- បុគ្គលជោគជ័យSeptember 29, 2022 Naren
(វ៉ាស៊ីនតោន)៖ លោក Mark Zuckerberg ដែលជាសហស្ថាបនិកនៃបណ្តាញទំនាក់ទំនងសង្គម Facebook មិនមែនជាអ្នកមានបំផុតទាំង១០ នៅសហរដ្ឋអាមេរិកទៀតទេ។ យោងតាមចំណាត់ថ្នាក់ចុងក្រោយរបស់ ទស្សនាវដ្ដី Forbes មហាសេដ្ឋី Mark Zuckerberg ដែលជាសហស្ថាបនិកនៃបណ្តាញសង្គម Facebook បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង១០ ដោយលោកជាប់ចំណាត់ថ្នាក់ទី១១ ជាមួយនឹងទ្រព្យសម្បត្តិ ៥៧.៧ពាន់លានដុល្លារអាមេរិក ដោយផ្អែកលើតម្លៃភាគហ៊ុន Meta (ក្រុមហ៊ុនមេ Facebook ) នៅថ្ងៃទី០២ ខែកញ្ញា។ យោងតាមទស្សនាវដ្ដី Forbes លោក Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាងគេនៅសហរដ្ឋអាមេរិកក្នុងឆ្នាំកន្លងមក។ ក្រុមហ៊ុន
- បុគ្គលជោគជ័យSeptember 21, 2022 Khmernote
ទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg បានធ្លាក់ចុះ ៧០ពាន់លានដុល្លារគិតមកទល់ពេលនេះ ហើយបើគិតក្នុងឆ្នាំនេះគឺធ្លាក់ចុះ ៥៥%។ ការធ្លាក់ចុះទ្រព្យដ៏ច្រើនសន្ធឹកនេះ បានទម្លាក់ចំណាត់ថ្នាក់របស់ Mark ដែលធ្លាប់តែជាប់ចំណាត់កំពូលៗ មកចំណាត់ទី២០ នៅក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោក។ បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg កាលពីដើមឆ្នាំនេះ ទ្រព្យសម្បត្តិរបស់ Zuckerberg មានចំនួន ១២៥ពាន់លានដុល្លារ ប៉ុន្តែចាប់តាំងពីពេលនោះមក ទ្រព្យបានធ្លាក់ចុះមកនៅត្រឹមតែ ៥៥.៣ ពាន់លានដុល្លារ ដែលធ្លាក់ចុះជាង ៥៥% នេះបើយោងតាមទិន្នន័យ។ គួរឱ្យដឹងថា ការខាតបង់ទ្រព្យរបស់អតីតមហាសេដ្ឋីវ័យក្មេងជាងគេលើលោករូបនេះ គឺភាគច្រើនបណ្ដាលមកពីប្រាក់ចំណូលសុទ្ធរបស់ Meta បានធ្លាក់ចុះ ចំពេលដែលការវិនិយោគដ៏ធំនៅក្នុង metaverse
- បុគ្គលជោគជ័យSeptember 20, 2022 Naren
(អន្តរជាតិ)៖ ការប្រើប្រាស់បណ្ដាញសង្គមនៅលើអ៊ីនធើណិត មិនមែនសុទ្ធតែជាការចំណាយពេលគ្មានប្រយោជន៍នោះទេ។ ពោលគឺវាជាទីតាំងសម្រាប់ការកម្សាន្ដ ការចែករំលែក ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាដើម ហើយមានអ្នកខ្លះអាចរកចំណូលបានរាប់ម៉ឺន ឬលានដុល្លារ ពីបណ្ដាញសង្គមទាំងអស់នោះទៀតផង។ តួយ៉ាងលោក Khaby Lame តារា TikTok វ័យ ២២ឆ្នាំ ដ៏ល្បីល្បាញមួយរូប បានបង្ហើបប្រាប់នៅក្នុងសម្ភាសន៍ជាមួយទស្សនាវដ្តី Fortune កាលពីពេលថ្មីៗនេះថា គាត់អាចរកបានរហូតដល់ ៧៥០,០០០ដុល្លារ ក្នុងការបង្ហោះមួយលើកៗរបស់គាត់ ហើយគេរំពឹងថា គាត់នឹងអាចរកចំណូលបានរហូតដល់ ១០ លានដុល្លារ នៅចុងឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ fortune នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ មិនមែនត្រឹមតែការបង្ហោះនៅលើ
- បុគ្គលជោគជ័យSeptember 16, 2022 Naren
