- Khmernote
- Boostrong
ពិតជាសាកសមជាក្រុមហ៊ុនលំដាប់ពិភពលោកមែន ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តង បានបំបែកកំណត់ត្រាពិភពលោកប្រចាំឆ្នាំ 2020 ឈ្នះមេដាយមាសជាលើកទី២ ពីកំពូលស្ថាប័នវាយតម្លៃគុណភាពចំណីអាហារពិភពលោក MONDE SELECTION។ គ្រប់ៗគ្នាបានដឹងហើយថាស្ថាប័នកំពូល MONDE SELECTION គឺជាស្ថាប័នអន្តរជាតិកំពូលមួយដែលមានតួនាទីវាយតម្លៃគុណភាពចំណីអាហារគ្រប់ប្រភេទដែលមានចំនួនរាប់ពាន់ម៉ឺនមុខមកពីជុំវិញពិភពលោក។ ជាក់ស្ដែងនៅក្នុងឆ្នាំ2020នេះ ក៏មានផលិតផលជាច្រើនបានដាក់ពាក្យ ដាក់ផលិតផលរបស់ខ្លួនចូលរួមប្រកួត ដើម្បីទទួលយកមេដាយមាសគុណភាពកំរិតពិភពលោកនេះផងដែរ។ ហើយថ្មីៗនេះ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត ស្ថាប័នកំពូល MONDE SELECTION បានសម្រេចប្រកាសជាផ្លូវការ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តងបានឈ្នះមេដាយមាសឆ្នាំ 2020 ហើយបានបញ្ជាក់ជាភេសជ្ជៈដែលមានគុណភាពលំដាប់ថ្នាក់កំរិតពិភពលោក និងជាភេសជ្ជៈសំបូរទៅដោយគុណប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយជាតិស្រវឹង ញ៉ាំហើយធ្វើឲ្យស្វាងងងុយគេង ជំនួយស្មារតីក្នុងការបើកបរ ថែមទាំងជំនួយខួក្បាលក្នុងការចងចាំបានល្អទៀតផង។ នេះជាការបញ្ជាក់ឲ្យឃើញថាប៊ូសស្រ្តងពិតជាសាកសមជាក្រុមហ៊ុនភេសជ្ជៈលំដាប់ថ្នាក់ពិភពលោកមែន ព្រោះថាប៊ូសស្រ្តងបានឈ្នះមេដាយមាស ពីស្ថាប័នកំពូល MONDE
June 5, 2020 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា វិបត្តិជំងឺឆ្លងកូវីដ១៩ ធ្វើឲ្យកម្ពុជាបាត់បង់ប្រាក់ចំណូលប្រមាណ៣ពាន់លានដុល្លារអាមេរិក បន្ទាប់ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០នេះចំនួនទេសចរអន្តរជាតិធ្លាក់ចុះក្នុងរង្វង់ប្រមាណ៧០ភាគរយ និងភ្ញៀវទេសចរក្នុងស្រុកអាចធ្លាក់ចុះក្នុងរង្វង់ប្រមាណ៥០ភាគរយ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហ៊ានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១,១៦លាននាក់ ធ្លាក់ចុះក្នុងអត្រា៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ការធ្លាក់ភ្ញៀវទេសចរនេះបានធ្វើឲ្យដំណើរការអាជីវកម្មទេសចរណ៍បិទទ្វារសរុប២,៩៥៦ទីតាំង និងការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ចំនួនសរុប៤៥,៤០៥ នាក់ ក្នុងនោះរួមមាន៖សណ្ឋាគារដែលបានបិទចំនួន៣២៤ សណ្ឋាគារ និងប៉ះពាល់បុគ្គលិកសរុប១៤,៥៥៧នាក់។ ផ្ទះសំណាក់ បានបិទចំនួន៤០៥ទីតាំង
