មហាសេដ្ឋី Elon Musk និយាយថា នឹងទិញយក Twitter ភ្លាមមិនរារែក ឱ្យតែក្រុមហ៊ុនអាចធ្វើរឿងមួយនេះបាន
បុគ្គលជោគជ័យ August 8, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីពេលថ្មីៗនេះ លោក Elon Musk បាននិយាយថា បើសិនជា Twitter អាចបញ្ជាក់បានថា ក្នុងចំណោមគណនី ១០០ គឺជាគណនីពិតទាំងអស់ មិនក្លែងក្លាយ លោកនឹងទិញយកបណ្ដាញសង្គមមួយនេះតាមតម្លៃនៃកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិកភ្លាមៗ។

មហាសេដ្ឋីមានជាងគេបំផុតលើពិភពលោករូបនេះ បានសរសេរនៅលើ Twitter កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា ថា “ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្រុមហ៊ុនបង្ហាញថា ឯកសារ SEC របស់ពួកគេមិនពិត នោះការទិញនឹងមិនកើតឡើងទេ”។ ទោះបីជាយ៉ាងនេះក្ដី មកទល់ពេលនេះ ខាង Twitter បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះឡើយ​។

គួរបញ្ជាក់ផងដែរថា លោក Elon Musk បានប្រកាសដើរចេញពីកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិកនេះកាលពីពាក់កណ្ដាល ខែ កក្កដា ហើយត្រូវបាន Twitter ប្ដឹងភ្លាមៗផងដែរ ក្រោមបទចោទប្រកាន់ជាច្រើនករណី៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ gulfnews, cnet, dnaindia,