មហាសេដ្ឋី Gautam Adani បានវ៉ាដាច់មហាសេដ្ឋីបារាំងលោក Bernard Arnault ក្លាយជាមហាសេដ្ឋីទីពីរនៅលើពិភពលោក។ យោងតាមទស្សនាវដ្តី Forbes Real-Time Billionaires List លោក Adani មានទ្រព្យសម្បត្តិ ១១៥.៧ ពាន់លានដុល្លារអាមេរិក លើសពីមហាសេដ្ឋីបារាំងលោក Arnault ដែលមានចំនួន ១៥៣.៤ពាន់លានដុល្លារ។ ចំណាត់ថ្នាក់នេះក៏ធ្វើឱ្យលោក Adani ក្លាយជាជនជាតិអាស៊ីដំបូងគេដែលស្ថុតក្នុងចំណោមអ្នកមានបំផុតទាំង៣នៅលើពិភពលោក នេះបើយោងតាម កាសែត Times of India ។ ក្នុងរយៈពេលជាងពីរឆ្នាំនេះ ទ្រព្យសម្បត្តិរបស់លោក Adani កើនឡើង
- បុគ្គលជោគជ័យSeptember 15, 2022 Khmernote
លោក Yvon Chouinard ម្ចាស់ក្រុមហ៊ុនសម្លៀកបំពាក់ឡើងភ្នំដ៏ល្បីមួយឈ្មោះថា Patagonia និងជាមហាសេដ្ឋីពាន់លានដុល្លារ បានសម្រេចបរិច្ចាគក្រុមហ៊ុនរបស់ខ្លួន ទៅឱ្យអង្គការមិនរកប្រាក់ចំណេញ ដើម្បីសង្រ្គោះភពផែនដី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Time បានឱ្យដឹងថា ជាជាងលក់ក្រុមហ៊ុន ឬ ដាក់វាជាសាធារណៈ លោក Chouinard ប្រពន្ធរបស់គាត់ និងកូនចំនួនពីរនាក់ បានផ្ទេរកម្មសិទ្ធិរបស់ពួកគេនៅ Patagonia ដែលមានតម្លៃប្រហែល ៣ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន trust និងអង្គការមិនរកប្រាក់ចំណេញ។ ក្រុមហ៊ុន និងអង្គការទាំងនោះ ត្រូវបានបង្កើតឡើង ដើម្បីការពារឯករាជ្យភាពរបស់ក្រុមហ៊ុន និងធានាថាប្រាក់ចំណេញទាំងអស់របស់ក្រុមហ៊ុន Patagoni
- បុគ្គលជោគជ័យSeptember 13, 2022 Khmernote
Jack Ma ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Alibaba និងជាបុរសមានបំផុតរប់សប្រទេសចិនឧស្សាហ៍លើកឡើងនូវទស្សនៈអប់រំល្អៗ និងពីគំនិតនៃការធ្វើអាជីវកម្មជាច្រើន ជាពិសេសគឺចក្ខុវិស័យនាពេលអានាគត។ ក្នុងចំណោមការលើកឡើងរបស់គាត់ អ្នកជំនួយមាឌល្អិតចិត្តធំ រូបនេះធ្លាប់បាននិយាយថា៖ “ក្នុងរយៈពេល ៣០ឆ្នាំទៀត មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ”។ មហាសេដ្ឋីរូបនេះ បានថ្លែងពីក្រៅសន្និសីទ Gateway ’17 របស់ Alibaba នៅទីក្រុង Detroit ដល់ស្ថានីយទូរទស្សន៍ CNBC កាលពីឆ្នាំ២០១៧ ថា៖ “ក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ ហើយប្រហែលជា៤ថ្ងៃក្នុងមួយសប្តាហ៍”។ លោកបានបន្តថា៖ “ជីតារបស់ខ្ញុំធ្វើការ ១៦ម៉ោងក្នុងមួយថ្ងៃនៅឯដីស្រែ ហើយគិតថាគាត់រវល់ខ្លាំងណាស់។
- បុគ្គលជោគជ័យSeptember 12, 2022 Khmernote
លោក Tim Cook ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហើបឱ្យដឹងថា គាត់ធ្លាប់មានជម្លោះដ៏ធំបំផុតមួយជាមួយនឹងស្ថាបនិក Apple គឺលោក Steve Jobs។ លោក Tim Cook បាននិយាយនៅក្នុងសន្និសិទកូដប្រចាំឆ្នាំកាលពីថ្ងៃពុធថា ការជជែកគ្នាដ៏តឺងតែងបំផុតរបស់គាត់ជាមួយ Steve Jobs គឺជុំវិញការលក់ iPhone ។ នៅក្នុងសន្និសិទ នាយកប្រតិបត្តិរូបនេះ បានឆ្លើយទៅកាន់អ្នកកាសែតនៅពេលសួរអំពីតើអ្វីជាជម្លោះដ៏ធំបំផុតរបស់គាត់ជាមួយលោក Steve Jobs ថា គឺជាយុទ្ធសាស្ត្រលក់ iPhone របស់ក្រុមហ៊ុនមុនការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៧។ លោក Tim Cook រៀបរាប់ថា
- បុគ្គលជោគជ័យSeptember 10, 2022 Naren
លោកស្រី Mackenzie Scott អតីតភរិយារបស់មហាសេដ្ឋី Jeff Bezos ត្រូវបានគេស្គាល់ជាយូរមកហើយថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលតែងតែបរិច្ចាគដល់អង្គការសប្បុរសធម៌។ Scott ជាស្ត្រីដែលមានទ្រព្យសម្បត្តិសុទ្ធ ៣៧ពាន់លានដុល្លារ តាមរយៈភាគហ៊ុន ៤% របស់នាងនៅក្នុង Amazon លោកស្រីបានបរិច្ចាគជាង ១២ពាន់លានដុល្លារ ដល់ស្ថាប័ន និងអង្គការសប្បុរសធម៌។ យ៉ាងណាមិញ សកម្មភាពសប្បុរសធម៌របស់នាងមិនបានឈប់ឡើយ។ កាលពីខែមុន មូលនិធិសហគមន៍កាលីហ្វ័រញ៉ា (CCF) មិនរកប្រាក់កម្រៃ បានប្រកាសថា លោកស្រី Scott បានបរិច្ចាគវីឡាចំនួនពីរដែលមានតម្លៃសរុប ៥៥លានដុល្លារ។ វីឡាដំបូងដែលត្រូវបរិច្ចាគគឺស្ថិតនៅលើដីមួយកន្លែងដែលមានផ្ទៃក្រឡាជាង ៨០០០ម៉ែត្រការ៉េ។ លោក Bezos និងលោកស្រី
- បុគ្គលជោគជ័យSeptember 8, 2022 Khmernote
Khaby Lame ដែលជា TikToker មានអ្នកតាមដាន (Follow) ច្រើនជាងគេលើពិភពលោក រកចំណូលបាន ១០លានដុល្លារក្នុងឆ្នាំ២០២១ ដោយសារភាពល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ នេះបើយោងតាមទស្សនាវដ្ដី Forbes។ តារាកំប្លែងជនជាតិសេណេហ្គាល់រូបនេះ បានក្លាយជាអ្នកបង្កើតមាតិកាដែលមានអ្នកតាមដានច្រើនបំផុតនៅលើ TikTok កាលពីខែមិថុនាកន្លងទៅនេះ ដោយទម្លាក់នារីស្រស់ស្អាត Charli D’Amelio ដែលធ្លាប់កាន់កាប់តំណែងកំពូល។ ទោះបីជា Khaby Lame បានក្លាយជា TikToker ដែលមានអ្នកតាមដានច្រើនជាងគេលើពិភពលោកក៏ពិតមែន តែបុរសវ័យ ២២ឆ្នាំ រូបនេះ មិនមែនជាអ្នករកចំណូលបានច្រើនបំផុតនោះទេ ពោលគឺលោក ស្ថិតនៅពីក្រោយគូប្រជែងរបស់ខ្លួនគឺស្រីស្អាត Charli D’Amelio
- បុគ្គលជោគជ័យSeptember 7, 2022 Khmernote
លោក តឹក ង៉ូយ គឺជាជនជាតិខ្មែរ ដែលត្រូវបានគេដាក់ងារឱ្យថា “ស្ដេចនំដូណាត់” ឬ “The Donuts King ” ដោយសារតែគាត់បានសាងអាណាចក្រនំដូណាត់ដ៏ល្បីល្បាញនៅរដ្ឋមួយក្នុងសហរដ្ឋអាមេរិក ហើយបានជួយជនជាតិខ្មែររាប់ម៉ឺននាក់ឲ្យមានការងារធ្វើ និងក្លាយជាថៅកែហាងនំដូណាត់ រាប់សិបកន្លែងនៅសហរដ្ឋអាមេរិក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bbc បានឱ្យដឹងថា មុនពេលក្លាយជា “ស្ដេចនំដូណាត់” លោក តឹក ង៉ូយ ជាមួយប្រពន្ធ និងកូន ៣នាក់ បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកនៅក្នុងអំឡុងការងើបឡើងនៃរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧០។ គាត់ និងប្រពន្ធរបស់គាត់បានភៀសខ្លួនទៅដល់រដ្ឋកាលីហ្វរញ៉ា ដោយកាលនោះការងារដំបូងដែលគាត់ធ្វើគឺជាអ្នកមើលការខុសត្រូវព្រះវិហារមួយកន្លែងក្នុងរដ្ឋ Orange County ដោយទទួលបានប្រាក់ខែ