បុគ្គលជោគជ័យ
  • មហាសេដ្ឋី Jack Ma បង្ហាញពីរបៀបក្នុងការដឹកនាំជីវិតចាប់ពីអាយុ ២០ឆ្នាំ រហូតដល់ ៦០ឆ្នាំ ដើម្បីកុំឲ្យស្ដាយក្រោយ
    បុគ្គលជោគជ័យ
    September 6, 2022 Khmernote

    ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ត្រូវបានគេស្គាល់ថា បុរសដែលមានការតស៊ូក្នុងជីវិត និងលើវិថីជំនួញរបស់លោកយ៉ាងខ្លាំង ទម្រាំតែសម្រេចបានជោគជ័យ និងក្លាយជាបុគ្គល ដែលមនុស្សគ្រប់គ្នាកោតសរសើរ។ យោងតាមបទពិសោធន៍របស់អ្នកជំនួញដ៏ល្បីបំផុតរបស់ប្រទេសចិនរូបនេះ លោកបានប្រាប់ពីរឿងមួយចំនួន ដែលមនុស្សគ្រប់គ្នា​គួរតែចាប់ផ្ដើមជីវិតរបស់ពួកគេចាប់ពីអាយុ ២០ ឆ្នាំ រហូតដល់ ៦០ឆ្នាំ ដើម្បីកុំឲ្យមានការស្ដាយក្រោយដូចរូបលោក ហើយទទួលបានជោគជ័យក្នុងជីវិតដូចជា៖ ១.​មុនពេលចូលដល់អាយុ ២០ឆ្នាំ៖​ អ្នកត្រូវធ្វើជាសិស្សល្អ ខិតខំរៀនសូត្រ ទទួលយកចំណេះដឹងឲ្យបានច្រើន ដើម្បីទទួលបានបទពិសោធនៅក្នុងជីវិត។ ២.មុនពេលចូលដល់អាយុ ៣០ឆ្នាំ ត្រូវរៀនសូត្រពីអ្នកណាម្នាក់៖ អ្នកត្រូវស្វែងរកក្រុមហ៊ុនតូចមួយ ដើម្បីធ្វើការ ព្រោះក្រុមហ៊ុនធំមិនល្អសម្រាប់អ្នកក្នុងការរៀនសូត្រពីដំណើរការនោះទេ។ នៅក្នុងក្រុមហ៊ុនតូចៗ អ្នកប្រៀបបានដូចជាផ្នែកនៃម៉ាស៊ីនដ៏ធំមួយ

  • មកស្គាល់មហាសេដ្ឋីវៀតណាម ៥រូប ធ្វើការមិនយកប្រាក់ខែសូម្បីតែមួយរៀល
    បុគ្គលជោគជ័យ
    September 5, 2022 Khmernote

    ក្នុងនាមជាប្រធានសាជីវកម្មយក្សដែលមានប្រាក់ចំណូលលើសពីរាប់ពាន់លានដុល្លារ មហាសេដ្ឋីវៀតណាមមួយចំនួនបានជ្រើសរើសមិនយកប្រាក់ខែ ដូច្នេះចង់ដឹងអត់ ថាតើមហាសេដ្ឋីណាខ្លះមិនយកប្រាក់ខែ? បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានបើកបង្ហាញមុខមហាសេដ្ឋី ៦រូប​ ដែលកាន់កាប់ក្រុមហ៊ុនធំៗនៅវៀតណាម ធ្វើការដោយមិនយកប្រាក់ខែសូម្បីមួយរៀលពីក្រុមហ៊ុន ក្នុងនោះរួមមាន៖ ១. លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup និងជាមហាសេដ្ឋីមានបំផុតនៅវៀតណាម ធ្វើការមិនយកប្រាក់ខែនោះទេ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១។ យោងតាមទស្សនាវដ្ដី Forbes លោក Vuong បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន 5 ពាន់លានដុល្លារ។ ២.លោក Tran Dinh Long ប្រធានក្រុមហ៊ុន

