ជំរើសដ៏ល្អរបស់ផ្ទះមួយប្រភេទ ដែលបានរចនាទ្បើងដោយកូនខ្មែរដែលអ្នកមិនធ្លាប់ដឹង
អចលនទ្រព្យ June 9, 2020 Khmernote

កែច្នៃឡើងដោយស្នាដៃកូនខ្មែរ យកតាមបរិប័ទ្មខ្មែរ និងវិស្វករជំនាញដែលមានបទពិសោធន៍លើវិស័យសំណង់ជាងពីរទសវត្សរ៍ផ្ទះមេគង្គត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធានាឲ្យបាននូវគុណភាព ភាពរឹងមាំ និងស្រស់ស្អាត។ ជាក់ស្តែងផ្ទះមេគង្គបានក្លាយជាផ្ទះដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននៅកម្ពុជា ក្នុងចំណោមប្រជាជនខ្មែរ អ្នកវិនិយោគ អង្គការ និងស្ថាប័ននានាក្នុង និងក្រៅប្រទេស ដោយព្រោះតែលក្ខណះពិសេស និងមុខងារលើសពីផ្ទះសម្រាប់រស់នៅរបស់វា។មកទល់បច្ចុប្បន្នផ្ទះមេគង្គបានសាងសង់នៅទូទាំង ២៥ ខេត្តរាជធានី និងបានដើរតួនាទីជាផ្ទះដ៏មានផាសុកភាពបំផុតសម្រាប់គ្រួសារ ផ្ទះសម្រាកលំហែ រីសត ផ្ទះចាំចំការ ផ្ទះសម្រាប់បុគ្គលិកស្នាក់នៅ កុដិសម្រាប់ព្រះសង្ឃ បណ្ណាល័យ សាលារៀន ។ល។ តើអ្នកចង់ដឹងទេថា ហេតុអ្វីបានជាផ្ទះមេគង្គទទួលបានការគាំទ្រច្រើនបែបនេះ? ទាំងនេះគឺជាចំណុចពិសេសដែលផ្ទះមេគង្គមាន៖

១. ផ្ទះមេគង្គឆ្លងកាត់ការរចនា និងគូរប្លង់ពីវិស្វករជំនាញ

ផ្ទះមេគង្គបានសិក្សាយ៉ាងហ្មត់ចត់បំផុតអស់រយៈពេលជាង ២ឆ្នាំពីវិស្វករជំនាញរបស់សម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប នូវលក្ខខណ្ឌគុណភាព ភាពរឹងមាំ និងភាពស្រស់ស្អាតរបស់វា ជាពិសេសការគិតគូរពីសម្ភារសម្រាប់សាងសង់ដែលមានគុណភាព និងមិនប៉ះពាល់ដល់បរិស្ថាន។

២. ផ្ទះមេគង្គអភិរក្សនូវម៉ូតផ្ទះខ្មែរយើង

យើងបានធ្វើការរចនាម៉ូតផ្ទះមេគង្គតាមម៉ូតផ្ទះខ្មែរយើង ដោយមានជើងសសរ និងរានហាល ជាមួយនឹងលក្ខខណ្ឌដែលបន្សីជាមួយនឹងបរិស្ថាន និងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ជាពិសេសថ្មីៗនេះយើងបានកែច្នៃដំបូលផ្ទះមេគង្គធ្វើជាផ្ទះដំបូលប៉ិត ដែលជាផ្ទះបូរាណខ្មែរយើងដែលបន្តមកជាច្រើនជំនាន់មកហើយ។

៣. មិនបាច់បារម្ភរឿងជាង

ត្រឹមមានសម្ភារគុណភាពខ្ពស់សម្រាប់សង់ផ្ទះនោះមិនគ្រប់គ្រាន់នៅឡើយទេ អ្នកត្រូវមានជាងជំនាញដែលឆ្លងកាត់ការបណ្តុះបណ្តាល និងមានបទពិសោធន៍ផងដែរ។ សម្រាប់ផ្ទះមេគង្គគឺមិនត្រឹមតែប្រើសម្ភារសុទ្ធតែមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ផ្ទះមេគង្គមានជាងជំនាញដែលហ្វឹកហ្វឺនដោយក្រុមហ៊ុនផ្ទាល់ និងមានការចេញជូនជាសញ្ញាបត្របញ្ជាក់ពីក្រុមហ៊ុន ដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ជាង។

