- Khmernote
- ហិរញ្ញវត្ថុ
អធិការបតីលោក Rishi Sunak បាននិយាយថា គម្រោងរបស់ចក្រភពអង់គ្លេសក្នុងការបើកប្រាក់ឈ្នួលឱ្យកម្មករ ដែលមិនបានទៅធ្វើការដោយសារវីរុស COVID-19 នឹងត្រូវពន្យារដល់ខែតុលា។ លោកអធិការបតីបាននិយាយថា រដ្ឋាភិបាលនឹងគាំទ្រកម្មករនិងក្រុមហ៊ុននានា ដែលមិនមានសកម្មភាពការងារដោយសារការបិទទ្វារ ហើយក៏អាចនឹងគាំទ្រពួកគេនៅពេលបើកទ្វារវិញផងដែរ។ លោក Rishi Sunak បានបញ្ជាក់ថា កម្មករនឹងបន្តទទួលបាន ៨០% នៃប្រាក់ឈ្នួលរបស់ពួកគេ ឬរហូតដល់ទៅ ២,៥០០ផោន (៣,០៨៩ដុល្លារអាមេរិក) ក្នុងមួយខែ។ លោកបាននិយាយថា រដ្ឋាភិបាលនឹងសុំឱ្យក្រុមហ៊ុនទាំងនោះចូលរួមថ្លៃចំណាយ ចាប់ពីខែសីហាតទៅ។ លោក Rishi Sunak ក៏បានច្រានចោលការផ្តល់យោបល់ដែលថា មនុស្សមួយចំនួនអាចនឹង «ញៀន» នឹងការផ្ដល់នេះប្រសិនបើវាត្រូវបានពង្រីកថែម។ លោកបាននិយាយថា
May 12, 2020 - សេដ្ឋកិច្ច
អារ៉ាប់ប៊ីសាអូឌីតបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងបង្កើនពន្ធថ្លៃជាងមុនរហូតដល់ទៅ ៣ដង ដែលធ្វើឱ្យតម្លៃពន្ធសម្រាប់ទំនិញធម្មតាមានតម្លៃ ១៥% ហើយខ្លួនក៏បានកាត់បន្ថយថ្លៃចំណាយលើគម្រោងធំៗប្រមាណ ២៦ ពាន់លានដុល្លារ នៅចំពេលដែលប្រទេសនេះមានបញ្ហាសេដ្ឋកិច្ច ដោយសារតែវិបត្តិវីរុស COVID-19 និងតម្លៃប្រេងចុះទាប។ បើយោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបាននិយាយថា ពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីតក៏នឹងបាត់បង់ប្រាក់ឧបត្ថម្ភថ្លៃរស់នៅផងដែរ ដែលប្រាក់នេះធ្លាប់បានចាត់ចែងឡើងចាប់តាំងពីឆ្នាំ២០១៨។ ទោះបីជាមានការខិតខំដើម្បីធ្វើសេដ្ឋកិច្ចចម្រុះមុខក៏ដោយ ក៏រាជាណាចក្រមួយនេះនៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើប្រេងសម្រាប់ចំណូលរបស់ជាតិ។ ប្រេងឆៅប្រភេទ Brent ឥឡូវនេះមានតម្លៃប្រហែល ៣០ ដុល្លារក្នុងមួយបារ៉ែល ដែលទាបជាងអ្វីដែលអារ៉ាប់ប៊ីសាអូឌីតអាចទ្រទ្រង់បាន។ អារ៉ាប់ប៊ីសាអូឌីតក៏បានបាត់បង់ប្រាក់ចំណូលពីការផ្អាកធម្មយាត្រាមូស្លីមទៅកាន់ទីក្រុងដ៏បរិសុទ្ធ Mecca និង Medina ដែលត្រូវបានបិទដោយសារតែវីរុស COVID-19។ វិធានការណ៍ថ្មីនេះមានលក្ខណៈខ្លាំងក្លាបំផុត ដែលវាចេញពីដៃអ្នកផលិតប្រេងនៅឈូងសមុទ្រអារ៉ាប់ ចាប់តាំងពីតម្លៃប្រេងបានធ្លាក់ចុះជាងពាក់កណ្តាលនៅក្នុងខែមីនា ដែលជាសញ្ញាបង្ហាញថាប្រទេសជិតខាងក៏អាចនឹងព្យាយាមយកពន្ធខ្ពស់លើប្រជាជនដែលរស់នៅក្នុងប្រទេសរបស់ពួកគេនៅក្នុងឆ្នាំនេះផងដែរ។ ប៉ុន្តែប្រទេសអារ៉ាប់រួមដែលនៅជាប់នោះបាននិយាយកាលពីថ្ងៃចន្ទថា