  • មហាសេដ្ឋីតៃវ៉ាន់ ត្រៀមចំណាយលុយផ្ទាល់ខ្លួន ៣២លានដុល្លារ ដើម្បីបណ្ដុះបណ្ដាល “អ្នកចម្បាំងស៊ីវិល” ការពារតៃវ៉ាន់
    បុគ្គលជោគជ័យ
    September 3, 2022 Khmernote

    លោក Robert Tsao មហាសេដ្ឋីតៃវ៉ាន់មីក្រូឈីប បានប្រកាសថា គាត់ត្រៀមខ្លួនចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន ៣២លានដុល្លារ ដើម្បីបណ្ដុះបណ្ដាល “អ្នកចម្បាំងស៊ីវិល” ដើម្បីការពារតៃវ៉ាន់ក្នុងករណីមានការឈ្លានពានពីចិន។ ស្ថាបនិកក្រុមហ៊ុន United Microelectronics Corp អាយុ ៧៥ឆ្នាំរូបនេះ បានធ្វើសេចក្តីប្រកាសរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ មហាសេដ្ឋីរូបនេះ បានពន្យល់ថា៖ “ប្រសិនបើយើងអាចទប់ទល់នឹងមហិច្ឆតារបស់ប្រទេសចិនដោយជោគជ័យ យើងមិនត្រឹមតែអាចការពារមាតុភូមិរបស់យើងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងធំធេងដល់ស្ថានភាពពិភពលោក និងការអភិវឌ្ឍន៍នៃអរិយធម៌”។ គួរបញ្ជាក់ផងដែរថា ដំណឹង​នេះ​បាន​កើត​ឡើងបន្ទាប់ពី​សមយុទ្ធ​យោធា​របស់​ចិន​ជុំវិញ​កោះ​តៃវ៉ាន់ បាន​កើត​ឡើង ​បន្ទាប់​ពី​ប្រធាន​សភា​អាមេរិកលោកស្រី Nancy Pelosi និង​សមាជិក​សភា​អាមេរិក​ផ្សេង​ទៀត​មក​កាន់​កោះ​នេះ។ លោក Tsao បាន​ធ្វើ​ការ​ប្រកាស​របស់​គាត់​បន្ទាប់​ពី​ពេល​ថ្មីៗ​នេះ ​បន្ទាប់ពីទទួលបាន​សញ្ជាតិ​តៃវ៉ាន់​របស់​គាត់​ឡើង​វិញ

  • មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ក្លាយជាមហាសេដ្ឋីលំដាប់ទី៣ លើពិភពលោក
    បុគ្គលជោគជ័យ
    September 1, 2022 Naren

    (ឥណ្ឌា)៖ លោក Gautam Adani ទើបតែបានវ៉ាដាច់មហាសេដ្ឋីបារាំងលោក Bernard Arnault ដោយឈរក្នុងកំពូលតារាង មហាសេដ្ឋី​កំពូល​ទាំង​៣​ក្នុង​ពិភពលោក។ ដោយលោក​ក៏​ជា​មហាសេដ្ឋី​ជនជាតិអាស៊ី​ដំបូង​គេដែលឈរក្នុង​ចំណោម​មហាសេដ្ឋី​កំពូល​ទាំង​៣​ក្នុង​ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ នេះជាលើកទីមួយហើយដែលមហាសេដ្ឋីអាស៊ីបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg ដែលជាចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៣៧.៤ពាន់លានដុល្លារ លោក Adani បានវ៉ាដាច់មហាសេដ្ឋីបារាំង Bernard Arnault។ លោកស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីនាយកប្រតិបត្តិ Tesla លោក Elon Musk និងស្ថាបនិក Amazon លោក

  • មិនធម្មតា! លោក Gautam Adani អតីតកម្មករតម្រៀបពេជ្រ ក្លាយជាអ្នកមានបំផុតទី៣ លើលោក វ៉ាដាច់មេធំប្រ៊េន LV និងមេធំ Microsoft
    បុគ្គលជោគជ័យ
    August 30, 2022 Khmernote

