មហាសេដ្ឋីមីក្រូឈីបតៃវ៉ាន់ម្នាក់ បញ្ចេញលុយផ្ទាល់ខ្លួន ១០០លានដុល្លារដើម្បី​ការពារ​តៃវ៉ាន់
បុគ្គលជោគជ័យ August 6, 2022 Khmernote

មហាសេដ្ឋីមីក្រូឈីបតៃវ៉ាន់ម្នាក់ បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ១០០លានដុល្លារ ដល់ការការពារប្រទេសរបស់គាត់ និងបានជំរុញឱ្យពលរដ្ឋក្រោកឈរឡើងដើម្បីតតាំងនឹងការបំពានរបស់ប្រទេសចិន។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Robert Tsao បាន​និយាយ​ថា លោក​កំពុង​បរិច្ចាគ​ប្រាក់​នេះ​ដល់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ដើម្បី​ជួយ​ការពារ «សេរីភាព ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស»។

មហាសេដ្ឋីអាយុ ៧៥ឆ្នាំរូបនេះ បានជម្រុញឱ្យប្រជាជនតៃវ៉ាន់ “ក្រោកឈរឡើងហើយប្រយុទ្ធ” ជាជាងផ្តល់មធ្យោបាយដល់ “ការបង្រួបបង្រួមជាមួយក្រុមមនុស្សក្រៅច្បាប់” ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងដែនទឹកជុំវិញខ្លួន ហើយមានមីស៊ីលចំនួន ៤គ្រាប់ បានហោះរំលងរដ្ឋធានីតៃប៉ិ ខណៈដែលយន្តហោះចម្បាំងបានបន្លឺសំឡេងការពារដែនកោះនេះ។

គួរបញ្ជាក់ផងដែរថា លោក Robert Tsao គឺជាស្ថាបនិកនៃសាជីវកម្ម United Microelectronics Corporation (UMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ពិភពលោក និងជាក្រុមហ៊ុនធំទីពីររបស់តៃវ៉ាន់បន្ទាប់ពីក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) ៕

អត្ថបទ៖ លីនី់
ប្រភព៖ yahoo
រូបភាព៖ tadviser, tnimage, tnimage