Khmernote
  • អាជីវកម្ម

    ក្រុមហ៊ុន Facebook កំពុងធ្វើការជំរុញដ៏សំខាន់ថ្មីមួយទៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដោយនៅថ្ងៃនេះផ្ទាល់ក្រុមហ៊ុនបានប្រកាសបើកដំណើរការ Platform ថ្មីមួយឈ្មោះថា «Shops» ដើម្បីជាមធ្យោបាយសម្រាប់ការលក់ទំនិញនៅលើ Facebook និង Instagram ដោយឥតគិតថ្លៃសេវា។ Shops នឹងត្រូវបានបំពាក់ដោយសេវាកម្មរបស់ភាគីទីបី រួមមាន Shopify, BigCommerce និង Woo ដែលត្រូវបានរចនាឡើងដើម្បីប្រែក្លាយបណ្តាញសង្គមទៅជាគោលដៅទិញទំនិញលំដាប់កំពូល។ នាយកប្រតិបត្តិលោក Mark Zuckerberg បានប្រាប់ឱ្យដឹងនៅក្នុងការ Live មួយថា ការពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងមានសារៈសំខាន់ ដើម្បីចាប់ផ្តើមកសាងសេដ្ឋកិច្ចឡើងវិញ ខណៈពេលដែលជំងឺរាតត្បាត COVID-19 នៅតែបន្ត។ គាត់បាននិយាយថា៖«ប្រសិនបើអ្នកមិនអាចបើកហាង ឬភោជនីយដ្ឋាន អ្នកនៅតែអាចបើកបញ្ជាទិញតាមអ៉ីនធឺណេត

    May 20, 2020
  • សេដ្ឋកិច្ច

    អត្រាគ្មានការងារធ្វើនៅទីក្រុងហុងកុងបានកើនឡើងដល់ ៥.២% ពីខែកុម្ភៈដល់ខែមេសា ពោលគឺកើនឡើងពី ៤.២% សម្រាប់រយៈពេល ៣ខែកន្លងទៅ ដែលអត្រានេះឈានដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ ដែនដីនេះក៏នឹងពង្រីកវិធានការណ៍រក្សារគម្លាតរហូតដល់ថ្ងៃទី០៤ ខែមិថុនា នោះមានន័យថាការប្រារព្ធពិធីប្រចាំឆ្នាំសម្រាប់ឧទ្ទិសដល់អ្នកស្លាប់នៅក្នុងបាតុកម្មលើទីលាន​ Tiananmen ឆ្នាំ១៩៨៩នៅទីក្រុងប៉េកាំង នឹងមិនត្រូវបានធ្វើឡើងជាលើកដំបូងក្នុងរយៈពេល៣១ឆ្នាំ។ អត្រាអ្នករកការងារធ្វើមិនបាន (unimployment) ក៏កើនឡើងផងដែរដោយបន្ថែម ១% ឡើងដល់ ៣.១% នៅក្នុងខែមេសា ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ។ ចំនួនអ្នកអត់ការងារធ្វើបានកើនឡើងពី ៤០,៣០០ ទៅ ២០២,៥០០នាក់ នៅត្រឹមថ្ងៃទី៣០ ខែមេសា ខណៈពេលដែលចំនួនអ្នករកការងារធ្វើមិនបាន បានកើនឡើងប្រហែល ៣៥,៨០០នាក់ ទៅដល់ ១១៨,៦០០នាក់។

    May 19, 2020
  • សេដ្ឋកិច្ច

    នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qantas Airways លោក Alan Joyce បាននិយាយនៅថ្ងៃអង្គារថា ក្រុមហ៊ុន Qantas Airways Ltd អាចដំណើរការហោះហើរក្នុងស្រុករបស់ខ្លួនបាន ៤០-៥០% ត្រឹមខែកក្កដាខាងមុខ ប្រសិនបើរដ្ឋនានាបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន ហើយពួកគេរំពឹងថានឹងផ្តល់ជូននូវតម្លៃទាប និងងាយស្រួលដោយគ្មានវិធានការណ៍រក្សាគម្លាតនោះទេដើម្បីជំរុញតម្រូវការធ្វើដំណើរ។ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងដាក់ចេញនូវវិធានការណ៍នៅលើយន្តហោះចាប់ពីថ្ងៃទី១២ ខែមិថុនា ដូចជាការផ្តល់ម៉ាស់និងក្រដាសសើមជូតដៃ ដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅដល់អ្នកដំណើរ ប៉ុន្តែក្រុមហ៊ុននឹងមិនទុកកៅអីកណ្តាលឱ្យនៅទំនេរឡើយ។ លោកបាននិយាយថា ដើម្បីបំពេញតាមស្តង់ដារអូស្ត្រាលីសម្រាប់ការរក្សាគម្លាត ១.៥ ម៉ែត្រ យន្តហោះ Airbus SE A320 ដំណើរការដោយក្រុមហ៊ុន Jetstar (បុត្រសម្ព័ន្ធរបស់

