មិនឱ្យចាញ់ Elon Musk! ស្ងាត់ៗ Mark Zuckerberg លក់ផ្ទះដ៏ធំរបស់ខ្លួនចោល ចំណេញលុយខ្ទង់ ២១លានដុល្លារ
បុគ្គលជោគជ័យ July 27, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta បានលក់ផ្ទះរបស់គាត់នៅទីក្រុង San Francisco ក្នុងតម្លៃ ៣១លានដុល្លារកាលពីដើមខែកក្កដានេះ។ ការលក់ក្រៅទីផ្សារនេះ គឺជាកិច្ចព្រមព្រៀងអចលនទ្រព្យលំនៅដ្ឋានដ៏ធំបំផុតនៅក្នុងទីក្រុងក្នុងឆ្នាំ២០២២ នេះបើយោងតាម ​​The Real Deal ។

តាមប្រភពដដែល Mark និងប្រពន្ធរបស់គាត់ Priscilla Chan បានចំណាយប្រាក់ចំនួន ១០លានដុល្លារក្នុងការទិញផ្ទះនេះកាលពីឆ្នាំ២០១៣ ដែលនាំឱ្យមហាសេដ្ឋីរូបនេះចំណេញប្រាក់ពីការលក់ខ្ទង់ ២១លានដុល្លារ ពោលគឺចំណេញ ២ដងពីលើថ្លៃដើមក្នុងពេលមិនដល់ ១០ឆ្នាំផង។

យ៉ាងណាមិញ ទោះបីលក់ផ្ទះនេះចេញ ១ក៏ដោយ ក៏មេធំហ្វេសប៊ុកនៅតែជាម្ចាស់អគារ និងដីជាច្រើនកន្លែងនៅ Palo Alto រដ្ឋ California និងនៅបឹង Tahoe ក្បែរនោះ។ ក្រៅពីនេះ Mark ក៏ជាម្ចាស់ដីទំហំជិត ១,៥០០ ហិកតានៅ Kauai រដ្ឋ Hawaii ជាកន្លែងដែលគាត់តែងតែជិះទូកលេង និងលេងប្រភេទកីឡាក្នុងទឹក៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider
រូបភាព៖ insider, sharemarketdaily, wp.com, cnbcfm