- Khmernote
- សេដ្ឋកិច្ច
ហាងទំនិញចំនួន ២៥,០០០ នៅសហរដ្ឋអាមេរិកអាចបិទជាអចិន្ត្រៃយ៍នៅឆ្នាំ២០២០នេះ បន្ទាប់ពីជំងឺរាតត្បាត COVID-19 បានបំផ្លាញឧស្សាហកម្មលក់រាយ ខណៈនៅតាមផ្សារជាច្រើនកំពុងជួបការលំបាកស្រាប់។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវផ្នែកលក់រាយនិងបច្ចេកវិទ្យាបានឱ្យដឹងថា ចំនួននៃការបិទទ្វារនេះនឹងបំបែកកំណត់ត្រាចាស់របស់ឆ្នាំ២០១៩ នៅពេលដែលហាងជាង ៩,៨០០ ត្រូវបានបិទទ្វារដោយសារប្រាក់ចំណូលទាប។ ការបិទភាគច្រើនត្រូវបានគេរំពឹងថានឹងកើតឡើងនៅក្នុងផ្សារទំនើប ដោយហាងលក់ទំនិញ និងហាងលក់សម្លៀកបំពាក់ ត្រូវបានគេប៉ាន់ស្មានថាស្ថិតក្នុងចំណោមក្រុមរងគ្រោះខ្លាំងបំផុត។ ហាងលក់រាយនៅអាមេរិកចាប់ផ្ដើមអន់ថយនៅពាក់កណ្តាលខែមីនា ដោយសារការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ COVID-19 ហើយទោះបីជារដ្ឋកំពុងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតក៏ដោយ ហាងជាច្រើននៅតែត្រូវបានបិទទ្វារ ឬផ្តល់សេវាកម្មមានកំណត់។ គិតត្រឹមថ្ងៃទី០៥ ខែមិថុនា អ្នកលក់រាយជាច្រើនបានគ្រោងនឹងបិទហាងជាអចិន្រ្តៃយ៍ប្រមាណ ៤,០០០ កន្លែង ដែលរាប់បញ្ចូលទាំង J C Penney, Victoria’s Secret និង
June 10, 2020 - សេដ្ឋកិច្ច
ប្រទេសជប៉ុនគ្រោងនឹងចេញគោលការណ៍ណែនាំថ្មី សម្រាប់កន្លែងកម្សាន្តរាត្រីដូចជា៖ បារ និងក្លឹបរាត្រី ដែលទីតាំងទាំងនោះតែងតែមានការស្និទ្ធស្នាលគ្នា។ គោលការណ៍ថ្មីនេះមានន័យថា អ្នកចូលទៅកម្សាន្តនៅតាមបារឬក្លឹបរាត្រី តម្រូវឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅកាន់អាជ្ញាធរ ដើម្បីងាយស្រួលអាចតាមដានបានថា តើនរណាខ្លះបានទៅទីកន្លែងដែលអ្នកជំងឺ COVID-19 ធ្លាប់បានទៅ។ ជប៉ុនគ្រោងនឹងចេញគោលការណ៍នេះនៅថ្ងៃទី១៩ ខែមិថុនា នៅចំពេលដែលករណីថ្មីៗចុងក្រោយមានទាក់ទងនឹងកន្លែងកម្សាន្តបែបនេះ។ គោលការណ៍ណែនាំនឹងត្រូវបានសរសេរឡើងដោយក្រុមឧស្សាហកម្ម និងបោះពុម្ពផ្សាយដោយរដ្ឋាភិបាល ដែលនឹងស្នើសុំការអនុលោមតាមច្បាប់។ ទោះបីគោលការណ៍ណែនាំមិនបានដាក់កំហិតនៅក្នុងការអនុវត្តន៍ក៏ដោយ ទីតាំងនានានឹងបង្ហាញជូនអតិថិជនជាវិធានការណ៍ទូទាំងប្រទេស ដែលអាជ្ញាធរសង្ឃឹមថា នឹងអាចធ្វើឱ្យពួកគេងាយស្រួលគោរពតាម។ ព័ត៌មានរបស់អ្នកកម្សាន្តត្រូវរក្សាទុករហូតដល់ ៦ខែ ហើយអ្នកមិនព្រមសហការនឹងមិនអនុញ្ញាតឱ្យចូលកន្លែងកម្សាន្តរាត្រីទាំងនោះឡើយ៕ អត្ថបទ៖ លីដា ប្រភព៖ Nikkei