May 12, 2020 - សេដ្ឋកិច្ច
ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ នូវបញ្ជីថ្មីនៃផលិតផលចំនួន ៧៩មុខ របស់សហរដ្ឋអាមេរិក ដែលមានសិទ្ធិទទួលបានការលើកលែងពន្ធគយសងសឹក ចំពេលដែលអាមេរិកដាក់សម្ពាធឱ្យប្រទេសចិនបង្កើនការនាំចូលទំនិញរបស់ខ្លួន។ ក្រសួងហិរញ្ញវត្ថុចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកលែងថ្មីនឹងចូលជាធរមាននៅថ្ងៃទី១៩ ខែឧសភា និងផុតកំណត់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ បញ្ជីចុងក្រោយលើកលែងពន្ធលើផលិតផលរួមមាន៖ រ៉ែកម្រ រ៉ែមាស រ៉ែប្រាក់ និងការចម្រាញ់។ ប៉ុន្តែយ៉ាងណាក្រសួងមិនបានបញ្ជាក់ថា តម្លៃនៃទំនិញនាំចូលទាំនោះថ្លៃប៉ុន្មាននោះទេ។ រំលឹកដែរថាទីក្រុងប៉េកាំង កាលពីខែកុម្ភៈ បាននិយាយថា ខ្លួននឹងផ្តល់ការលើកលែងចំពោះទំនិញចំនួន ៦៩៦ របស់សហរដ្ឋអាមេរិក រួមទាំងផលិតផលសំខាន់ៗដូចជា៖ សណ្តែកសៀង និងសាច់ជ្រូក ដោយផ្អែកលើការស្នើសុំពីក្រុមហ៊ុនជាច្រើន។ អ្នកចរចាពាណិជ្ជកម្មកំពូលៗនៅទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន បានធ្វើសេចក្តីអំពាវនាវកាលពីសប្តាហ៍មុន
May 12, 2020 - អាជីវកម្ម
លោក Dan Lok ដែលជាមហាសេដ្ឋី និងជាសហគ្រិនដ៏ជោគបំផុតម្នាក់ធ្លាប់បានសរសេរថា៖ អ្នកលក់ភាគច្រើនឮពាក្យថា “ទេ” ច្រើនជាង “បាទ/ចាស” ពីព្រោះពួកគេធ្វើខុសរឿងជាច្រើន ហើយកំហុសទាំងនោះគឺមានជាទូទៅតែម្ដង។ ដូច្នេះដើម្បីការលក់របស់អ្នកចម្រើនទៅបានលុះត្រាតែអ្នកកែកំហុងទាំង ៧យ៉ាង ដែលរៀបរាប់ខាងក្រោមនេះ៖ ១. មានផ្នត់គំនិតខ្លួនឯងនៅក្នុងការលក់៖ វាជាបញ្ហាដែលអ្នកគិតស្មានមិនដល់ ប៉ុន្តែក្នុងនាមជាអ្នកលក់សូមកុំតោងទាមអ្នកទិញ។ ត្រូវទាក់ទាញអតិថិជនរបស់អ្នកក្នុងនាមអ្នកជាអ្នកផ្គត់ផ្គង់តម្រូវការ ព្រោះថាអតិថិជនត្រូវការទិញរបស់ពីអ្នក មិនមែនខ្លួនអ្នកទៅទិញរបស់ពីអតិថិជនវិញនោះទេ។ សម្ដីរបស់អ្នកលក់គឺសំខាន់ខ្លាំងណាស់ បើនិយាយទៅដូចជាទាមទារការទិញខ្លាំងពេក វាប្រៀបដូចជាដុកទ័រព្យាយាមធ្វើរោគវិនិច្ឆ័យ ប៉ុន្តែអ្នកជំងឺដឹងគុណថ្នាំច្រើនជាង។ ២. បង្ខំចិត្តអតិថិជនពេក៖ អ្នកលក់ជាច្រើនតែងព្យាយាមចង់ឱ្យអតិថិជនត្រូវតែទិញ ដែលជាលទ្ធផលវាដូចជាការអង្វរឱ្យគេទិញ។ ធ្វើបែបនេះអ្នកទិញគ្មានអារម្មណ៍ល្អជាមួយឡើយ ហើយក៏មិនហ៊ានណែនាំអ្នកផ្សេងទៀតដែរ។ ក្នុងនាមជាអ្នកលក់អ្នកត្រូវសួរពីបញ្ហា ឬចំណូលចិត្តរបស់អ្នកទិញ ហើយដោះស្រាយបញ្ហារបស់អ្នកទិញយ៉ាងមានប្រសិទ្ធភាព