    ទើបតែឡើងតំណែងជាអ្នកមានបំផុតទី៥ លើលោកកាលពីប៉ុន្មានខែមុន មកដល់ពេលនេះ មហាសេដ្ឋីជនជាតិឥណ្ឌា Gautam Adani កា្លយជា​អ្នកមានបំផុតលំដាប់ទី៣ លើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ នេះជាលើកទី១ ហើយមហាសេដ្ឋីជនជាតិអាស៊ី បានឈានជើងចូលក្នុងចំណាត់ថ្នាក់កំពូលអ្នកមានបំផុតទាំង ៣ របស់សន្ទស្សន៍មហាសេដ្ឋី Bloomberg សូម្បីតែមហាសេដ្ឋីឥណ្ឌា Mukesh Ambani និងមហាសេដ្ឋី Jack Ma ក៏មិនធ្លាប់ឈានដល់ចំណាត់ថ្នាក់នេះដែរ។ ជាមួយនឹងទ្រព្យសម្បត្តិ ១៣៧.៤ ពាន់លានដុល្លារ Adani បានវ៉ាដាច់លោក Bernard Arnault មហាសេដ្ឋីរបស់ប្រទេសបារាំង និងវ៉ាដាច់លោក Bill Gates

  • មហាសេដ្ឋី Jack Ma៖ «ប្រសិនបើអ្នកអាយុ ៣៥ឆ្នាំហើយនៅតែក្រ គួរបន្ទោសខ្លួនឯង កុំបន្ទោសលើព្រហ្មលិខិត ឬ ជោគវាសនា »
    បុគ្គលជោគជ័យ
    August 26, 2022 Khmernote

    រឿងរ៉ាវខ្សែជីវិតមហាសេដ្ឋីចិន Jack Ma ត្រូវបានប្រជាជនគិតថាដូចជារឿង Cinderella ដែលបង្ហាញពីការតស៊ូដើម្បីទទួលបានជោគជ័យនៅថ្ងៃមុខ។ ជាក់ស្ដែង Ma បានតស៊ូដើម្បីទទួលបានការងារនៅ KFC រហូតឈានដល់ការបង្កើតក្រុមហ៊ុនខ្លួនឯងហើយរីកចម្រើនជាអាជីវកម្មរាប់ពាន់លានដុល្លារពីផ្ទះល្វែងដ៏តូចរបស់គាត់។ អតីតនាយកប្រតិបត្តិរូបនេះបានតស៊ូអស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីបង្កើតអាណាចក្ររបស់គាត់ ហើយឥឡូវនេះគាត់ទទួលបានលទ្ធផលដូចដែលបានគ្រោងទុកមែន ហើយគាត់យល់ថាប្រសិនបើអ្នកមានអាយុ ៣៥ ហើយអ្ននៅតែក្រគួរបន្ទោសខ្លួនឯង កុំបន្ទោសលើព្រហ្មលិខិត ឬ ជោគវាសនា។ ជាការពិតណាស់មនុស្សស្ទើរតែមួយពិភពលោក នៅពេលដែលខ្លួនមិនបាននូវអ្វីដែលចង់បាន តែងតែបន្ទោសលើជោគវាសនា ឬ ព្រហ្មលិខិតបែបនេះ បែបនោះ ប៉ុន្តែមិនដែលសួរខ្លួនឯងទេថា តើតស៊ូគ្រប់គ្រាន់ហើយ ឬនៅ? ឬ ខំប្រឹងប្រែងអស់លទ្ធភាព ដើម្បីសម្រេចបានក្ដីស្រមៃទាំងនោះ ឬក៏អត់? នៅក្នុងពិភពលោកនេះមានរឿងជាច្រើនដែលមិនអាចយល់បាន

