មហាសេដ្ឋី Elon Musk បានបង្ខំចិត្តផ្អាករោងចក្រដំឡើងរថយន្ត Tesla ថ្មីរបស់ខ្លួននៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ រយៈពេល ២សប្ដាហ៍ ដោយសារបញ្ហាផលិតកម្ម។ កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍កាលពីថ្ងៃចន្ទថា រោងចក្របាននឹងកំពុងជួបបញ្ហាបីយ៉ាងគឺ៖ ពេលវេលាផលិតយូរជាងការរំពឹងទុក,កង្វះកម្មករជំនាញ និងបញ្ហាធានាគុណភាព ដែលទាមទារឱ្យមានការជួសជុលថ្លៃ ចំណាយលើយានយន្តដែលបានដំឡើងរួច។
ការផ្អាកបណ្តោះអាសន្ននេះ មិនទាក់ទងទៅនឹងព័ត៌មានថ្មីៗដែលនិយតករយានយន្តរបស់ប្រទេសអាល្លឺម៉ង់បានអំពាវនាវឱ្យក្រុមហ៊ុន Tesla ប្រមូលរថយន្ត Teslas ជាង ៥៩,០០០គ្រឿង នៅទូទាំងពិភពលោកដោយសារតែបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធសង្គ្រោះបន្ទាន់របស់រថយន្តឡើយ។ ប៉ុន្តែការធ្លាក់ចុះផលិតកម្មបណ្ដោះអាសន្ននៅទីតាំង Giga Berlin-Brandenburg របស់ខ្លួនកើតឡើងនៅចំពេលដ៏លំបាកមួយ ខណៈដែលនាយកប្រតិបត្តិ Elon Musk ថ្មីៗនេះបានប្រកាសពីខាតបង់រាប់ពាន់លានដុល្លារនៅរោងចក្រថ្មីរបស់ខ្លួននៅ តិចសាស់។
យ៉ាងណាមិញអ្វិដែលធ្វើឱ្យវិនិយោគិនកាន់តែព្រួយបារម្ភខ្លាំង មហាសេដ្ឋីដ៏ចម្លែករូបនេះបានបានបាត់មុខនៅលើ Twitter អស់រយៈពេល ១០ថ្ងៃ ដោយមិនមានបង្ហោះអ្វីទាល់តែសោះ ដែលបង្កឱ្យមានការភ័យខ្លាចថា មេធាវីរបស់គាត់ប្រហែលជាបានណែនាំវាមុនពេលការបង្ហាញបទប្បញ្ញត្តិដ៏មានសក្តានុពល។
គួរបញ្ជាក់ផងដែរថា កាលពីខែមុន រោងចក្រអាចសម្រេចបានរថយន្តចំនួន ១០០០ គ្រឿងដែលបានផលិតក្នុងមួយសប្តាហ៍ ដែលមានតែប្រហែលមួយភាគដប់នៃអ្វីដែលរោងចក្រអាចផលិតបាន នៅពេលដែលវាមានសមត្ថភាពពេញលេញ។ រោងចក្របានចាប់ផ្តើមផលិតនៅចុងខែមីនា បន្ទាប់ពីទទួលបានការយល់ព្រមពីបទប្បញ្ញត្តិចុងក្រោយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទិន្នផលគួរតែបន្តឡើងវិញនៅពេលក្រោយក្នុងខែកក្កដា ក្នុងល្បឿនកាន់តែលឿន នៅពេលដែលការកែប្រែដើម្បីបង្កើនផលិតភាពនៅស្ថានីយការងារត្រូវបានបញ្ចប់៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


