- Khmernote
- សេដ្ឋកិច្ច
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បានប្រាប់កាសែត The Economic Times ថា ប្រទេសឥណ្ឌាបានចាប់ផ្តើមពិភាក្សាគ្នាលើការទាក់ទាញវិនិយោគិនពិភពលោក ដើម្បីឱ្យពួកគេផ្លាស់ប្ដូរផលិតកម្មចេញពីប្រទេសចិនមកកាន់ទឹកដីឥណ្ឌាវិញ។ នោះវាមានន័យថាឥណ្ឌាកំពុងពិភាក្សាគ្នារកមធ្យោបាយ ដែលអាចធ្វើឱ្យមានភាពងាយស្រួលដល់វិនិយោគិនទាំងនោះ ពិសេសគឺច្បាប់ស្ដីពីគុណភាពផលិតកម្មនៅគ្រប់ទីតាំងផ្សេងៗ។ ជាក់ស្ដែងដូចជានៅរដ្ឋ Uttar Pradesh, Madhya Pradesh និង Gujarat ដែលបានចេញបទបញ្ជាប្រតិបត្តិដែលលើកលែងសហគ្រាសថ្មីពីច្បាប់ការងារមួយចំនួនធំ ដូច្នេះអ្នកធ្វើការនៅទីនោះអាចធ្វើការពី ៨ ទៅ ១២ម៉ោង បានយ៉ាងស្របច្បាប់។ កាលពីដើមខែនេះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌាបានទាក់ទងទៅអាជីវកម្មអាមេរិករហូតដល់ជាង ១,០០០ ជាមួយនឹងការផ្តល់ជូននូវការផ្លាស់ប្តូរទីតាំងពីប្រទេសចិន។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះរួមមាន៖ អ្នកផលិតឧបករណ៍វេជ្ជសាស្ត្រ ផ្នែកកែច្នៃអាហារ វាយនភ័ណ្ឌ ស្បែក និងអ្នកផលិតគ្រឿងបន្លាស់រថយន្ត។ ឥណ្ឌាក៏បានស្នើឱ្យមានការបន្ធូរបន្ថយច្បាប់ពន្ធនិងពលកម្ម
May 25, 2020 - ហិរញ្ញវត្ថុ
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Gerald Darmanin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ RTL ថា បំណុលរបស់ប្រទេសបារាំងនឹងមានច្រើនជាងផលិតផលក្នុងស្រុកសរុប (GDP) ដោយនឹងកើនឡើងដល់ជាង ១១៥% នៅចុងឆ្នាំនេះ ដោយសារការចំណាយលើវិធានការណ៍ទប់ទល់នឹងវិបត្តិជំងឺ COVID-19។ ប៉ុន្តែយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលបារាំងមិនមានផែនការដំឡើងពន្ធ ដើម្បីកាត់បន្ថយបំណុលនោះទេ។ ទីភ្នាក់ងារស្ថិតិផ្លូវការ INSEE បានឱ្យដឹងកាលពីចុងខែមីនាថា ក្នុងឆ្នាំ២០១៩ បំណុលសាធារណៈសរុបមានចំនួន ៩៨.១% នៃផលិតផលក្នុងស្រុកសរុប (GDP) ទោះបីឱនភាពថវិកាវិស័យសាធារណៈបានកើនពី ២.៣% នៅឆ្នាំ២០១៨ ឡើងដល់ ៣.០% នៃ GDP ក្នុងឆ្នាំ២០១៩ក៏ដោយ ហើយឆ្នាំនេះវាមានកាន់តែច្រើនជាងមុនទៀត។ រដ្ឋាភិបាលបារាំងក៏បាននិយាយកាលពីខែមេសាថា
May 25, 2020 - សេដ្ឋកិច្ច
វីរុសរាតត្បាតជាសកល COVID-19 បានបង្ខំឱ្យក្រុមហ៊ុនជាច្រើនចាប់យកដំណោះស្រាយឱ្យបុគ្គលិកធ្វើការងារពីផ្ទះជាបណ្ដោះអាសន្ន ប៉ុន្តែសម្រាប់ក្រុមហ៊ុនខ្លះការផ្លាស់ប្តូរនេះអាចនៅជាប់បានយូរ។ ជាក់ស្ដែងក្រុមហ៊ុនមួយចំនួនកំពុងគ្រោងនឹងអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេធ្វើការពីផ្ទះជាអចិន្ត្រៃយ៍ សូម្បីតែចប់ការរាតត្បាតនៃវីរុស COVID-19 ក៏ដោយ។ ក្រុមហ៊ុនទាំងនេះកំពុងតែធ្វើឱ្យការធ្វើការងារពីផ្ទះក្លាយជារឿងធម្មតា (the new normal) ដោយក្នុងនោះមានដូចជា៖ Facebook៖ លោក Mark Zuckerberg បាននិយាយថា លោកនឹងអនុញ្ញាឱ្យបុគ្គលិកក្រុមហ៊ុនរហូតដល់ទៅ ៥០% អាចធ្វើការពីផ្ទះបានក្នុងអំឡុងពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខនេះ ដោយលើកហេុតផលថា វាជាគំនិតល្អមួយដោយនឹងបំពេញបំណងប្រាថ្នាបុគ្គលិក និងជាការខិតខំដើម្បីបង្កើតវិបុលភាពនៃសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ។ Twitter (TWTR)៖ ក្រុមហ៊ុននឹងអនុញ្ញាតឱ្យបុគ្គលិកមួយចំនួនរបស់ខ្លួនបន្តធ្វើការពីផ្ទះជារៀងរហូត ប្រសិនបើពួកគេចង់បានបែបហ្នឹង ដោយមើលឃើញបទពិសោធន៍នៃការធ្វើការពីផ្ទះអស់រយៈពេលជាច្រើនខែកន្លងមកនេះ។ Twitter
May 25, 2020 - បុគ្គលជោគជ័យ
ទោះបីជាសេដ្ឋកិច្ចរបស់ពិភពលោកមានការធ្លាក់ចុះដោយសារជំងឺ COVID-19 ប៉ុន្តែនាយកប្រតិបត្តិ FACEBOOK លោក Mark Zuckerberg រកបានចំណូលបន្ថែមជាង ៣០ ពាន់លានដុល្លារអាមេរិក ត្រឹមរយៈពេលតែពីរខែប៉ុណ្ណោះ។ ការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតទី៣ របស់ពិភពលោក នេះបើយោងតាមតារាងចំណាត់ថ្នាក់មហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg ដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ លោក Mark Zuckerberg ពេលនេះមានទ្រព្យសម្បត្តិសរុបរហូតដល់ ៨៧.៨ ពាន់លានដុល្លារអាមរិក ដែលវ៉ាដាច់ស្ដេចវិនិយោគ Warren Buffett និងថៅកែម៉ូត Louis Vuitton លោក
May 25, 2020 - ហិរញ្ញវត្ថុ
រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយចំនួន ១២ ទ្រីលានយ៉េន (១១១.៦ ពាន់លានដុល្លារ) ដល់ក្រុមហ៊ុននានា ដែលមានការខ្វះខាតក្នុងអំឡុងពេលនៃវិបត្តិជំងឺ COVID-19។ ជំនួយរបស់ធនាគារអភិវឌ្ឍន៍និងមូលនិធិឯកជនជប៉ុន នឹងត្រូវប្រើប្រាស់សម្រាប់បំណុលតូចៗ និងការទិញភាគហ៊ុន ដើម្បីគាំទ្រក្រុមហ៊ុនដែលមានហិរញ្ញវត្ថុយ៉ាប់យ៉ឺន ក៏ដូចជាការជួយពួកគេរៀបចំរចនាសម្ព័ន្ធឡើងវិញបន្ទាប់ពីវីរុសស្ងប់ទៅវិញ។ ដោយសារតែជំងឺ COVID-19 ហាក់មិនងាយនឹងស្ងប់ទៅវិញ ដូច្នេះរដ្ឋាភិបាលជប៉ុននឹងព្យាយាមពង្រឹងកញ្ចប់សុវត្ថិភាពសម្រាប់ក្រុមហ៊ុននានា ដើម្បីជាជំនួយបន្ទាន់នៅពេលត្រូវការចាំបាច់។ ក្នុងចំណោមទឹកប្រាក់ ១២ ទ្រីលានយ៉េន ប្រហែលជាពាក់កណ្តាលត្រូវបានគេរំពឹងថានឹងជាប្រាក់កម្ចីបន្ទាប់បន្សំពីធនាគារអភិវឌ្ឍន៍ជប៉ុន សាជីវកម្មហិរញ្ញវត្ថុជប៉ុន និងស្ថាប័នហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល។ ហិរញ្ញប្បទានបំណុលបន្ទាប់បន្សំនឹងបង្កើនដើមទុនរបស់ក្រុមហ៊ុន ហើយក្តីសង្ឃឹមគឺថា វានឹងជួយកាត់បន្ថយការធ្លាក់ចុះនៃឥណទាន ហើយធ្វើឱ្យវាមានតម្លៃថោកសម្រាប់ក្រុមហ៊ុន ដើម្បីទទួលបានហិរញ្ញប្បទានបន្ថែមពីអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀត។ អ្នកផ្តល់ប្រាក់កម្ចីដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល នឹងមិនចូលរួមក្នុងការគ្រប់គ្រងសាជីវកម្មនោះទេ ដូច្នេះវាគួរតែធ្វើឱ្យក្រុមហ៊ុនកាន់តែងាយស្រួលក្នុងការទទួលយកមូលនិធិ។ រដ្ឋាភិបាលនឹងរៀបចំថវិកាសម្រាប់ការវិនិយោគក្នុងការលូតលាស់និងរៀបចំរចនាសម្ព័ន្ធឡើងវិញ តាមរយៈសាជីវកម្មវិនិយោគជប៉ុនឱ្យទៅក្រុមហ៊ុនទាំងធំនិងតូច
