- Khmernote
- ហិរញ្ញវត្ថុ
យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យវិភាគសេដ្ឋកិច្ច (BEA) កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អត្រាប្រាក់សន្សំគិតជាភាគរយនៃប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិក បានកើនឡើងដល់ ៣៣% ឬ ១/៣ នៅក្នុងខែមេសា (ខែមីនាមានតែ១២.៧%) ហើយវាជាការសន្សំខ្ពស់បំផុតចាប់តាំងពី BEA បានចាប់ផ្តើមកត់ត្រានិងរាយការណ៍ទិន្នន័យសន្សំនៅចុងទសវត្សឆ្នាំ១៩៥០។ ខែមេសាក៏មានការកើនឡើងប្រាក់ចំណូលផ្ទាល់ខ្លួន ១០.៥% ធៀបនឹងខែចាស់ ដែលធ្វើឱ្យ BEA បានសន្មតថា ពលរដ្ឋអាមេរិកម្នាក់ៗបានទទួលប្រាក់ជំនួយសេដ្ឋកិច្ចពីរដ្ឋាភិបាលសហព័ន្ធ ទើបធ្វើឱ្យមានការកើនឡើងនូវភាគរយនេះ។ ប៉ុន្តែយ៉ាងណាការចំណាយផ្ទាល់ខ្លួនបានថយចុះ ១៣.៦% ឬ ១.៦ទ្រីលានដុល្លារ ដែលបង្ហាញថាពលរដ្ឋមិនមានឆន្ទៈក្នុងការចែកសាច់ប្រាក់ (ចាយ) របស់ពួកគេទេ។ ការចំណាយលើសេវាកម្មមានការថយចុះចំនួន ៩៤៣
May 30, 2020 - អចលនទ្រព្យ
(ភ្នំពេញ)៖ ភាពជោគជ័យនៃជំហានដំបូងនៃការចូលទីផ្សារ ធ្វើអោយ បុរី ប៊ុន លី កាន់តែបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីទទួលបាន ការគាំទ្រខ្ពស់ពីអតិថិជន កន្លងមកនេះ ហើយជាការលើកទឹកចិត្ដដល់អតិថិជន និងដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងប្រទេស ស្របពេលប្រទេសមានវិប្បត្តិសុខុមាភាព (Covid-19) បុរី ប៊ុនលី បានរៀបចំកម្មវិធី ថ្ងៃសំណាង (Luck day) ដែលជាកម្មវិធីមួយ ផ្តល់ឱកាសឱ្យអ្នកចង់ទិញផ្ទះទិញបាន ក្នុងតម្លៃទាបជាងទីផ្សាររហូតដល់ទៅ 5,000$ ភ្លាមៗដោយគ្មានការចាប់ឆ្នោតឬផ្សងសំណាង និងបូកបន្ថែមជាមួយកម្មវិធីប្រូម៉ូសិន បណ្តោងខ្សែកពេជ្រ ពី បុរី ប៊ុនលីបន្ថែមទៀត។ ការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែមិថុនា តែប៉ុន្នោះ។ គួរបញ្ចាក់ ផងដែថា:
May 30, 2020 - សេដ្ឋកិច្ច
ជាងពាក់កណ្តាលនៃកម្លាំងពលកម្មរបស់ពិភពលោក (ជិត២ពាន់លាននាក់) ប្រឈមនឹងហានិភ័យបាត់បង់ការងារ ឬផ្លាស់ប្តូរទៅធ្វើការក្រៅម៉ោងនៅឆ្នាំ២០២០ ដែលជាលទ្ធផលនៃការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាតជាសកល COVID-19 នេះបើយោងតាមការសិក្សារបស់ក្រុមប្រឹក្សាបូស្តុន (BCG)។ របាយការណ៍នេះក៏បានលើកយកពីការប៉ាន់ស្មានរបស់អង្គការពលកម្មអន្តរជាតិ ដែលថាការខាតបង់ប្រាក់ចំណូលការងារពិភពលោកនឹងកើនឡើងដល់ ៣.៤ ទ្រីលាន នៅឆ្នាំនេះ។ តាមការសិក្សារបស់ BCG បាននិយាយថា មនុស្សម្នាក់នៅក្នុងចំណោមមនុស្ស ៦នាក់ នៅជុំវិញពិភពលោកនឹងបាត់បង់ការងារធ្វើនៅប៉ុន្មានខែខាងមុខទៀត ដោយបូករួមទាំងអត្រាអ្នករកការងារមិនបានរហូតដល់ទៅ ១៧%។ ផលប៉ះពាល់នៃវិបត្តិនៅលើទីផ្សារការងារនឹងមានភាពខុសគ្នាទៅតាមឧស្សាហកម្ម ដោយ ៨០% នៃអ្នកដែលបាត់បង់ការងារធ្វើ ជាអ្នកផលិត, សណ្ឋាគារនិងភោជនីយដ្ឋាន, ទេសចរណ៍និងសំណង់ ក៏ដូចជាអ្នកមានការងារខុសពីវិស័យម្ហូបអាហារ។ BCG ប៉ាន់ស្មានថា នៅឆ្នាំ២០៣០ ស្វ័យប្រវត្តិកម្មនឹងធ្វើឱ្យការងាររបស់មនុស្សមានហានិភ័យ ហើយ