  • ស្ថាបនិក Twitter ថា៖ “ការសោកស្តាយដ៏ធំបំផុតរបស់គាត់ គឺ Twitter បានក្លាយជាក្រុមហ៊ុនមួយ”
    បុគ្គលជោគជ័យ
    August 26, 2022 Khmernote

    ស្ថាបនិក Twitter លោក Jack Dorsey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ លោកសោកស្ដាយដែលប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បានក្លាយជាក្រុមហ៊ុន។ អតីតនាយកប្រតិបត្តិរូបនេះ បានសរសេរលើ Twitter ក្នុង​ការ​ឆ្លើយ​តប​នឹង​សំណួរ​មួយដោយនិយាយ​ថា​៖ «បញ្ហា​ធំ​បំផុត និង​ការ​សោក​ស្តាយ​ដ៏​ធំ​បំផុត​របស់​ខ្ញុំ ​គឺ​ថា​វា​បាន​ក្លាយ​ជា​ក្រុមហ៊ុន»។ ជាមួយគ្នានេះ នៅពេលត្រូវបានសួរអំពីរចនាសម្ព័ន្ធអ្វីដែលគាត់ចង់ឱ្យ Twitter ស្ថិតក្រោមការគ្រប់គ្រង លោក Dorsey បាននិយាយថា៖ វាគួរតែជា “ពិធីការ” ឬ “protocol” ហើយថា Twitter មិនគួរជាកម្មសិទ្ធិរបស់រដ្ឋ ឬក្រុមហ៊ុនណាមួយផ្សេងទៀតនោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានប្តឹង Musk

  • ៥ ស្នៀតពីអ្នកជំនួញមាឌល្អិតចិត្តធំ JacK Ma ជួយឱ្យជោគជ័យទាំងក្នុងជីវិត និងអាជីវកម្ម
    បុគ្គលជោគជ័យ
    August 22, 2022 Khmernote

    មហាសេដ្ឋី Jack Ma ត្រូវបានស្គាល់ថាជាស្ថាបនិកក្រមហ៊ុន Alibaba ក៏ដូចជាសហគ្រិនអ៉ីនធឺណេតចិនម្នាក់ដែលទទួលបានជោគជ័យបំផុត។ លើសពីនេះគាត់ក៏ជាសហគ្រិនចិនដីគោកដំបូងគេដែលបានបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី Forbes ហើយត្រូវបានគេដាក់រហ័សនាមឲ្យថាជា «បិតានៃស្មារតីសហគ្រិនដ៏ខ្លាំងម្នាក់»។ ជុំវិញភាពជោគជ័យរបស់ខ្លួន មហាសេដ្ឋីរូបនេះបានផ្ដល់នូវមេរៀនចំនួន ៤ ដែលជាគន្លឹះសម្រាប់មនុស្សគ្រប់គ្នាឈានទៅរកភាពជោគជ័យទាំងក្នុងជិវិត និងអាជីវកម្ម៖ ១. កំហុសដែលគាត់សោកស្ដាយបំផុត៖ នៅពេញមួយជីវិតរបស់ Jack Ma រឿងដែលគាត់សោកស្ដាយបំផុត គឺការសាងកំហុសនៅឆ្នាំ២០០១ ដោយនៅពេលនោះគាត់បានប្រាប់ទៅកាន់មិត្តភក្កិចំនួន ១៨នាក់ដែលបានចាប់ផ្ដើមក្នុងដំណើរអាជីវកម្មជាមួយគាត់ថា មុខតំណែងខ្ពស់បំផុតដែលពួកគេអាចទទួលបាន គឺតួនាទីគ្រប់គ្រង ហើយដើម្បីសម្រេចបានតំណែងទាំងនោះ យើងត្រូវជួលអ្នកពូកែមកពីក្រៅ។ ប៉ុន្តែច្រើនឆ្នាំក្រោយមកអ្នកដែលគាត់បានជួលបានចាកចេញទៅអស់ ប៉ុន្តែអ្នកដែលគាត់មើលរំលង និងមិននឹកស្មានដល់បានបង្កើត និងទទួលបានតំណែងទាំងនោះ។ ដូចនេះហើយទើបគាត់លើកឡើងថា អាកប្បកិរិយារបស់អ្នក