May 22, 2020 - ហិរញ្ញវត្ថុ
មហាសេដ្ឋីអាមេរិកកំពុងត្រូវប៉ាន់ខ្លាំងក្នុងរយៈពេលដែលមនុស្សរាប់លាននៅទូទាំងពិភពលោកអ្នកកំពុងបាត់បង់ការងារ ដោយគិតជាលុយសរុបពួកគេរកបានប្រហែល ៤៣៤ ពាន់លានដុល្លារអាមេរិក រាប់ចាប់ពីចន្លោះពាក់កណ្ដាលខែមីនា ដល់ពាក់កណ្ដាលខែឧសភា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ។ បើយោងតាមការសិក្សារបស់ Americans for Tax Fairness និង Institute for Policy Studies លើកម្មវិធីសម្រាប់វិសមភាពបានឱ្យដឹងថា មហាសេដ្ឋីដែលរកលុយបានច្រើនជាងគេគឺមេក្រុមហ៊ុន Amazon លោក Jeff Bezos (៣៤.៦ពាន់លាន) និងមេ Facebook លោក Mark Zuckerberg (២៥ពាន់លាន)។ ពោលគឺក្នុងរយៈពេលមានការរាតត្បាតពីជំងឺ COVID-19
May 22, 2020 - សេដ្ឋកិច្ច
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់កាលពីថ្ងៃពុធ ដែលអាចរារាំងក្រុមហ៊ុនចិនមួយចំនួនពីទីផ្សារភាគហ៊ុនរបស់អាមេរិក លើកលែងតែពួកគេអនុវត្តតាមស្តង់ដារសម្រាប់ការធ្វើសវនកម្ម និងបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក។ វិធានការណ៍នេះឧបត្ថម្ភដោយសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក John Kennedy និងសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក Chris Van Hollen បានអនុម័តដោយការយល់ព្រមជាឯកច្ឆន្ទ។ ទោះយ៉ាងណាក៏ដោយវាត្រូវតែឆ្លងកាត់សភាតំណាងរាស្ត្រមួយតង់ទៀត ហើយត្រូវចុះហត្ថលេខាដោយប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីក្លាយជាច្បាប់ពេញលេញ។ ច្បាប់ “The Holding Foreign Companies Accountable Act” នឹងរារាំងក្រុមហ៊ុនណាមួយពីការចុះបញ្ជីនៅទីផ្សារមូលបត្រសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនោះមិនបានអនុវត្តតាមស្តង់ដារអាមេរិកសម្រាប់ការធ្វើសវនកម្ម និងបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាសហរដ្ឋអាមេរិករយៈពេល ៣ឆ្នាំ ជាប់ៗគ្នា។ វិធានការណ៍នេះក៏នឹងតម្រូវឱ្យក្រុមហ៊ុនសាធារណៈបង្ហាញថា តើពួកគេជាម្ចាស់កម្មសិទ្ធិ ឬគ្រប់គ្រងដោយរដ្ឋាភិបាលបរទេសដែរឬទេ? ច្បាប់នេះការពិតទៅត្រូវបានស្នើដើម្បីអនុវត្តចំពោះក្រុមហ៊ុនបរទេសទាំងអស់ ប៉ុន្តែអាមេរិកចង់ផ្តោតលើប្រទេសចិនខ្លាំងជាងគេ៕
May 21, 2020 - សេដ្ឋកិច្ច
ក្រុមហ៊ុន AstraZeneca បានទទួលថវិកាជាង ១ពាន់លានដុល្លារ ពីអាជ្ញាធរស្រាវជ្រាវនិងអភិវឌ្ឍន៍ជីវវេជ្ជសាស្រ្ត (BARDA) របស់ក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ដើម្បីបង្កើតវ៉ាក់សាំងការពារ COVID-19 នៅឯសាកលវិទ្យាល័យ Oxford ។ ក្រុមហ៊ុនឱសថរបស់អង់គ្លេស-ស៊ុយអ៊ែតមួយនេះ បានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៤០០លាន ហើយធ្វើការចែកចាយវ៉ាក់សាំងដំបូងនៅខែកញ្ញាខាងមុខនេះ។ កម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងរបស់ AstraZeneca រួមបញ្ចូលទាំងការសាកល្បងព្យាបាលដំណាក់កាលទី៣ ដែលមានអ្នកចូលរួម ៣០,០០០នាក់ និងការសាកល្បងលើកុមារផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីផលិតវ៉ាក់សាំង និងមានដាក់ប្រើប្រាស់ឱ្យបានលឿនបំផុត។ កាលពីថ្ងៃអាទិត្យកន្លងទៅរដ្ឋាភិបាលអង់គ្លេសក៏បានប្រកាសថា ខ្លួននឹងផ្តល់ថវិកាចំនួន ៦៥.