June 5, 2020 - សេដ្ឋកិច្ច
ពលរដ្ឋសាំងហ្គាពួរដែលមានប្រាក់ចំណូលទាប ហើយមានអាយុលើសពី ៤៩ឆ្នាំ និងមានកូនយ៉ាងតិចម្នាក់ នឹងទទួលបានប្រាក់ចំនួន ១,០០០ ដុល្លារ សម្រាប់នៅក្នុងខែមិថុនា ដើម្បីជួយពួកគេក្នុងការចំណាយក្នុងការរស់នៅក្រោមគ្រោងការណ៍ដែលបានប្រកាសដោយរដ្ឋាភិបាល។ ជាមួយនឹងផ្ដល់ជូននៅខែមិថុនា ចំនួនទឹកប្រាក់សរុបដែលបានផ្តល់ឱ្យពលរដ្ឋសាំងហ្គាពួរក្រោមកញ្ចប់ថែទាំនិងឧបត្ថម្ភ និងជំនួយសាមគ្គីភាព នៅឆ្នាំនេះឈានដល់ ៣.៥ ពាន់លានដុល្លារ។ ក្រសួងហិរញ្ញវត្ថុបាននិយាយថា កញ្ចប់ជំនួយទី២ នៅក្រោមកញ្ចប់ការថែទាំនិងឧបត្ថម្ភ នឹងផ្ដល់ជូនពលរដ្ឋសាំងហ្គាពួរតាមរយៈកុងធានាគាររបស់ពួកគេក្នុងម្នាក់ៗ ៣០០ ឬ ៦០០ដុល្លារ ទៅតាមចំណូលរបស់ពួកគេ ចាប់ផ្ដើមពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០តទៅ។ ឪពុកម្តាយដែលមានកូនយ៉ាងហោចណាស់ម្នាក់ ដែលមានអាយុខ្ទង់ ២០ឆ្នាំ ក្នុងឆ្នាំនេះ អាចទទួលបានប្រាក់ ៣០០ ដុល្លារបន្ថែមទៀត ខណៈពលរដ្ឋដែលមានអាយុលើសពី
June 5, 2020 - សេដ្ឋកិច្ចលោក វ្លាឌីមៀពូទីន ប្រកាសអាសន្នជាបន្ទាន់ បន្ទាប់ពីប្រេងម៉ាស៊ូត ២០,០០០ តោន ធ្លាយចូលទន្លេនៅតំបន់អាក់ទិក
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានប្រកាសអាសន្នជាបន្ទាន់ បន្ទាប់ពីប្រេងម៉ាស៊ូតចំនួន ២០,០០០ តោន បានធ្លាយចូលទៅក្នុងទន្លេមួយនៅតំបន់អាក់ទិក។ ការធ្លាយប្រេងបានកើតឡើងនៅពេលដែលធុងប្រេងនៅរោងចក្រថាមពល នៅជិតទីក្រុង Norilsk ក្នុងតំបន់ស៊ីបេរី បានដួលរលំកាលពីថ្ងៃសុក្រកន្លងទៅ។ ប្រធានាធិបតីរុស្ស៉ីរូបនេះក៏បានសម្តែងការខឹងសម្បារផងដែរ បន្ទាប់ពីបានរកឃើញថា មន្រ្តីទើបតែដឹងអំពីឧប្បត្តិហេតុនេះពីរថ្ងៃក្រោយមកហើយនោះ។ រោងចក្រដែលបានដួលរលំនោះគ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Norilsk Nickel ដែលជាក្រុមហ៊ុនផលិតនីកែល (nickel) និងប៉ាឡាស្យូម (palladium) នាំមុខគេនៅលើពិភពលោក។ នៅក្នុងសន្និសីទវីដេអូតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធ លោក វ្លាឌីមៀ ពូទីន បានរិះគន់ប្រមុខក្រុមហ៊ុនជុំវិញការឆ្លើយតបយឺតយ៉ាវរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ពេលនេះប្រេងម៉ាស៊ូតបានរាលដាលក្នុងទំហំ ៣៥០ គីឡូម៉ែត្រក្រឡា ហើយលោក