June 10, 2020 - សេដ្ឋកិច្ច
នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសអំពីផែនការថវិកាចំនួន ៣៩ ពាន់លានដុល្លារហុងកុង (៥ពាន់លានដុល្លារអាមេរិក) ដែលជាការគាំទ្រដោយរដ្ឋាភិបាលហុងកុង ខណៈក្រុមហ៊ុននេះកំពុងប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះ ដែលបណ្ដាលមកពីជំងឺ COVID-19។ វាដូចជាក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតដែរ ក្រុមហ៊ុន Cathay Pacific កំពុងរងការរំខានពីវិបត្តិជំងឺ COVID-19 ដែលបានធ្វើឱ្យតម្រូវការហោះហើរធ្លាក់ចុះ ហើយក្រុមហ៊ុនកាន់តែបាត់បង់ចំណូលយ៉ាងសន្ធឹកសន្ធាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ពោលគឺត្រឹមតែ ៤ខែដំបូង ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនបានខាតបង់ ៥៨០ លានដុល្លារអាមេរិក។ ការពិតទៅក្រុមហ៊ុន Cathay Pacific បានរងសម្ពាធមួយតង់រួចទៅហើយ
June 9, 2020 - អចលនទ្រព្យ
កែច្នៃឡើងដោយស្នាដៃកូនខ្មែរ យកតាមបរិប័ទ្មខ្មែរ និងវិស្វករជំនាញដែលមានបទពិសោធន៍លើវិស័យសំណង់ជាងពីរទសវត្សរ៍ផ្ទះមេគង្គត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធានាឲ្យបាននូវគុណភាព ភាពរឹងមាំ និងស្រស់ស្អាត។ ជាក់ស្តែងផ្ទះមេគង្គបានក្លាយជាផ្ទះដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននៅកម្ពុជា ក្នុងចំណោមប្រជាជនខ្មែរ អ្នកវិនិយោគ អង្គការ និងស្ថាប័ននានាក្នុង និងក្រៅប្រទេស ដោយព្រោះតែលក្ខណះពិសេស និងមុខងារលើសពីផ្ទះសម្រាប់រស់នៅរបស់វា។មកទល់បច្ចុប្បន្នផ្ទះមេគង្គបានសាងសង់នៅទូទាំង ២៥ ខេត្តរាជធានី និងបានដើរតួនាទីជាផ្ទះដ៏មានផាសុកភាពបំផុតសម្រាប់គ្រួសារ ផ្ទះសម្រាកលំហែ រីសត ផ្ទះចាំចំការ ផ្ទះសម្រាប់បុគ្គលិកស្នាក់នៅ កុដិសម្រាប់ព្រះសង្ឃ បណ្ណាល័យ សាលារៀន ។ល។ តើអ្នកចង់ដឹងទេថា ហេតុអ្វីបានជាផ្ទះមេគង្គទទួលបានការគាំទ្រច្រើនបែបនេះ? ទាំងនេះគឺជាចំណុចពិសេសដែលផ្ទះមេគង្គមាន៖ ១. ផ្ទះមេគង្គឆ្លងកាត់ការរចនា និងគូរប្លង់ពីវិស្វករជំនាញ ផ្ទះមេគង្គបានសិក្សាយ៉ាងហ្មត់ចត់បំផុតអស់រយៈពេលជាង ២ឆ្នាំពីវិស្វករជំនាញរបស់សម្ព័ន្ធក្រុមហ៊ុន អាយ អេស
