ឪពុក Elon Musk ប្រែសម្ដីថា គាត់មានមោទកភាពលើកូនប្រុសរបស់គាត់ណាស់ កាលមុននិយាយខុសដោយសារស្ដាប់សំណួរពិធីករច្រលំ
បុគ្គលជោគជ័យ August 9, 2022 Khmernote

នៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ ឪពុករបស់លោក Elon Musk គឺលោក Errol បាននិយាយថា គាត់មិនមានមោទកភាពចំពោះគាត់ នោះទេ ទោះបីជា Musk ជោគជ័យលើរឿងជាច្រើន និងជាអ្នកមានបំផុតលំដាប់ទី១ លើលោកក៏ដោយ។ អំឡុងពេលសម្ភាសន៍ក្នុងកម្មវិធី “Kyle and Jackie O Show” កាលពីថ្ងៃចន្ទ លោក Errol បានបង្ហាញថា គាត់មិនមានមោទកភាពចំពោះលោក Elon Musk ដែលជាកូនប្រុសរបស់គាត់ទេ ដោយសារតែត្រកូល Musk សម្រេចបាន “រឿងជាច្រើនអស់រយៈពេលជាយូរណាស់មកហើយ”។

យ៉ាងណាមិញ កាលពីថ្ងៃសុក្រ ថ្មីៗនេះនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Daily Mail លោក Errol បានឆ្លើយតបទៅនឹងការលើកឡើងរបស់គាត់ ដោយនិយាយថា គាត់ពិតជាមានមោទនភាពចំពោះលោក Elon ។ ឪពុកវ័យ ៧៦ឆ្នាំ រូបនេះ បានបកស្រាយថា តាមពិតគាត់មានមោទនភាពចំពោះកូនប្រុសរបស់គាត់ បើទោះបីជាគាត់ធ្លាប់បានអះអាងផ្ទុយពីនេះក៏ដោយ ហើយការអះអាងនោះ ដោយសារតែគាត់យល់ខុសចំពោះសំនួរដែលពិធីករបានសួរគាត់។

ជាមួយគ្នានេះ លោក Errol បាន​បញ្ជាក់ជាថ្មី​ថា ​គាត់​មាន​មោទកភាព​ចំពោះ Elon ដោយ​និយាយ​ថា “ប្រសិន​បើ​អ្នក​សួរ​ឪពុក​ម្តាយ​ផ្សេងទៀត តើមានឪពុកម្ដាយណា​ ដែល​មិនមាន​មោទកភាព​ចំពោះ​កូនប្រុស​របស់​ពួកគេ ពោលគឺយើង​មាន​មោទកភាព​ចំពោះ​ពួកគេ ចាប់តាំង​ពី​ថ្ងៃ​ដែល​ពួកគេ​កើត​មកឃើញពិភពលោកនេះមកម្ល៉េះ”៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ etimg.com, yimg.com, ocdn.eu, yimg.