    May 19, 2020
  • ហិរញ្ញវត្ថុ

    បក្សប្រជាធិបតេយ្យបានឈ្នះសេចក្តីព្រាងច្បាប់ទឹកប្រាក់ ៣ ពាន់លានដុល្លារអាមេរិក ដែលជាទឹកប្រាក់ច្រើនបំផុតជាប្រវត្តិសាស្ដ្រពីរដ្ឋសភា ក្នុងគោលបំណងផ្តល់ជំនួយ និងការគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺ COVID-19 កាលពីថ្ងៃសុក្រ។ សេចក្ដីព្រាងសម្រាប់ដំណោះស្រាយបន្ទាន់ថ្មីនេះត្រូវបានគេហៅថា Health and Economic Recovery Omnibus Emergency Solutions Act ឬ HEROES Act ហើយច្បាប់ស្រដៀងគ្នាបែបនេះឈ្មោះថា CARES Act ក៏ធ្លាប់បានចុះហត្ថលេខាចូលជាធរមានកាលពីចុងខែមីនា ដោយមានការគាំទ្រគណបក្សទាំងសងខាងផងដែរ។ កញ្ចប់ជំនួយសង្គ្រោះលើកទី២ ត្រូវបានទទួលសំឡេងគាំទ្រ ២០៨ ទល់ ១៩៩ ប៉ុន្តែយ៉ាងណាវាមិនទំនងឆ្លងផុតព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនោះទេ ដោយសារគេគិតថាបក្សប្រជាធិបតេយ្យចង់ប្រជែងជាមួយសំណើច្បាប់របស់បក្សកាន់អំណាច ដែលគ្រោងដាក់នៅខែមិថុនាខាងមុខ។ សេចក្ដីព្រាងច្បាប់ HEROES Act

    May 16, 2020
  • ហិរញ្ញវត្ថុ

    ប្រទេសឥណ្ឌាបានប្តេជ្ញាបញ្ចេញទឹកប្រាក់ ២៦៦ ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលខ្សោយរបស់ខ្លួនក្នុងអំឡុងពេលវិបត្តិជំងឺ COVID-19 ។ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានប្រកាសការសម្រេចនេះនៅក្នុងសុន្ទរកថាថ្នាក់ជាតិកាលពីថ្ងៃអង្គារ ដោយរួមបញ្ចូលទាំងវិធានការណ៍ថ្មីៗជាមួយសកម្មភាពដែលបានអនុវត្តរួចហើយដូចជា៖ ធនាគារកណ្តាលត្រូវមានប្រាក់ទ្រទ្រង់គ្រប់គ្រាន់ ក៏ដូចជាកញ្ចប់សកម្មភាពជំរុញមុនៗ ដែលមានតម្លៃ ២៣ ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រជាជនក្រីក្រ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអ្នកស្រី Nirmala Sitharaman បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីផែនការនេះកាលពីថ្ងៃពុធ ដោយអ្នកស្រីបាននិយាយថា អាជីវកម្មខ្នាតតូចនឹងអាចទទួលបានប្រាក់កម្ចីជិត ៤០ ពាន់លានដុល្លារ ដោយមិនចាំបាច់ផ្តល់ទ្រព្យបញ្ចាំរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ អ្នកស្រីបានបន្ថែមថាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសឥណ្ឌាក៏នឹងត្រូវបានទ្រទ្រង់ពីរដ្ឋាភិបាលដូចគ្នា ដោយពួកគេអាចធ្វើការខ្ចីប្រាក់រហូតដល់ ២៦.៥ លានដុល្លារ ដើម្បីការពារអាជីវកម្មរបស់ពួកគេពីហានិភ័យផ្សេងៗ៕ អត្ថបទ៖