May 9, 2020 - សេដ្ឋកិច្ច
សព្វថ្ងៃនេះរថយន្តអគ្គិសនីហាក់មានសន្ទុះចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយវាហាក់ដូចជាអ្នកផលិតរថយន្តទំនើបៗនាពេលបច្ចុប្បន្ននេះកំពុងសម្លឹងចាប់យកវា ដើម្បីជាជំហានបន្ទាប់នៃទីផ្សាររថយន្តរបស់ពួកគេ។ ម៉្យាងទៀតរថយន្តអគ្គិសនីត្រូវបានគេមើលឃើញថា អាចកាត់បន្ថយការបំភាយដែលធ្វើឱ្យប៉ះពាល់បរិស្ថាន ហើយសន្សំថវិកាចំណាយលើប្រេងជាដើម។ បើនិយាយពីមុនពេលដែលវីរុស COVID-19 បានបង្អាក់សេដ្ឋកិច្ចពិភពលោក យើងឃើញថាក្រុមហ៊ុនរថយន្តទំនើបនិងប្រណិតជាច្រើន បានបង្ហាញពីគម្រោងក្នុងការបង្កើតរថយន្តជំនាន់ថ្មីជាប្រភេទអគ្គិសនីជាហូរហែផងដែរ។ ក្រឡេកទៅមើលក្រុមហ៊ុនរថយន្ត Tesla វិញ ការបង្ហាញខ្លួនរបស់ Cybertruck បានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះចំណេញមិនស្ទើរនោះទេ ដោយខ្លួនអាចទាក់ទាញអ្នកបានការកក់ទិញរហូតដល់ទៅកន្ទះលាននៅក្នុងបញ្ជីកក់របស់ខ្លួន ហើយកាលនោះ Tesla ក៏បានក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃជាងគេទី២ លើពិភពលោកនេះផងដែរ។ ដំបូងឡើយ Cybertruck គ្រាន់តែជា Prototype ប៉ុន្តែក្រោយមកវាក៏បានក្លាយជារូបរាងផ្លូវការ ដោយសារតែការចាប់អារម្មណ៍លើ Pickup អគ្គិសនីមានការកើនឡើងខ្ពស់ពីអ្នកកក់។ ក្រុមហ៊ុន Tesla ក៏សុខចិត្តបោះចោលការផលិត Roadster
May 9, 2020 - អាជីវកម្ម
លោក Mukesh Ambani ដែលជាអ្នកមានបំផុតនៅទ្វីបអាស៉ីពេលនេះកំពុងឡើងជើងខ្លាំង ដោយបានទទួលប្រាក់មូលនិធិសរុបរហូតដល់ទៅ ៨ ពាន់លានដុល្លារ ក្នុងរយៈពេលតិចជាង ៣សប្ដាហ៍ប៉ុណ្ណោះ។ មហាសេដ្ឋីឥណ្ឌារូបនេះជាម្ចាស់ក្រុមហ៊ុនហ្គាសនិងប្រេងយក្ស Reliance Industries ហើយនាពេលថ្មីៗនេះក្រុមហ៊ុនគាត់មួយទៀតគឺ Jio Platforms ដែលបម្រើទូរគមនាគមន៍និងឌីជីថល បានទទួលប្រាក់មូលនិធិចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុន Vista Equity Partners របស់អាមេរិក។ ចំនួននេះគឺស្មើនឹង ២.៣% នៃភាគហ៊ុនទាំងមូលរបស់ក្រុមហ៊ុន Jio Platforms ហើយវាក៏ជាមូលនិធិទី៣ ផងដែរ ដែលក្រុមហ៊ុនរបស់លោក Mukesh Ambani