May 29, 2020 - ហិរញ្ញវត្ថុ
ជប៉ុនទើបតែបានកែប្រែច្បាប់ថ្មីមួយនៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ដើម្បីអាចឱ្យអ្នកធ្វើការក្រៅម៉ោង និងកម្មករមិនទៀងទាត់ ចូលរួមក្នុងកម្មវិធីប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) បានកាន់តែច្រើនជាងមុន ក៏ដូចជាអនុញ្ញាតឱ្យអ្នកដែលមានសិទ្ធិស្រាប់ អាចបន្តធ្វើការរហូតដល់អាយុ ៧៥ឆ្នាំ សឹមចូលនិវត្តន៍ក៏បាន។ ជម្រាប់ដែរថាច្បាប់ចាស់អាចឱ្យកម្មករក្រៅម៉ោងមានសិទ្ធិយកប្រាក់រឺត្រែត លុះត្រាតែពួកគេធ្វើការបាន ២០ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ នៅក្នុងក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង ៥០០នាក់។ ដូច្នេះច្បាប់ថ្មីនេះនឹងអាចធានាបាននូវប្រាក់បុព្វលាភប្រសើរជាងមុន ផ្ដល់ភាពងាយស្រួលដល់បុគ្គលិកក្រៅម៉ោង ក៏ដូចជាលើកទឹកចិត្តជនជាតិជប៉ុនឱ្យបន្ដធ្វើការបានយូរកាលជាងមុន។ អ្នកធ្វើការក្រៅម៉ោងដែលអាចមានសិទ្ធិក្នុងកម្មវិធីនេះត្រូវចែកជា ២ ដំណាក់កាល៖ ទី១ ត្រូវតែជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនមានបុគ្គលិកច្រើនជាង ១០០នាក់ នៅខែតុលា ឆ្នាំ២០២២ និង ទី២ សម្រាប់អ្នកដែលធ្វើការនៅកន្លែងមានបុគ្គលិក ៥០នាក់
May 29, 2020 - សេដ្ឋកិច្ច
ប្រទេសបារាំងគ្រោងនឹងបញ្ចូលទឹកប្រាក់ចំនួន ៨ ពាន់លានអឺរ៉ូ ទៅក្នុងឧស្សាហកម្មរថយន្តរបស់ខ្លួនដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃការលក់ ក៏ព្រោះតែផលវិបាកនៃជំងឺរាតត្បាត COVID-19។ ប្រធានាធិបតីលោក Emmanuel Macron បានប្រកាសកញ្ចប់ថវិកានេះ ដែលមានតម្លៃប្រហែល ៨.៨ ពាន់លានដុល្លារ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃអង្គារ។ វារួមបញ្ចូលទឹកប្រាក់រហូតដល់ទៅ ១២,០០០ អឺរ៉ូ ឬប្រហែល ១៣,០០០ ដុល្លារអាមេរិក ក្នុងការឧបត្ថម្ភដល់អតិថិជនដែលប្រើរថយន្តសាំងចាស់ៗដែលផលិតកាលពីជាង ១៥ ឆ្នាំមុន ដើម្បីទិញរថយន្តអគ្គិសនីប្រើវិញ ហើយកម្មវិធីនេះនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមិថុនា នេះតទៅ។ រដ្ឋាភិបាលបារាំងក៏បានសន្យាគាំទ្រការអភិវឌ្ឍអាគុយរថយន្តអគ្គិសនី និងរថយន្តកោសិកាឥន្ធនៈ ដើម្បីធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តបារាំងមានការប្រកួតប្រជែងក្នុងវិស័យនេះ។ លោក Emmanuel Macron បានសម្តែងក្តីសង្ឃឹមថា
May 28, 2020 - អាជីវកម្ម