June 9, 2020 - សេដ្ឋកិច្ច
កាលពីថ្ងៃសុក្រសប្ដាហ៍មុនសហរដ្ឋអាមេរិកបានរាយការណ៍ពីការកើនឡើងនៃចំនួងការងារ ក៏ដូចជាការថយចុះអត្រារកការងារធ្វើមិនបានរហូតដល់ទៅ ១៣.៣% ដោយមានការងារថ្មីចំនួន ២.៥ លាន បានកើនឡើងយ៉ាងមិនគួរឱ្យជឿ ខណៈពេលដែលប្រទេសនេះទើបតែបើកទ្វារសេដ្ឋកិច្ចឡើងវិញ។ រំលឹកដែរថាសហរដ្ឋអាមេរិកកាលពីខែមុន បានប្រឈមនឹងវិបត្តិបាត់បង់ការងារយ៉ាងអាក្រក់មួយ ដោយមានការងារចំនួន ៨លាន ត្រូវបានបាត់បង់ដោយសារការបិទទ្វារ ហើយអត្រាអ្នករកការងារមិនបានធ្វើបានកើនឡើងរហូតដល់២០%។ ខែដែលអាក្រក់បំផុតសម្រាប់សហរដ្ឋអាមេរិក គឺនៅខែមេសា នៅពេលដែលការងាររហូតដល់ទៅ ២០លាន ត្រូវបានបាត់បង់ដោយសារតែមេរោគ COVID-19 ។ ប៉ុន្តែយ៉ាងណាថ្វីបើខែមេសានិងឧសភា អត្រាបាត់បង់ការងារធ្វើនៅអាមេរិកមានការកើនឡើង ជាពិសេសវិស័យកម្សាន្តដូចជា៖ បារ និងភោជនីយដ្ឋានធំៗ គេសង្កេតឃើញថានៅអាមេរិកមានវិស័យមួយចំនួនហាក់ដូចជាកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ចង់ជ្រាបច្បាស់ថាការងារអ្វីមានការកើនឡើង សូមមើលតារាងរបាយការណ៍នៅខាងក្រោមនេះ៖ អត្ថបទ៖ លីដា ប្រភព៖ Business Insider
June 8, 2020 - សេដ្ឋកិច្ច
ចក្រភពអង់គ្លេសកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញច្បាប់ថ្មីមួយ ដែលនឹងការពារមិនឱ្យចិនអាចកាន់កាប់ក្រុមហ៊ុនរបស់អង់គ្លេស នៅក្នុងសម័យកំពុងមានវិបត្តិជំងឺរាតត្បាត COVID-19 នោះទេ។ នាយករដ្ឋមន្ត្រី Boris Johnson បានប្រថុយធ្វើឱ្យទំនាក់ទំនងរបស់ទីក្រុងឡុងនិងប៉េកាំង មានភាពល្អក់កករជាមួយគ្នា ដោយលើកហេតុផលថាការកាន់កាប់របស់បរទេសមកលើក្រុមហ៊ុនរបស់អង់គ្លេស នឹងធ្វើឱ្យមានហានិភ័យដល់សន្តិសុខជាតិរបស់អង់គ្លេស។ ច្បាប់នេះគឺសម្រាប់ឱ្យក្រុមហ៊ុនអង់គ្លេសរាយការណ៍អំពីបំណងកាន់កាប់របស់បរទេសទៅកាន់រដ្ឋាភិបាលអង់គ្លេស ដើម្បីជៀសវាងហានិភ័យដែលអាចប៉ះពាល់ដល់សន្ដិសុខជាតិរបស់អង់គ្លេស។ ពោលគឺនៅក្នុងអំឡុងប្រឈមនឹងជំងឺរាតត្បាត ក៏ដូចជាវិបត្តិសេដ្ឋកិច្ចដោយសារជំងឺ COVID-19 អង់គ្លេសត្រូវការជាចាំបាច់ ក្នុងការការពារខ្លួនពីហានិភ័យគ្រប់រូបភាព។ កាលពីដើមឆ្នាំ២០២០នេះ គណៈកម្មាធិការកិច្ចការបរទេសនៃសភាចក្រភពអង់គ្លេស បានបើកការស៊ើបអង្កេតបន្ទាន់មួយចំពោះការប៉ុនប៉ងរបស់ចិន នៅក្នុងការកាន់កាប់ក្រុមហ៊ុន AI ឈ្មោះថា Imagination Technologies ដែលមានមូលដ្ឋាននៅភាគខាងត្បូងនៃប្រទេសអង់គ្លេស។ ច្បាប់ថ្មីដែលបានដាក់ស្នើដោយលោក Boris Johnson ហើយអាចត្រូវអនុម័តក្នុងពេលប៉ុន្មានសប្ដាហ៍ទៀត នឹងតម្រូវឱ្យក្រុមហ៊ុនរបស់អង់គ្លេសទាំងអស់រាយការណ៍ទៅកាន់រដ្ឋាភិបាល នៅពេលដែលក្រុមហ៊ុនរបស់ពួកគេមានការទិញហ៊ុន
June 8, 2020 - បុគ្គលជោគជ័យ
យោងតាមសន្ទស្សន៍របស់ទស្សនាវដ្ដី Bloomberg បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Amazon ឆ្នាំនេះកាក់កបខ្លាំងណាស់ ដោយអាចរកចំណូលនៅក្នុងសម័យ COVID-19 បាន ១៥០ ពាន់លានដុល្លារបន្ថែម ខណៈពេលដែលពលរដ្ឋអាមេរិកជាង ៤០លាននាក់ កំពុងដាក់ពាក្យសុំទឹកប្រាក់ជំនួយអត់ការងារធ្វើ។ លោក Jeff Bezos បានកើនទ្រព្យសម្បត្តិជាបន្ដបន្ទាប់ចាប់តាំងពីជំងឺ COVID-19 បានរាតត្បាតពាសពេញពិភពលោក ហើយខណៈពេលដែលពិភពលោកកំពុងតែបាត់បង់ការងារធ្វើដោយសារផលប៉ះពាល់របស់ COVID-19 ក្រុមហ៊ុន Amazon បានធ្វើការជ្រើសរើសបុគ្គលិករហូតដល់ ១៧៥,០០០នាក់ ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន។ បើនិយាយពីភាគហ៊ុនរបស់ក្រុមហ៊ុននេះវិញគឺហក់ឡើងខ្ពស់ញាក់សាច់តែម្ដង ដោយក្នុង១ហ៊ុន (1share) មានតម្លៃជាង ២,០០០ដុល្លារ ហើយគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន តម្លៃក្នុង១ហ៊ុនគឺ ២,៤៨៣
June 8, 2020 - សេដ្ឋកិច្ច
ជនជាតិអាមេរិកបានដាក់ពាក្យសុំអត្ថប្រយោជន៍នៅពេលគ្មានការងារធ្វើនៅក្នុងអំឡុងវិបត្តិ COVID-19 ចំនួន ១.៩ លាននាក់ កាលពីសប្តាហ៍មុន ខណៈពេលដែលជំងឺរាតត្បាតនេះនៅតែបន្ដឆ្លងរាលដាលនៅទូទាំងប្រទេស។ ក្រសួងការងារបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការទាមទារជំនួយពេលគ្មានការងារធ្វើរបស់ពលរដ្ឋអាមេរិកមានចំនួន ១.៩ លាននាក់ សម្រាប់សប្តាហ៍មុនគិតត្រឹមថ្ងៃសៅរ៍។ ចំនួននេះវាលើសពីការប៉ាន់ស្មានរបស់អ្នកសេដ្ឋកិច្ច ដែលបានប៉ាន់ស្មានថាមាន ១.៨លាននាក់។ គិតមកទល់សប្ដាហ៍ទី១១ មានពលរដ្ឋអាមេរិកចំនួន ៤២.៦ លាននាក់ បានដាក់ពាក្យសុំជំនួយអំឡុងមានការរំខានពីជំងឺ COVID-19 នេះ ដែលវាមានន័យថា ពលរដ្ឋអាមេរិក ១ ក្នុងចំណោម ៤នាក់ បានបាត់បង់ការងារក្នុងអំឡុងពេលនេះ។ វាក៏ជាការដាក់ពាក្យសុំជំនួយច្រើនជាងជំនាន់ Great Recession ដែលជាវិបត្តិសេដ្ឋកិច្ចដ៏ធំមួយក្នុងអំឡុងឆ្នាំ ២០០៧-០៩ ដែលកាលនោះមានតែអ្នកដាក់ពាក្យសុំសរុប