៥ លានផោន
May 21, 2020 - សេដ្ឋកិច្ច
វិបត្តិជំងឺរាតត្បាតជាសកល COVID-19 អាចជំរុញឱ្យមនុស្សនៅទូទាំងពិភពលោកប្រមាណ ៦០ លាននាក់ ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ ធនាគារពិភពលោកបានធ្វើការព្រមានពីការធ្លាក់ចុះនៃសេដ្ឋកិច្ចជាសកល ហើយបានពិពណ៌នាវាថាជាវិបត្តិធំមួយដែលមិនធ្លាប់មាន។ ធនាគារដែលតែងតែផ្ដល់ប្រាក់កម្ចីនិងជំនួយឥតសំណងទៅដល់ប្រទេសក្រីក្រមួយនេះ បានព្យាករណ៍ផលប៉ះពាស់នៃជំងឺ COVID-19 ចំពោះប្រជាជននៅទូទាំងពិភពលោកតាំងតែពីខែមេសា ដោយនិយាយថាឆ្នាំនេះជាឆ្នាំដែលពិភពលោកដើរថយក្រោយទៅរកវិសមភាព និងបង្កឱ្យមានភាពក្រីក្រច្រើនជាងមុនជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ១៩៩៨។ តាមការប៉ាន់ស្មានយ៉ាងសម្រិតសម្រាំងរបស់ធនាគារ ពួកគេនិយាយថាប្រជាជនចំនួន ៤៩លាននាក់ នឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំងតែម្ដង ហើយប្រជាជនម្នាក់អាចរកចំណូលប្រចាំថ្ងៃបានត្រឹមតែ ១.៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់ CNN បានបន្ថែមថា ការកើនឡើងនៃជំងឺ COVID-19 នាពេលថ្មីៗនេះ ក៏កំពុងបង្ខំឱ្យធនាគារពិភពលោកដាក់ពង្រាយនូវការឆ្លើយតបជាមួយនឹងវិបត្តិឱ្យបានទូលំទូលាយ និងលឿនបំផុត។ ធនាគារបាននិយាយថា កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់របស់ខ្លួន បានទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១០០ រួចទៅហើយ
May 21, 2020 - សេដ្ឋកិច្ច
ចំនួនអ្នកទេសចរបរទេសមកកាន់ប្រទេសជប៉ុនបានធ្លាក់ចុះ ៩៩.៩% ក្នុងខែមេសា (ធៀបនឹងមួយឆ្នាំមុន) ដោយសារតែជំងឺរាតត្បាត COVID-19 បានបង្អាក់ទេសចរណ៍របស់ប្រទេសមួយនេះ។ អង្គការទេសចរណ៍ជាតិជប៉ុនប៉ាន់ស្មានថា មានតែជនបរទេសចំនួន ២,៩០០ នាក់ប៉ុណ្ណោះ ដែលបានចូលមកទស្សនាជប៉ុនកាលពីខែមុន។ តួលេខនេះបង្ហាញពីការធ្លាក់ចុះប្រចាំខែ ៧ដង ជាប់ៗគ្នា និងជាអត្រាទាបបំផុត ចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមរក្សាទុកទិន្នន័យក្នុងឆ្នាំ១៩៦៤ ដែលកាលនោះគឺជាឆ្នាំនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ វាក៏ជាលើកទី១ផងដែរ ដែលចំនួនអ្នកទេសចរសរុបប្រចាំខែបានធ្លាក់ចុះក្រោម ១០,០០០នាក់។ ក្នុងនោះមានភ្ញៀវទេសចរប្រមាណ ៣០០នាក់ មកពីប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក និង ២០០នាក់ទៀត មកពីប្រទេសចិន និងវៀតណាម។ មានភ្ញៀវទេសចរតិចជាង ១០នាក់ មកពីប្រទេសអាឡឺម៉ង់ អ៉ីតាលី
May 20, 2020