លោក Richard Branson បានកសាងអាណាចក្រនិងយីហោ ដែលត្រូវបានគេទទួលស្គាល់ពីទូទាំងសកលលោក តាមរយៈភាពប៉ិនប្រសប់ គំនិត និងភាពអង់អាចរបស់គាត់។ ប៉ុន្តែអនាគតនៃអាណាចក្រដែលគាត់បានបង្កើតឡើងនេះ វាបានពឹងផ្អែកទាំងស្រុងទៅលើអាជីវកម្មការធ្វើដំណើរ និងការកម្សាន្ត ដែលជាហេតុធ្វើឱ្យគាត់ក៏មិនខុសពីមេក្រុមហ៊ុនដទៃទៀតដែរ។ ជាក់ស្ដែងលោក Richard Branson គឺកំពុងព្យាយាមជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic និង Virgin Australia របស់គាត់ដែលកំពុងមានការលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលដែលការហោះហើរនៅទូទាំងពិភពលោកត្រូវបានជាប់គាំងដោយសារការរំខាននៃជំងឺ COVID-19 ។ សូម្បីដំណើរកម្សាន្តតាមនាវាដែលគ្រោងនឹងធ្វើដំណើរជាលើកដំបូងនៅនិទាឃរដូវនេះក៏ត្រូវបានពន្យាពេល ហើយបណ្តាខ្សែសង្វាក់សណ្ឋាគាររបស់ Virgin Group ក៏ត្រូវបានបិទទ្វារ ឬត្រូវបានកាត់បន្ថយពលកម្ម និងបើកតែសណ្ឋាគារ ២ ទៅ
May 28, 2020 - អាជីវកម្ម
ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅអាមេរិកឡាទីន Latam Airlines បានដាក់ពាក្យស្នើសុំការការពារភាពក្ស័យធននៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ Latam Airlines គឺជាជនរងគ្រោះចុងក្រោយបំផុត ដែលបានប្រកាសភាពក្ស័យធន់របស់ខ្លួន នៅពេលដែលជំងឺ COVID-19 បានធ្វើឱ្យដំណើរតាមអាកាសធ្លាក់ចុះយ៉ាងគំហុក ហើយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានដាក់ពាក្យការពារភាពក្ស័យធន់របស់ខ្លួនបន្តកន្ទុយគ្នា។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសឈីលីមួយនេះបាននិយាយថា ពួកគេបានដាក់ស្នើសុំទទួលយកច្បាប់ជំពូកទី១១ ស្ដីពីការការពារភាពក្ស័យធន់របស់ក្រុមហ៊ុនអាកាសចរណ៍ពីតុលាការអាមេរិក ហើយសាខារបស់ខ្លួនទាំងនៅប្រទេសឈីលី, ប៉េរូ, អេក្វាឌ័រ និងកូឡុំប៊ី គឺត្រូវការច្បាប់នេះទាំងអស់។ អាកាសចរណ៍ Latam Airlines និយាយថា ខ្លួននឹងបន្តប្រតិបត្តិការរបស់ខ្លួន ហើយវានឹងមិនមានផលប៉ះពាល់ដល់ជើងហោះហើរទេ។ ក្រុមហ៊ុននិយាយថា ខ្លួននឹងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៅក្នុងប្រទេសឈីលី ប្រេស៊ីល និងកូឡុំប៊ី។ ការធ្លាក់ខ្លួននេះគឺដោយសាររោគរាតត្បាត COVID-19 បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនេះ
May 27, 2020 - សេដ្ឋកិច្ច
គណៈកម្មការអឺរ៉ុបបានបង្ហាញផែនការកញ្ចប់ទឹកប្រាក់ចំនួន ៧៥០ ពាន់លានអឺរ៉ូ (៨២៦ពាន់លានដុល្លារ) នៅថ្ងៃពុធនេះ ដែលជាផ្នែកមួយនៃថវិកាសម្រាប់ផែនការនិងការស្តាររយៈពេលវែង ដើម្បីជួយប្រឆាំងនឹងផលប៉ះពាល់នៃវីរុស COVID-19 លើសេដ្ឋកិច្ចរបស់ទ្វីបអឺរ៉ុប។ យោងតាមរបាយការណ៍បានឱ្យដឹងថា ថវិការបស់សហភាពអឺរ៉ុបដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចរបស់ខ្លួន គឺចេញពីការរៃអង្គាសប្រាក់ពីទីផ្សារហិរញ្ញវត្ថុ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីប្រព័ន្ធផ្សព្វផ្សាយរបស់ទូរទស្សន៍អាឡឺម៉ង់ថា