- Khmernote
- សេដ្ឋកិច្ច
នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ នេះ ដោយមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ០៥គ្រឿង ដល់មន្ទីរពេទ្យចំនួន ៥ខាងក្រោម៖ ១-).មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១ គ្រឿង ២-).មន្ទីរពេទ្យកាល់ម៉ែត ចំនួន ០១ គ្រឿង ៣-).មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ០១ គ្រឿង ៤-).មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១
July 28, 2020 - សេដ្ឋកិច្ច
ថៃ៖ សារព័ត៌មាន bangkokpost បានរាយការណ៍ថា សកម្មភាពពាណិជ្ជកម្មនៅតាមច្រកព្រំដែនថៃសរុបរួមនៅទូទាំងប្រទេសបានធ្លាក់ចុះ ៩,៧% នៅក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំ ២០២០ នេះ បើធៀបទៅនឹងតួលេខនៅក្នុងឆ្នាំកន្លងទៅ ហើយមូលហេតុដែលជំរុញឲ្យមានការធ្លាក់ចុះដូចនេះគឺព្រោះតែការកើតមានវិបត្តិនៃជំងឺកូវីដ ១៩ ។ បើតាមនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃបានបញ្ជាក់ឲ្យដឹងថា ត្រឹមរយៈពេល ៥ ខែដំបូងនេះសកម្មភាពនៅតាមច្រកព្រំដែនថៃមានទំហំជាទឹកប្រាក់សរុបចំនួន ៥២៤,៣៥ ពាន់លានបាត (ជាង ១៦,៧៦ លានដុល្លារ) ក្នុងនោះការនាំចេញមានតម្លៃ ៣០៥,៧២ ពាន់លានបាត (ជាង ៩,៧៧ ពាន់លានដុល្លារ) ធ្លាក់ចុះ ៩%បើធៀបនឹងឆ្នាំចាស់ និងការនាំចូលមានតម្លៃ ២១៨,៦៣ លានបាត
July 10, 2020 - អចលនទ្រព្យ
យើងសង្កេតឃើញថា បុរី ប៊ុន លី មានសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនគួអោយកត់សម្គាល់ដោយគម្រោងនៃដំណាក់កាលដំបូងត្រូវបានលក់អស់ទាំងស្រុង… នេះជាសញ្ញាណបញ្ចាក់ពីការមើលឃើញពីគុណតម្លៃ និង ភាពលេចធ្លោរបស់គម្រោង បុរី ប៊ុនលី។ ហើយដើម្បីជាការឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន បុរី ប៊ុន លី សម្រេចប្រកាសបើកលក់ប្រភេទផ្ទះ ថោន ហោស៍- ប៊ី (Town House-B) ដំណាក់កាល 2 ដោយមានត្រឹមតែ 50ខ្នងតែប៉ុន្នោះ។ គួរបញ្ចាក់ផងដែថា: គម្រោង ថោន ហោស៍ ប៊ី (Town-House B) ថ្មីរបស់ បុរី ប៊ុន
July 10, 2020 - ហិរញ្ញវត្ថុ
ភ្នំពេញ ខែមិថុនា ទី២៣ ២០២០: ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។ ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង។
June 23, 2020 - សេដ្ឋកិច្ច
នៅព្រឹកថ្ងៃទី ២២ មិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងទៅពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅពេលនេះការសាងសង់ព្រលានយន្តហោះថ្មីគឺសម្រេចបានប្រមាណ ៣០% ហើយ។ អាកាសយានដ្ឋានថ្មីនេះជាប្រភេទ 4F ដែលអាចអោយយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ សម្តេចតេជោ បានបង្ហោះនៅលើហ្វេសបុកផេករបស់សម្តេចថា ៖ សង្ឃឹមថាកម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣
