រដ្ឋ សម្រេចលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ចាប់ពីខែមករា នេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥
អចលនទ្រព្យ January 2, 2025 Khmernote

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗ បានចេញសេចក្ដីជូនដំណឹងស្ដីពីការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅដ្ឋាន និង/ ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ដែលត្រូវអនុវត្តចាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥)។

ការលើកលែង និងអនុគ្រោះខាងលើនេះ បានធ្វើឡើងដោយអនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាសេនាធិបតី ហ៊ុន ម៉ាណែត ដែលចុះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លើលិខិតលេខ ១២១៦៦ សហវ.លល.គសហ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅដ្ឋានពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលមានលក្ខណៈជាបុរី ឬ អគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យបន្ថែមទៀត។

សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