៤. ផ្ទះមេគង្គប្រើសុទ្ធតែសម្ភារមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន

សម្ភារសម្រាប់សាងសង់ផ្ទះជាផ្នែកមួយដ៏សំខាន់ដែលអាចអនុញ្ញាតឲ្យការសង់ផ្ទះបានរឹងមាំ ស្រស់ស្អាត និងមានអាយុកាលយូរអង្វែង ដូច្នេះហើយទើបផ្ទះមេគង្គបានជ្រើសរើសសម្ភារសុទ្ធតែទំនើប មានគុណភាពខ្ពស់ ជាពិសេសមិនប៉ះពាល់ដល់បរិស្ថាន។

៥.មានភាពងាយស្រួល ហើយអ្នកចាំតែកាន់សោចូលនៅប៉ុណ្ណោះ

មានបងប្អូនខ្មែរយើងមួយចំនួនធំអ្វីដែលធ្វើឲ្យគាត់មានការព្រួយបារម្ភនៅពេលចង់សាងសង់ផ្ទះថ្មីនោះគឺការស្វែងរកជាងដែលមានជំនាញត្រឹមត្រឹម និងអាចទុកចិត្តបាន។ លើសពីនេះការគ្មានពេលគ្រប់គ្រាន់ក្នុងការនៅគ្រប់គ្រងការសាងសង់ និងត្រូវចំណាយពេលដើម្បីទិញសម្ភារដែលត្រូវការចាំបាច់នៅពេលសាងសង់ក៏ជាកង្វល់ដ៏ធំមួយរបស់ពួកគាត់ផងដែរ។ សម្រាប់ផ្ទះមេគង្គវិញលោកអ្នកមិនចាំបាច់ខ្វល់រឿងទិញសម្ភារសាងសង់ ការរៀបចំ ការទិញសម្ភារបន្ថែម ខ្វះខាតនេះ ខ្វះខាតនោះ ឬខ្វល់ខ្វាយរឿងជាងនោះឡើយ គឺចាំតែកាន់សោរចូលនៅតែម្តង។

៦.ផ្ទះមេគង្គគិតគូរពីអនាម័យនៃការរស់នៅ

ផ្ទះមេគង្គបានគិតគូរយ៉ាងខ្លាំង ទាក់ទងនឹងអនាម័យនៃការរស់នៅ ដោយអាចបូកបន្ថែមបន្ទប់ទឹកដ៏ស្រស់ស្អាត និងចង្ក្រាន្តបាយដ៏ធំទូលាយ ចាក់បេតុងអារម៉េនៅខាងក្រោមផ្ទះ និងមានប្រព័ន្ធបង្ហូរកាកសំណល់។

៧. តម្លៃសមរម្យ

បើយើងសង្កេតមើលនាពេលបច្ចុប្បន្ន តម្រូវការលំនៅដ្ឋានគឺមានច្រើន ប៉ុន្តែទាក់ទងនឹងលទ្ធភាពក្នុងការទិញមិនថាការទិញដោយប្រើលុយសុទ្ធ ឬតាមរយៈការបង់រំលស់ គឺហាក់ស្ថិតនៅឆ្ងាយពីសមត្ថភាពដែលពួកគាត់មួយចំនួនមាន ជាពិសេសអ្នកដែលមានចំណូលទាប។ ដើម្បីបំពេញតម្រូវការនៃការរស់នៅឲ្យបានកាន់តែប្រសើរ គម្រោងផ្ទះមេគង្គបានចាប់កំណើតឡើង ដោយផ្តោតសំខាន់ទៅលើគុណភាព ភាពស្រស់ស្អាត សាងសង់ឆាប់រហ័ស ជាពិសេសមានតម្លៃសមរម្យ ដែលអ្នកមានចំណូលទាបក៏អាចជាវបាន។

៨.អាចបង់រំលស់ជាមួយអត្រាការប្រាក់ទាប

ដើម្បីសម្រួលដល់ការជាវផ្ទះមេគង្គសម្រាប់អតិថិជនដែលពុំទាន់មានថវិកាគ្រប់គ្រាន់ ផ្ទះមេគង្គបានសហការជាមួយដៃគូមីក្រូហិរញ្ញវត្ថុ និងធានាគារ ដើម្បីផ្តល់នូវការកម្ចីជាមួយនឹងអត្រាការប្រាក់សមរម្យជូនអតិថិជន។