June 5, 2020 - Boostrong
ឆ្នាំ 2020 នេះក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តងបានបំបែកកំណត់ត្រាថ្មីមួយទៀត ដែលបានដណ្តើមយកបានមេដាយមាសក្នុងចំណោមភេសជ្ជៈដទៃទៀតជាច្រើន ពីកំពូលស្ថាប័នវាយតម្លៃគុណភាពចំណីអាហារពិភពលោក MONDE SELECTION។ ដើម្បីអបអរសាទរពីជោគជ័យដ៏ធំធេងរបស់ខ្លួន ប៊ូសស្រ្តងនឹងរៀបចំកម្មវិធីប្រគំតន្រ្តីដ៏ពិសេសបំផុត នៅថ្ងៃ អាទិត្យទី 7 ខែមិថុនា ឆ្នាំ 2020 នេះហើយ។ នេះជាកម្មវិធីប្រគំតន្រ្តីដ៏ពិសេសដែលមានឈ្មោះថា 𝑩𝑶𝑶𝑺𝑻𝑹𝑶𝑵𝑮 𝑮𝑶𝑳𝑫 𝑴𝑬𝑫𝑨𝑳 2020 𝑪𝑶𝑵𝑪𝑬𝑹𝑻 ដែលត្រូវបានផលិតផលឡើងយ៉ាងសំរិតសំរាំងបំផុត ជាមួយឆាកដ៏ធំទំនើប LED ជាច្រើនការេ និងភ្លើងចម្រុះពណ៌ដ៏ប្រណីត ជាពិសេសមានវត្តមានរបស់កំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនដួង។ កម្មវិធីប្រគំតន្រ្តីដ៏សប្បាយជក់ចិត្តនេះ មានផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 6
June 5, 2020 - អចលនទ្រព្យ
បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ក្នុងការសាងសង់និងលក់គម្រោងរបស់ខ្លួន បុរី(TV Star) បានសម្រេចរៀបចំពិធីបញ្ចុះធម្មសិលាគម្រោងទី៦កាលពីព្រឹកថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២០ដោយមានវត្តមានពីម្ចាស់គម្រោង ភ្នាក់ងារលក់ បុគ្គលិក អ្នកសាពត៌មាន និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។ គម្រោងទី៦ មានទីតាំងនៅតាមបណ្តោយផ្លូវរដ្ឋ ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងដ៏មានសក្តានុពលខ្លាំង សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃ ប្រកបដោយគុណប្រយោជន៍៤ គឺ ផ្ទះដែលអាចរស់នៅបាន ផ្ទះដែលងាយស្រួលលក់ ផ្ទះដែលអាចប្រកប អាជីវកម្មបាន និង ផ្ទះដែលអាចជួលបាន។ លោក សាំង វាសនា អគ្គនាយកប្រត្តិបត្តិរបស់បុរី(TV Star) បានមានប្រសាសន៍រៀបរាប់ពីលក្ខណ:ពិសេសរបស់សំណង់បុរី (TV Star)
June 5, 2020