May 8, 2020 - សេដ្ឋកិច្ច
ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា មានមនុស្សជាង ៣៣ លាននាក់ បានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍គ្មានការងារធ្វើក្នុងរយៈពេល ៧ សប្តាហ៍មកនេះ ចាប់តាំងពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រកាសអាសន្នថ្នាក់ជាតិលើវីរុស COVID-19 នៅពាក់កណ្តាលខែមីនា។ តួលេខនេះបង្ហាញថាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥នាក់ នៃកម្លាំងពលកម្មបច្ចុប្បន្នគឺគ្មានការងារធ្វើ។ ចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅពេលដែលក្រសួងការងារអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា តួលេខសម្រាប់ការទាមទារសំណងដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ គឺមានចំនួនជិត ៣.១៧ លាននាក់ បន្ថែមទៀត ប៉ុន្តែវាជាការថយចុះប្រមាណ ៦៨០,០០០ ពីពីសប្តាហ៍មុន។ និយោជិកនៅក្នុងឧស្សាហកម្មជាច្រើនត្រូវបញ្ឈប់កម្មកររបស់ពួកគេ ដោយសារតែជំងឺរាតត្បាត COVID-19 ។ ក្រុមអ្នកវិភាគបារម្ភថា ស្ថិតិការងារដែលត្រូវបញ្ចប់នៅថ្ងៃសុក្រអាចជាទិន្នន័យអាក្រក់បំផុតសម្រាប់ប្រទេសនេះ ថ្វីបើរដ្ឋជាច្រើនបានបើកដំណើរការផ្នែកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ប៉ុន្តែគេនៅចាំមើលថា
May 8, 2020 - សេដ្ឋកិច្ច
តាមការស្ទង់មតិដោយ Financial Times បានឱ្យដឹងថា ជនជាតិអាមេរិកាំងភាគច្រើនទុកចិត្តអភិបាលរដ្ឋរៀងខ្លួនរបស់ពួកគេ និងមានភាគតិច ដែលទុកចិត្តលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីសម្រេចចិត្តលើការបើកអាជីវកម្មឡើងវិញក្នុងអំឡុងវិបត្តិវីរុស COVID-19 នេះ។ ការស្ទង់មតិប្រចាំខែសម្រាប់ Financial Times និងមូលនិធិ Peter G Peterson បានរកឃើញថា ៧១% នៃអ្នកបោះឆ្នោតជឿជាក់លើអភិបាលរដ្ឋរបស់ពួកគេជាជាងលោក ដូណាល់ ត្រាំ ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវលើការកាត់បន្ថយគម្លាត និងការរឹតត្បិតលើអាជីវកម្មដែលមិនចាំបាច់។ ក្នុងនោះមាន ៤៨% បានជឿជាក់ថាគោលនយោបាយរបស់លោក ដូណាល់ ត្រាំ បានជួយដល់សេដ្ឋកិច្ច ហើយភាគរយនេះជាកម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកា និងមានតែ