June 22, 2020 - អចលនទ្រព្យ
ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បុរី ហ្គាឡាក់ស៊ី១១ នឹងផ្តល់ជូននូវប្រូម៉ូសិនពិសេសមិនធ្លាប់មានគឺការលក់បញ្ចុះតម្លៃរហូតដល់ 𝟐𝟎% គ្រប់ប្រភេទផ្ទះទាំងអស់ដល់អតិថិជនរបស់ខ្លួនចំនួន 𝟓 ផ្ទះដែលកម្មវិធីពិសេសនេះនឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ២០២០ ប៉ុណ្ណោះ។ បុរីហ្គាឡាក់ស៊ី ១១ ផ្តល់ជូនលោកអ្នកនូវសោភណ្ឌភាពនៃការរស់នៅបែបសម័យទំនើបជាមួយផ្ទះ ៣ប្រភេទ គឺវីឡា ព្រីនស៍ វីឡាទោល និង ផ្ទះអាជីវកម្ម ជាមួយលក្ខណៈពិសេសជាច្រើនដូចជា៖ លំនៅដ្ឋានម៉ូតថ្មី នៅលើផ្លូវរដ្ឋមុខបុរី 𝟑𝟐𝐦 កែងផ្លូវរដ្ឋ 𝟐𝟎𝐦 ស្របផ្លូវទៅព្រលានយន្តហោះថ្មី
June 17, 2020 - សេដ្ឋកិច្ច
ស្ថានភាពជំងឺ COVID-19 នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើង ប៉ុន្តែយ៉ាងណាប្រជាជនថៃជាច្រើនភ័យខ្លាចថា ការបើកទ្វារឱ្យភ្ញៀវទេសចរបរទេសចូលមកឆាប់ពេក អាចនាំជំងឺ COVID-19 ចូលមកប្រទេសខ្លួនម្ដងទៀត។ យោងទៅតាមការស្ទង់មតិរបស់សាកលវិទ្យាល័យ Suan Dusit Rajabhat ឬការស្ទង់មតិ Dusit បានបង្ហាញថា ប្រជាជនថៃភាគច្រើនមិនចង់ឱ្យភ្ញៀវទេសចរបរទេស វិលត្រឡប់មកប្រទេសថៃវិញនោះទេ ដោយសារភ័យខ្លាចចំពោះរលកទី២ នៃជំងឺ COVID-19 ហើយជនជាតិថៃគួរតែអាចរីករាយនឹងប្រទេសរបស់ខ្លួនជាមុនសិន។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមអ៉ីនធឺណេតចន្លោះពីថ្ងៃទី០៩ ដល់ទី ១២ ខែមិថុនា លើមនុស្សចំនួន ១,១១៦ នាក់ នៅទូទាំងប្រទេសថៃ។ ការបញ្ចេញមតិរបស់ពួកគេត្រូវបានដកស្រង់ឡើង បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការបន្ធូរបន្ថយការរឹតត្បឹតដើម្បីទប់ស្កាត់ជំងឺ COVID-19 ។ ការស្រង់មតិនេះក៏បានជំរុញប្រជាជនថៃ
June 15, 2020 - សេដ្ឋកិច្ច
ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេរបស់វៀតណាម VinFast បានបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅទីក្រុងមែលប៊នប្រទេសអូស្ដ្រាលី ដើម្បីគាំទ្រផែនការរបស់ខ្លួនសម្រាប់កំណើនអន្តរជាតិ។ មជ្ឈមណ្ឌលនេះនឹងមានបុគ្គលិកជិត ១០០នាក់ ហើយដំបូងផ្តោតលើការអភិវឌ្ឍទាំងរថយន្តបើកបរដោយប្រើសាំង និងអគ្គិសនី។ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ VinFast នៅប្រទេសអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ គឺមានគោលបំណងពង្រីកឱកាសចូលទៅកាន់ទីផ្សារអន្តរជាតិ ភ្ជាប់ជាមួយអ្នកផ្គត់ផ្គង់ឈានមុខគេ និងចាប់យកបច្ចេកវិទ្យានិងនិន្នាការថ្មីៗ។ VinFast កាលពីខែមុនបានសាកល្បងម៉ូដែលរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅទីក្រុងហាណូយ ដោយមានគម្រោងណែនាំម៉ូដែលអគ្គិសនីនេះ នៅឯពិព័រណ៍រថយន្តសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២០។ ក្រុមហ៊ុនបាននិយាយកាលពីចុងខែមុនថា ខ្លួននឹងចាប់ផ្តើមផលិតម៉ូទ័រអេឡិចត្រិចដំបូងរបស់ខ្លួន ចាប់ពីខែកក្កដាឆ្នាំក្រោយតទៅ ដើម្បីកំណត់ទិសដៅទីផ្សារសហរដ្ឋអាមេរិក។ ក្រុមហ៊ុនផលិតរថយន្តនេះមានរោងចក្រ ដែលមានសមត្ថភាពផលិតរថយន្ត ២៥០,០០០ និងកង់អគ្គិសនី ២៥០,០០០ ក្នុងមួយឆ្នាំនៅកំពង់ផែ Hai Phong ភាគខាងជើងរបស់ប្រទេស។
