តាមការស្ទង់មតិដោយ Financial Times បានឱ្យដឹងថា ជនជាតិអាមេរិកាំងភាគច្រើនទុកចិត្តអភិបាលរដ្ឋរៀងខ្លួនរបស់ពួកគេ និងមានភាគតិច ដែលទុកចិត្តលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីសម្រេចចិត្តលើការបើកអាជីវកម្មឡើងវិញក្នុងអំឡុងវិបត្តិវីរុស COVID-19 នេះ។ ការស្ទង់មតិប្រចាំខែសម្រាប់ Financial Times និងមូលនិធិ Peter G Peterson បានរកឃើញថា ៧១% នៃអ្នកបោះឆ្នោតជឿជាក់លើអភិបាលរដ្ឋរបស់ពួកគេជាជាងលោក ដូណាល់ ត្រាំ ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវលើការកាត់បន្ថយគម្លាត និងការរឹតត្បិតលើអាជីវកម្មដែលមិនចាំបាច់។
ក្នុងនោះមាន ៤៨% បានជឿជាក់ថាគោលនយោបាយរបស់លោក ដូណាល់ ត្រាំ បានជួយដល់សេដ្ឋកិច្ច ហើយភាគរយនេះជាកម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកា និងមានតែ ៣៤% ប៉ុណ្ណោះដែលជឿជាក់ថាពួកគេមានហិរញ្ញវត្ថុល្អប្រសើរនៅពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ប៉ុន្តែភាគរយនេះនៅតែជាកម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកា។ គួរឱ្យដឹងដែរថា ការស្ទង់មតិដោយ FT-Peterson នេះបានធ្វើឡើងចាប់តាំងពីថ្ងៃទី២៣ ដល់ ទី២៧ ខែមេសា ហើយវាកើតឡើងចំពេលមានភាពតានតឹងរវាងសេតវិមាន និងអភិបាលជាច្រើនលើល្បឿននៃការបន្ធូរបន្ថយការរឹតត្បឹត។
មានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកប្រឹក្សានយោបាយរបស់លោក ដូណាល់ ត្រាំ អំពីការគំរាមកំហែងនៃដែលធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្តាលមកពីការជាប់គាំង។ ប៉ុន្តែទោះបីជាលោក ដូណាល់ ត្រាំ គ្មានប្រជាប្រិយភាពសម្រាប់ក្រុមប្រជាធិបតេយ្យ និងក្រុមឯករាជ្យ លោកនៅតែមានប្រជាប្រិយភាពក្នុងចំណោមបក្សខ្លួនឯង ទោះបីជា ៤៧% នៃក្រុមសាធារណរដ្ឋដូចជាមានទំនោរទៅរកមេដឹកនាំរដ្ឋរបស់ពួកគេ៕






អត្ថបទ៖ លីដា
ប្រភព៖ Financial Times