    May 15, 2020
  • សេដ្ឋកិច្ច

    ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីជំងឺរាតត្បាតជាសកល COVID-19 គឺធ្ងន់ធ្ងរជាពិសេសទៅលើគ្រួសារដែលមានប្រាក់ចំណូលទាបនៅសហរដ្ឋអាមេរិក។ ការស្ទង់មតិរបស់សហព័ន្ធបម្រុងបានបង្ហាញថា ៣៩% នៃគ្រួសារដែលមានប្រាក់ចំណូលក្រោម ៤០,០០០ ដុល្លារ បានរាយការណ៍ពីការបាត់បង់ការងាររបស់ខ្លួនកាលពីខែមីនា។ គួរឱ្យដឹងដែរថា ប្រាក់ចំណូលជាមធ្យមរបស់គ្រួសារអាមេរិក គឺប្រហែល ៦០,០០០ ដុល្លារ។ ការស្ទង់មតិរបស់សហព័ន្ធក៏បានរកឃើញថា បុគ្គលិកដែលមានការអប់រំខ្ពស់ទំនងជាមិនចាំបាច់ធ្វើការនៅការិយាល័យនោះទេ ពោលគឺ ៦៣% នៃអ្នកដែលមានបរិញ្ញាបត្របានធ្វើការទាំងស្រុងពីផ្ទះរបស់ពួកគេ។ សមាមាត្របានធ្លាក់ចុះដល់ ២០% សម្រាប់កម្មករដែលមានសញ្ញាបត្រមធ្យមសិក្សា ឬទាបជាងនេះ។ សរុបមកមាន ១៩% នៃចំនួនប្រជាជនពេញវ័យ បានបាត់បង់ការងារ ឬជួបប្រទះនូវការកាត់បន្ថយម៉ោងការងារនៅក្នុងខែមីនា៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    May 15, 2020
  • សេដ្ឋកិច្ច

    បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ផលប៉ះពាល់ដោយសារជំងឺ COVID-19 អាចឈានដល់តម្លៃ ៨.៨ ទ្រីលានដុល្លារ ឬ ៩.៧% នៃផលិតផលក្នុងស្រុកសរុបនៅលើពិភពលោក ដែលវាអាស្រ័យទៅតាមរយៈពេលនៃការផ្ទុះរាលដាលនិងកម្លាំងនៃការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺ COVID-19 ។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលមួយនេះ បាននិយាយនៅក្នុងរបាយការណ៍នៅថ្ងៃសុក្រនេះថា ប្រសិនមានការគ្រប់គ្រងវីរុសក្នុងរយៈពេល៣ខែដំបូង គូជាមួយគោលនយោបាយរឹងមាំ វាអាចជួយឱ្យការប៉ះពាល់នេះថយមកត្រឹម ៤.១ ទ្រីលាន ឬ ៤.៥% នៃទិន្នផលពិភពលោក។ អ្នកវិភាគក៏បានគូសបញ្ជាក់ផងដែរ ចំពោះសារសំខាន់របស់គោលនយោបាយ ដែលអាចជួយដល់សេដ្ឋកិច្ចមួយបាន។ ខណៈការស្លាប់ទូទាំងពិភពលោកកើនដល់ ៣០០,០០០នាក់ ADB បានស្នើឱ្យបង្កើនប្រព័ន្ធសុខាភិបាល ក៏ដូចជាការការពារប្រាក់ចំណូលនិងការងារ

    May 15, 2020
  • សេដ្ឋកិច្ច

    ប្រទេសឥណ្ឌូណេស៉ីបានឈ្នះលើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយក្លាយជាទិសដៅសំខាន់សម្រាប់ការផ្លាស់ប្តូរទីតាំងរោងចក្រអាមេរិកពីប្រទេសចិន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងរោងចក្រប្រមាណ ២៧ (ឬច្រើនជាងនេះ) របស់អាមេរិកចេញពីប្រទេសចិនទៅកាន់ឥណ្ឌូណេស៉ីវិញ បន្ទាប់ពីលោកបានផ្ទេរសិទ្ធិដល់រដ្ឋមន្រ្តីក្រសួងវិនិយោគរបស់ឥណ្ឌូណេស៉ីគឺលោក Luhut Binsar Pandjaitan ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនអាមេរិក ដើម្បីធានាថាការផ្លាស់ប្តូរទីតាំងទាំងអស់ត្រូវបានមើលការខុសត្រូវដោយប្រទេសឥណ្ឌូណេស៉ី។ ដូច្នេះវាមានន័យថាជម្លោះរវាងសហរដ្ឋអាមេរិកនិងចិន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ឥណ្ឌូណេស៉ី។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនអ៊ឺរ៉ុប និងជប៉ុន ក៏បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដើរចេញនិងកាត់ខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិនផងដែរ។ ឥណ្ឌូណេស៉ីស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Joko Widodo បានបោះជំហានទៅមុខយ៉ាងលឿន ដើម្បីដណ្តើមយកក្រុមហ៊ុនអាមេរិកស្ទើរតែទាំងអស់ពីប្រទេសចិន។ ការលើកទឹកចិត្តដ៏ធំធេងសម្រាប់ការផ្លាស់ប្ដូរនេះរួមមាន៖ ការលើកលែងថ្លៃដីធ្លីរយៈពេល ៥ឆ្នាំ និងការជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានក្រុមហ៊ុនអាមេរិកទាំងអស់ គឺជាមធ្យោបាយមួយដែលត្រូវបានអនុវត្តដើម្បីទទួលជោគជ័យក្នុងការទាក់ទាញយកក្រុមហ៊ុនអាមេរិក។ ឧទ្យានឧស្សាហកម្ម Brebes