June 13, 2020 - បុគ្គលជោគជ័យ
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមសង្ឃឹមថា អាចនឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិចាប់ផ្តើមពីខែកក្កដា ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះត្រូវបានគ្រប់គ្រងល្អ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយនៅក្នុងសេចក្តីប្រកាសមួយទៅកាន់ភ្នាក់ងារអាកាសចរណ៍ថា ខ្លួនគ្រោងនឹងហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងតំបន់គោលដៅអាស៊ីអាគ្នេយ៍មួយចំនួន។ ប្រទេសឡាវនិងកម្ពុជា ក៏អាចជាទិសដៅដែលអាចហោះហើរបានផងដែរ។ សម្រាប់ជើងហោះហើរទៅប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុននេះគ្រោងនឹងដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាង ហាណូយ/ហូជីមិញ និងអាកាសយានដ្ឋានអន្តរជាតិអ៉ីនឈុន នៅជិតទីក្រុងសេអ៊ូល និងជើងហោះហើរទៅមក ៤ដង ក្នុងមួយសប្តាហ៍ រវាងហាណូយ/ហូជីមិញ និងទីក្រុងប៊ូសាន។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះក៏គ្រោងនឹងមានជើងហោះហើរទៅមក ៣ ទៅ ៤ ក្នុងមួយសប្តាហ៍ ពីទីក្រុងហាណូយ និងហូជីមិញ ទៅហុងកុង និងតៃវ៉ាន់៕ អត្ថបទ៖ លីដា ប្រភព៖
June 11, 2020 - សេដ្ឋកិច្ច
ក្រសួងហិរញ្ញវត្ថុថៃបានដាក់ស្នើឱ្យមានការកាត់បន្ថយថ្លៃជួល ៥០% លើដីរដ្ឋដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រតិបត្តិករ និងជួយរក្សាអត្រាការងារ។ អគ្គនាយក Yuttana Yimgarund បាននិយាយថា ព័ត៌មានលម្អិតនៃការកាត់បន្ថយការជួលកំពុងត្រូវបានពិភាក្សា រួមជាមួយលក្ខខណ្ឌសម្រាប់អ្នកជួលផងដែរ។ ជាឧទាហរណ៍ប្រតិបត្តិករអាជីវកម្មត្រូវទទួលយកលក្ខខណ្ឌ ដើម្បីរក្សាបុគ្គលិកដែលមានស្រាប់ ប្រសិនបើការកាត់បន្ថយថ្លៃជួល ៥០% ត្រូវបានអនុវត្ត។ នាយកដ្ឋានរតនាគារថៃបានដាក់ឱ្យជួលដីជាច្រើនកន្លែង សម្រាប់ធ្វើលំនៅដ្ឋាន កសិកម្ម និងគោលបំណងពាណិជ្ជកម្ម។ ចំណែកដីសម្រាប់វិស័យពាណិជ្ជកម្ម ត្រូវជួលឱ្យទីតាំងដូចជាអាកាសយានដ្ឋាន និងថាមពល ក៏ដូចជាអាជីវកម្មខ្នាតតូចផងដែរ។ លោក Yuttana Yimgarund មានប្រសាសន៍ថា វិធានការណ៍ដែលបានស្នើឡើងគឺស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីគាំទ្រដល់ការរក្សាការងាររបស់វិស័យឯកជន ខណៈពេលដែលសេដ្ឋកិច្ចត្រូវបានរាំងស្ទះដោយជំងឺរាតត្បាត COVID-19។ ការកាត់បន្ថយថ្លៃឈ្នួលជួលដី គឺមានអត្ថប្រយោជន៍និងប្រើប្រាស់ធនធានហិរញ្ញវត្ថុតិចតួច
June 11, 2020