ទឹកប្រាក់ ៥០០ពាន់លានអឺរ៉ូ ក្នុងកញ្ចប់នេះនឹងត្រូវចាត់ថ្នាក់ក្រោមជំនួយឥតសំណង ខណៈ ២៥០ពាន់លានអឺរ៉ូ នឹងត្រូវចាត់ទុកថាជាប្រាក់កម្ចី។ ទោះបីជាការប្រកាសជាផ្លូវការមិនត្រូវបានគេរំពឹងទុករហូតដល់យប់ថ្ងៃពុធ លោក Paolo Gentiloni ស្នងការសេដ្ឋកិច្ចអឺរ៉ុបបាននិយាយក្នុង Twitter ថា៖«គណៈកម្មាធិការស្នើសុំមូលនិធិស្តារឡើងវិញចំនួន ៧៥០ពាន់លានអឺរ៉ូ ដែលត្រូវបានបន្ថែមទៅក្នុងគោលដៅរួមដែលបានដាក់ចេញ។ ជាការប្រឈមនឹងវិបត្តិថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក»។ DAX របស់អាឡឺម៉ង់បានកើនឡើង ១.៦% ក្នុងទីផ្សារដោះដូរអឺរ៉ុប
May 27, 2020 - សេដ្ឋកិច្ច
លោក Graham Allison ដែលជាសាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Harvard បាននិយាយថា សហរដ្ឋអាមេរិកនិងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំង ២ របស់ពិភពលោក សព្វថ្ងៃនេះកាន់តែមានទំនាក់ទំនងអាក្រក់ទៅៗ ហើយនៅចុងបញ្ចប់វាដូចជាយុទ្ធសាស្ត្រ «ចាញ់-ចាញ់» សម្រាប់ពួកគេទាំងសងខាង។ លោកសាស្រ្តាចារ្យបានថ្លែងបែបនេះគឺវាស្របទៅតាមការពិតដែលថា ទំនាក់ទំនងរវាងប្រទេសទាំង ២ គឺកាន់តែមានភាពល្អក់កករនៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងការចោទគ្នាទៅវិញទៅមក ខណៈដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងជំងឺ COVID-19។ សាស្រ្តាចារ្យលោក Graham Allison ដែលជាអតីតជំនួយការលេខាធិការក្រសួងការពារជាតិជំនាន់លោក Bill Clinton និងជាទីប្រឹក្សាពិសេសរបស់លេខាធិការក្រសួងការពារជាតិជំនាន់លោក Ronald Reagan បានមានប្រសាសន៍ថា៖«ខ្ញុំគិតថាបញ្ហានេះនឹងកាន់តែអាក្រក់ទៅៗ ហើយខ្ញុំសង្ឃឹមថាពួកគេនឹងមិនបង្កការខូចខាតជាអចិន្ត្រៃយ៍ឡើយ»។ លោកពន្យល់ថា ការប្រជែងគ្នារវាងប្រទេសមហាអំណាចយក្សទាំង២
May 26, 2020 - ហិរញ្ញវត្ថុ
សារព័ត៌មាន The Straits Times នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គ្រួសារសាំងហ្គាពួរទាំងអស់ដែលមានសមាជិកយ៉ាងតិចម្នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១០០ដុល្លារ សម្រាប់ការបង់ថ្លៃទឹកភ្លើងប្រើប្រាស់។ វាគឺជាឥណទានឈ្មោះថា Solidarity Utilities ដែលរួមចំណែកក្នុងការសម្រាលបន្ទុកទឹកភ្លើងនៅខែកក្កដាឬសីហា ហើយគ្រួសារទាំងអស់នឹងត្រូវទទួលបានការឧបត្ថម្ភដូចៗគ្នា។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Heng Swee Keat បាននិយាយថា វាគឺជាការថ្លែងអំណរគុណដល់ពលរដ្ឋ ដែលពួកគេបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយការស្នាក់នៅផ្ទះទាំងអស់គ្នា។ ក្នុងនោះផងដែរទឹកប្រាក់ ៨០០ លានដុល្លារផ្សេងទៀត នឹងត្រូវទុកសម្រាប់គម្រោង COVID-19 Support Grant
May 26, 2020