June 4, 2020 - សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ថៃមួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ថៃនឹងរៀបចំផែនការជំរុញវិស័យទេសចរណ៍ក្នុងស្រុក ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៤ខែ ដោយចាប់ផ្តើមនៅខែកក្កដានេះ នៅពេលដែលថៃកំពុងព្យាយាមស្តារវិស័យទេសចរណ៍ដែលបានធ្លាក់ចុះឡើងវិញ។ លោក Yuthasak Supasorn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរទេសចរណ៍ថៃ (TAT) នឹងដាក់ផែនការទៅក្រសួងហិរញ្ញវត្ថុសម្រាប់កញ្ចប់ទឹកប្រាក់មួយ ដែលនឹងជំរុញវិស័យទេសចរណ៍ក្នុងស្រុកនៅសប្តាហ៍ក្រោយ។ លោកបានមានប្រសាសន៍ថា ផែនការនេះនឹងផ្តល់នូវការលើកទឹកចិត្តសម្រាប់ការធ្វើដំណើរសម្រាប់បុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តសុខភាពប្រមាណ ១.២លាននាក់។ គួរឱ្យដឹងដែរថា ប្រទេសថៃមានការពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ដោយពួកគេចំណេញពីការចំណាយរបស់ភ្ញៀវទេសចរបរទេសចំនួន ១១.៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកាលពីឆ្នាំមុន ខណៈដែលទេសចរណ៍ក្នុងស្រុកមានបង្កើនចំណូលបាន ៦% ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ
June 4, 2020 - សេដ្ឋកិច្ច
មជ្ឈមណ្ឌលឃ្លាំមើលសេដ្ឋកិច្ចឥណ្ឌា (CMIE) បាននិយាយនៅថ្ងៃច័ន្ទនេះថា អត្រាគ្មានការងារធ្វើរបស់ឥណ្ឌានៅក្នុងខែឧសភាបានកើនឡើងដល់ ២៣.៤% ខណៈកាលពីខែមេសាមានការកើនឡើង ២៣.៥% ដោយសារការផលប៉ះពាល់នៃជំងឺរាតត្បាត។ យោងតាមការប៉ាន់ស្មានរបស់ CMIE ជនជាតិឥណ្ឌាប្រហែលជា ១២២ លាននាក់ ត្រូវបានបង្ខំឱ្យចេញពីការងារគិតត្រឹមខែមុនតែមួយ ហើយកម្មករដែលរកមួយថ្ងៃចាយមួយថ្ងៃរងផលប៉ះពាល់ជាងគេបំផុត។ ក្នុងចំណោមអ្នកទាំងនោះគឺជាអ្នកលក់នៅតាមចិញ្ចើមផ្លូវ អ្នកធ្វើការនៅក្នុងឧស្សាហកម្មសំណង់ អ្នករត់តុកតុក -ល- ។ CMIE បាននិយាយថា វិធានការណ៍ស្រោចស្រង់សេដ្ឋកិច្ចដែលប្រកាសដោយរដ្ឋាភិបាលនឹងមិនចាប់ផ្តើមភ្លាមៗទេ ហើយឧស្សាហកម្មមួយចំនួនទំនងជានឹងចាប់ផ្តើមឡើងវិញយ៉ាងវេទនា។ ទិន្នន័យរបស់រដ្ឋាភិបាលក៏បានបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដែលចូលរួមចំណែកជិត ៤០% នៅក្នុងផលិតកម្មឧស្សាហកម្ម បានធ្លាក់ចុះដល់ទៅ ៣៨.១% នៅខែមេសា ដែលនេះជាភាគរយអាក្រក់បំផុតមិនធ្លាប់មានជាច្រើនឆ្នាំ។ ហេតុផលគឺដោយសារប្រទេសនេះបានធ្លាក់ចូលទៅក្នុងការបិទទ្វារប្រទេសយ៉ាងតឹងរ៉ឹង កាលពីជាង២ខែមុន
