គ្រាន់តែឈ្នះមេដាយមាស2020ភ្លាម ប៊ូសស្ត្រងរៀបចំកម្មវិធីធំកក្រើកអបអរភ្លាម
Boostrong June 5, 2020 Khmernote

ឆ្នាំ 2020 នេះក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តងបានបំបែកកំណត់ត្រាថ្មីមួយទៀត ដែលបានដណ្តើមយកបានមេដាយមាសក្នុងចំណោមភេសជ្ជៈដទៃទៀតជាច្រើន ពីកំពូលស្ថាប័នវាយតម្លៃគុណភាពចំណីអាហារពិភពលោក MONDE SELECTION។ ដើម្បីអបអរសាទរពីជោគជ័យដ៏ធំធេងរបស់ខ្លួន ប៊ូសស្រ្តងនឹងរៀបចំកម្មវិធីប្រគំតន្រ្តីដ៏ពិសេសបំផុត នៅថ្ងៃ អាទិត្យទី 7 ខែមិថុនា ឆ្នាំ 2020 នេះហើយ។

នេះជាកម្មវិធីប្រគំតន្រ្តីដ៏ពិសេសដែលមានឈ្មោះថា 𝑩𝑶𝑶𝑺𝑻𝑹𝑶𝑵𝑮 𝑮𝑶𝑳𝑫 𝑴𝑬𝑫𝑨𝑳 2020 𝑪𝑶𝑵𝑪𝑬𝑹𝑻 ដែលត្រូវបានផលិតផលឡើងយ៉ាងសំរិតសំរាំងបំផុត ជាមួយឆាកដ៏ធំទំនើប LED ជាច្រើនការេ និងភ្លើងចម្រុះពណ៌ដ៏ប្រណីត ជាពិសេសមានវត្តមានរបស់កំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនដួង។ កម្មវិធីប្រគំតន្រ្តីដ៏សប្បាយជក់ចិត្តនេះ មានផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 6 ល្ងាចតទៅ។ តាមព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ឲ្យដឹងថាក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តងបានឈ្នះមេដាយមាសឆ្នាំ 2020 នេះមិនមែនជាលើកដំបូងទេ កាលពីឆ្នាំ 2019 កន្លងទៅនេះ ប៊ូសស្រ្តងក៏បានឈ្នះមេដាយមាស ពីស្ថាប័នកំពូល MONDE SELECTION ផងដែរ។ អ្វីដែលរឹតតែពិសេសភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តងគឺជាភេសជ្ជៈសំបូរទៅដោយគុណប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយជាតិស្រវឹង ញ៉ាំហើយធ្វើឲ្យស្វាងងងុយគេង ជំនួយស្មារតីក្នុងការបើកបរ ថែមទាំងជំនួយខួក្បាលក្នុងការចងចាំបានល្អទៀតផង។

កុំភ្លេចរង់ចាំទស្សនាកម្មវិធីប្រគំតន្រ្តីពិសេសនេះទាំងអស់គ្នា នៅលើស្ថានីយទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង 6 ល្ងាចតទៅ និងត្រៀមទទួលយកនូវទស្សីយភាពដ៏ពិសេសៗជាច្រើនទៀតពីប៊ូសស្រ្តង។