  • មហាសេដ្ឋីឥណ្ឌា ២រូប ដែលជាបុរសមានបំផុតនៅអាស៊ី ប្រជែងគ្នាដើម្បីគ្រប់គ្រងបណ្ដាញ 5G នៅក្នុងប្រទេសឥណ្ឌា
    បុគ្គលជោគជ័យ
    August 20, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា មហាសេដ្ឋីមានបំផុតនៅអាស៊ីជនជាតិឥណ្ឌា ២រូប បានប្រជែងគ្នាដើម្បីគ្រប់គ្រងបណ្ដាញ 5G នៅក្នុងប្រទេសឥណ្ឌា។ លោក Gautam Adani និង Mukesh Ambani ដែលគេស្គាល់ថា ជាបុរសមានបំផុតនៅអាស៊ីបានចូលរួមការដេញថ្លៃដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា សម្រាប់បណ្ដាញ 5G កាលពីពេលថ្មីៗនេះ នៅលើវិសាលគមសរុប ៧២ gigahertz។ រដ្ឋាភិបាលឥណ្ឌាបានទាក់ទាញការដេញថ្លៃដែលមានតម្លៃប្រហែល ១៩ពាន់លានដុល្លារពីអ្នកដេញថ្លៃបច្ចុប្បន្នចំនួនបី គឺ Reliance-Jio ឬ (R-Jio) របស់លោក លោក Ambani, Vodafone Idea និង

  • ស្ថាបនិក Apple បង្ហាញគន្លឹះ ៥យ៉ាង ក្នុងការគ្រប់គ្រងលុយកាក់ ដែលយើងគ្រប់គ្នាមិនគួររំលង
    បុគ្គលជោគជ័យ
    August 19, 2022 Khmernote

    លោក Steve Jobs ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពប៉ិនប្រសប់ ដែលធ្វើឲ្យមនុស្សជាច្រើនកោតសរសើរ និងហៅគាត់ថាជាមនុស្សពូកែ។ ខណៈពេលដែលមនុស្សជាច្រើនទទួលស្គាល់ Steve Jobs ចំពោះការចូលរួមចំណែករបស់គាត់នៅក្នុងវិស័យបច្ចេកវិទ្យាដំបូន្មានជាច្រើនរបស់គាត់ក៏អាចត្រូវបានគេយកមកពិចារណាផងដែរ នៅពេលដែលគាត់និយាយអំពីហិរញ្ញវត្ថុដូចជាលោក Bill Gates និង Warren Buffet ហើយនេះ គឺជាដំបូន្មានរបស់ស្ថាបនិកក្រុមហ៊ុន Apple ដែលយើងគ្រប់គ្នាគួរយកមកអនុវត្ត៖ ១.ខាតលុយជាបទិសោធន៍មួយដែលយើងអាចរៀនសូត្របាន៖ បើនិយាយពីរឿងខាតលុយ លោក Steve Jobs ខាតមិនចេះតិចដង និងតិចលុយទេនៅក្នុងវិថីជំនួញបច្ចេកវិទ្យារបស់គាត់ ដោយសារតែផលិតផលរបស់គាត់មួយចំនួនមិនទទួលបានជោគជ័យ។ ប៉ុន្តែ Jobs មិនត្រឹមតែបោះបង់នូវមហិច្ឆតាប៉ុណ្ណោះទេ ថែមទាំងមានភាពជឿជាក់ចំពោះការខាតបង់លុយ គឺជាបទពិសោធន៍ដែលផ្ដល់នូវមេរៀនដ៏ល្អ។ គ្មាននរណាម្នាក់ចូលចិត្តខាតបង់លុយនោះទេ