June 3, 2020 - សេដ្ឋកិច្ច
ក្រសួងកសិកម្មនិងសហករណ៍ថៃ កំពុងរួមដៃគ្នាជាមួយក្រុមហ៊ុន Grab Thailand និង Alibaba ដើម្បីទាញយកសក្តានុពលនៃទីផ្សារអនឡាញ ក្នុងគោលបំណងទាក់ទាញអតិថិជនប្រមាណ ២៦០ លាននាក់ មកពី ១៩០ប្រទេស។ ការចាប់ដៃគ្នានេះគឺជាផ្នែកមួយនៃគោលនយោបាយលើកកម្ពស់សេដ្ឋកិច្ចនិងការប្រើប្រាស់ក្នុងស្រុក ក្រោមយុទ្ធនាការ «បរិភោគកសិផលថៃមុនគេ» និងការបើកទីផ្សារកសិករនៅលើវេទិកា Grab ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ។ ក្រសួងក៏បានចាប់ដៃជាមួយក្រុមហ៊ុន Alibaba ក្នុងគោលបំណងនាំយកកសិផលថៃទៅទីផ្សារបរទេស តាមរយៈវេទិការបស់ Alibaba ឈ្មោះថា «Farmer Mart» តាំងពីថ្ងៃទី០១ ដើមខែនេះដូចគ្នា។ កសិផលថៃចំនួន ៥ ប្រភេទ
June 3, 2020 - សេដ្ឋកិច្ច
ប្រទេសហ្វីលីពីនសព្វថ្ងៃនេះមិនមែនប្រឈមតែបញ្ហាជំងឺរាតត្បាតជាសកល COVID-19 ដែលកំពុងចម្លងដល់ពលរដ្ឋខ្លួនជាង ១៨,០០០នាក់ ខណៈសម្លាប់មនុស្សជិត ១,០០០នាក់ និងធ្វើឱ្យពលរដ្ឋបាត់បង់ការងារធ្វើនោះទេ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរប្រទេសដែលមានប្រជាជនជាង ១០០ លាននាក់មួយនេះ កំពុងជួបវិបត្តិមានប្រជាជនរស់នៅក្នុងទីក្រុងច្រើនជ្រុលផងដែរ។ ដូច្នេះហើយរដ្ឋាភិបាលហ្វីលីពីនបានរៀបចំកម្មវិធីមួយឈ្មោះថា «ត្រឡប់ទៅខេត្ត» ដែលកម្មវិធីនេះមានគោលបំណងជំរុញពលរដ្ឋនៅក្នុងរដ្ឋធានីរបស់ប្រទេស ត្រឡប់ទៅរស់នៅតាមខេត្តវិញ តាមរយៈការផ្ដល់ប្រាក់បន្ថែមដើម្បីជាការលើកទឹកចិត្ត។ បច្ចុប្បន្នទីក្រុងម៉ានីឡាជាជម្រករបស់ពលរដ្ឋហ្វីលីពីនប្រហែលជា ១៣.៧ លាននាក់ និងជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានប្រជាជនរស់នៅកកកុញបំផុតរបស់ពិភពលោក។ ទីក្រុងមួយនេះកំពុងផ្ទុកមនុស្សលើសចំណុះរបស់ខ្លួន ដូច្នេះមានតែវិធីលើកទឹកចិត្តពលរដ្ឋឱ្យទៅរស់នៅខេត្តប៉ុណ្ណោះ ទើបអាចដោះស្រាយទាំងបញ្ហាខ្វះការងារធ្វើ និងជម្រកមិនគ្រប់គ្រាន់នេះបាន។ វាក៏ស្របទៅការពិតដែលថា ទីក្រុងនេះកំពុងប្រឈមនឹងភាពអត់ការងារធ្វើ នៅចំពេលដែលប្រទេសទាំងមូលអនុវត្តការរឹតត្បឹតទប់ស្កាត់ជំងឺ COVID-19 ។ នៅក្នុងការទាក់ទាញពលរដ្ឋឱ្យទៅរស់នៅតាមខេត្តវិញ លោកប្រធានាធិបតី Rodrigo Duterte បានមានប្រសាសន៍ថា