May 7, 2020 - សេដ្ឋកិច្ច
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា នៅសប្ដាហ៍ក្រោយនេះលោកអាចនឹងប្រកាស ថាតើប្រទេសចិនកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី១» ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែមករា ឬយ៉ាងណា។ កិច្ចព្រមព្រៀងតម្រូវឱ្យរដ្ឋបាលលោក ត្រាំ បន្ថយពន្ធបន្ថែមលើចិន ខណៈពេលដែលទីក្រុងប៉េកាំងត្រូវបង្កើនការនាំចូលផលិតផលកសិកម្ម និងទំនិញផ្សេងទៀតពីសហរដ្ឋអាមេរិក។ លោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តចំពោះការនាំចេញដែលបានគ្រោងទុកត្រូវបានពន្យាពេល នៅពេលដែលប្រទេសចិនមានការថយចុះនៃតម្រូវការដោយសារតែជំងឺ COVID-19 ។ លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា សេតវិមានកំពុងឃ្លាំមើលថា តើប្រទេសចិននឹងបំពេញតាមការសន្យារបស់ខ្លួនដែរឬទេ? លោកបានមានប្រសាសន៍ថា លោកនឹងអាចរាយការណ៍អំពីរឿងនេះនៅចុងសប្តាហ៍ក្រោយ។ រំលឹកដែរថាជុំវិញរឿងវីរុស COVID-19 អាមេរិកផ្ទាល់ក៏មិនសប្បាយចិត្តនឹងប្រទេសចិនដែរ ដោយលោក ដូណាល់ ត្រាំ និយាយថាវាគួរតែត្រូវបានគ្រប់គ្រង់លឿនជាងនេះមុនពេលចូលដល់ទឹកដីអាមេរិក។ រដ្ឋបាលលោក
May 7, 2020 - បុគ្គលជោគជ័យ
អភិបាលក្រុងញូវយ៉កលោក Andrew Cuomo កំពុងពឹងពាក់ឱ្យលោក Bill Gates ជួយកែប្រែការរៀនរបស់សាលានៅក្នុងទីក្រុងញូវយ៉ក មុនពេលដែលសាលាទាំងនោះត្រូវបើកទ្វារវិញនាពេលខាងមុខ។ ប្រព័ន្ធសាលារដ្ឋនៅញូវយ៉កគឺធំជាងគេបំផុតនៅអាមេរិក ហើយវាត្រូវបានបិទតាំងពីថ្ងៃទី១៦ ខែមីនា ហើយនឹងនៅតែបិទរហូតដល់ពេញមួយឆ្នាំសិក្សា ក៏ព្រោះតែទីក្រុងនេះជួបវិបត្តិវីរុស COVID-19 អាក្រក់បំផុតនៅក្នុងប្រទេស។ ទោះបីជាលោក Andrew Cuomo មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរបស់គាត់ ឬការសហការជាមួយមូលនិធិ Gates Foundation ក៏ដោយ ក៏អភិបាលរូបនេះបានប្រាប់ថា ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងថ្នាក់រៀននៅញូវយ៉កអាចនឹងកើតឡើង។ អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បាននិយាយថា បើយើងរស់នៅក្នុងបច្ចេកវិទ្យាទៅហើយ តើចាំបាច់អីត្រូវទៅអង្គុយរៀនក្នុងថ្នាក់ ហើយមានគ្រូឈរបង្រៀននៅក្នុងនោះ ចេញពីគ្រប់អាគារនិងថ្នាក់រៀននៅទូទាំងរដ្ឋ? ចំណែក
May 7, 2020












