ប៊ូសស្រ្តងពិតជាសាកសមជាក្រុមហ៊ុនលំដាប់ពិភពលោកមែន! ឈ្នះមេដាយមាសពីស្ថាប័ន MONDE SELECTION ទៀតហើយ
Boostrong June 5, 2020 Khmernote

ពិតជាសាកសមជាក្រុមហ៊ុនលំដាប់ពិភពលោកមែន ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តង បានបំបែកកំណត់ត្រាពិភពលោកប្រចាំឆ្នាំ 2020 ឈ្នះមេដាយមាសជាលើកទី២ ពីកំពូលស្ថាប័នវាយតម្លៃគុណភាពចំណីអាហារពិភពលោក MONDE SELECTION។

គ្រប់ៗគ្នាបានដឹងហើយថាស្ថាប័នកំពូល MONDE SELECTION គឺជាស្ថាប័នអន្តរជាតិកំពូលមួយដែលមានតួនាទីវាយតម្លៃគុណភាពចំណីអាហារគ្រប់ប្រភេទដែលមានចំនួនរាប់ពាន់ម៉ឺនមុខមកពីជុំវិញពិភពលោក។ ជាក់ស្ដែងនៅក្នុងឆ្នាំ2020នេះ ក៏មានផលិតផលជាច្រើនបានដាក់ពាក្យ ដាក់ផលិតផលរបស់ខ្លួនចូលរួមប្រកួត ដើម្បីទទួលយកមេដាយមាសគុណភាពកំរិតពិភពលោកនេះផងដែរ។ ហើយថ្មីៗនេះ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត ស្ថាប័នកំពូល MONDE SELECTION បានសម្រេចប្រកាសជាផ្លូវការ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តងបានឈ្នះមេដាយមាសឆ្នាំ 2020 ហើយបានបញ្ជាក់ជាភេសជ្ជៈដែលមានគុណភាពលំដាប់ថ្នាក់កំរិតពិភពលោក និងជាភេសជ្ជៈសំបូរទៅដោយគុណប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយជាតិស្រវឹង ញ៉ាំហើយធ្វើឲ្យស្វាងងងុយគេង ជំនួយស្មារតីក្នុងការបើកបរ ថែមទាំងជំនួយខួក្បាលក្នុងការចងចាំបានល្អទៀតផង។

នេះជាការបញ្ជាក់ឲ្យឃើញថាប៊ូសស្រ្តងពិតជាសាកសមជាក្រុមហ៊ុនភេសជ្ជៈលំដាប់ថ្នាក់ពិភពលោកមែន ព្រោះថាប៊ូសស្រ្តងបានឈ្នះមេដាយមាស ពីស្ថាប័នកំពូល MONDE SELECTION ជាបន្តបន្ទាប់។