June 1, 2020 - សេដ្ឋកិច្ច
ប្រទេសអារ៉ាប់ប៊ីសាអូឌីតនឹងបញ្ចូលទឹកប្រាក់ចំនួន ៥០ ពាន់លានរីយ៉ាល់ (១៣.៣ ពាន់លានដុល្លារ) ទៅក្នុងប្រព័ន្ធធនាគារ ដើម្បីជួយគ្រប់គ្រងការធ្លាក់ចុះនៃវិស័យនេះ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 និងការធ្លាក់ចុះនៃតម្លៃប្រេង។ ការផ្លាស់ប្តូរចេញដោយអាជ្ញាធររូបិយវត្ថុអារ៉ាប៊ីសាអូឌីត ឬ SAMA ដែលជាធនាគារកណ្តាលរបស់ប្រទេស នឹងគាំទ្រដល់ស្ថិរភាពហិរញ្ញវត្ថុ និងលើកកម្ពស់មធ្យោបាយឥណទានដល់វិស័យឯកជន។ កម្មវិធីនេះមានគោលបំណងជួយធនាគារប្ដូរនិងរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ដោយមិនចាំបាច់បង់ថ្លៃបន្ថែមពីលើ និងគាំទ្រដល់ការងារក្នុងវិស័យឯកជន។ បញ្ហាតម្លៃប្រេងឆៅចុះទាប និងវិបត្តិជំងឺ COVID-19 ក្នុងពេលដំណាលគ្នា នឹងធ្វើឱ្យសេដ្ឋកិច្ចមិនមែនប្រេងរបស់អារ៉ាប់ប៊ីសាអូឌីត ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល៣០ឆ្នាំ។ ដូច្នេះធនាគារកណ្តាលបានប្រកាសកម្មវិធីប្រាក់ ៥០ ពាន់លានរីយ៉ាល់ ដើម្បីជួយដល់អាជីវកម្មឯកជនខ្នាតតូចជាច្រើននៅក្នុងប្រទេស។ រដ្ឋាភិបាលក៏បានផ្ទេរប្រាក់ចំនួន ១៥០ ពាន់លានរីយ៉ាល់ (៤០ពាន់លានដុល្លារ) ចេញពីទុនបំរុងបរទេសរបស់
June 1, 2020 - Boostrong
កម្មករសំណង់ម្នាក់ឈ្មោះ ជឿម សុជាតិ ជាអ្នកខេត្តបាត់ដំបង ព្រោះតែជីវភាពត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតជាមួយគ្រួសារមកធ្វើសំណង់នៅទីក្រុងភ្នំពេញ ស្រាប់តែចុងខែឧសភានេះ សំណាងមកដល់ គ្រាន់តែក្រអៅឈូកមួយបាច់ធ្វើឲ្យលោកមានវាសនាស្គាល់លុយ 10,000$។ លោក ជឿម សុជាតិ មានអាយុ ២៣ ឆ្នាំ ជាអ្នកភូមិកកោះ ឃុំកកោះ ស្រុក មោងឬស្សី ខេត្តបាត់ដំបង មានកូនស្រីប្រុស 2 នាក់។ សព្វថ្ងៃលោក និងភរិយាខិតខំធ្វើសំណង់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងទំនប់បម្រុងឲ្យកូនបានរៀនសូត្រ។ លោកបានបញ្ជាក់ឲ្យដឹង “កាលពីរសៀលចុងខែឧសភានេះ លោកបានចុះបឹង ដើម្បីដកក្រអៅឈូកយកមកធ្វើម្ហូប សល់ខ្លះចែកលក់ឲ្យអ្នកក្បែរផ្ទះមួយបាច់ តម្លៃ 2,000៛ ក៏លុយនេះទៅទិញប៊ូសស្រ្តងពិសារ
May 31, 2020