    May 15, 2020
  • អាជីវកម្ម

    ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនបានលុបចោលការផ្សព្វផ្សាយដូចជា៖ ម៉ាស់មុខ ជែលលាងដៃ ក្រដាសជូតសម្អាត និងឧបករណ៍តេស្តវីរុស COVID-19 ចំនួន ២.៥លាន ចាប់តាំងពីថ្ងៃទី០១ ខែមីនា ក្នុងគោលបំណងដើម្បីការពារអ្នកប្រើប្រាស់ពីការឡើងថ្លៃ ឬ ផលិតផលក្លែងក្លាយនិងគ្រោះថ្នាក់។ ដើម្បីធ្វើវាបាន Facebook បានពឹងផ្អែកលើបច្ចេកវិទ្យា AI កំណត់រូបភាព ដែលដូចគ្នានឹងមុខងារដើម្បីលុបចោលការលក់កាំភ្លើងនិងគ្រឿងញៀន។ Facebook ព្យាយាមគ្រប់គ្រងការកើនឡើងនៃមាតិកាដែលរំលោភលើគោលការណ៍របស់ខ្លួន រួមទាំងការលុបចោលនូវព័ត៌មានគ្រោះថ្នាក់ដល់រាងកាយ ដូចជាជំរុញឱ្យអ្នកប្រើប្រាស់ផឹកអូសាវែលឱ្យជាសះស្បើយពីវីរុស COVID-19 ជាដើម។ ស្ថិតិដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ គឺជាការបន្ថែមចុងក្រោយបង្អស់ទៅនឹងរបាយការណ៍ប្រចាំឆ្នាំ ២ ដងរបស់ Facebook អំពីការអនុវត្តច្បាប់ស្របតាមគោលការណ៍របស់ខ្លួន។

    May 13, 2020
  • សេដ្ឋកិច្ច

    ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុនបង្ហាញថា អារម្មណ៍ចំពោះអាជីវកម្មក្នុងចំណោមកម្មករបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ខែ ជាប់ៗគ្នា​ ចំពេលដែលប្រទេសនេះមានការឆ្លងរាតត្បាតពីវីរុស​ COVID-19។ ការិយាល័យគណៈរដ្ឋមន្រ្តីនៅថ្ងៃពុធនេះ បានចេញផ្សាយនូវលទ្ធផលនៃការស្ទង់មតិអ្នកតាមដានសេដ្ឋកិច្ចប្រចាំខែ ដោយក្នុងនោះពួកគេបានសាកសួរកម្មករជាង ២,០០០នាក់ រួមទាំងបុគ្គលិកហាង និងអ្នករត់តាក់ស៊ី អំពីអារម្មណ៍របស់ពួកគេចំពោះសេដ្ឋកិច្ច។ ការស្ទង់មតិបានបង្ហាញថាជាង ៥០% ក្នុងចំណោមពួកគេមានសុទិដ្ឋិនិយម ប៉ុន្តែអ្នកផ្សេងទៀតបង្ហាញពីទុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចដែលវាជាការធ្លាក់ចុះទាបបំផុតចាប់តាំងពីឆ្នាំ២០០២។ សន្ទស្សន៍ខែមេសាអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នបានធ្លាក់ចុះដល់ ៧.៩ ទាបជាង ៦.៣ពិន្ទុ ពីខែមុនមួយទៀត។ សន្ទស្សន៍នេះក៏បានកត់ត្រាតួលេខទាបបំផុត២ខែជាប់ៗគ្នា ពោលគឺទៀបបំផុតចាប់តាំងពីខែមករាឆ្នាំ២០០២ នៅពេលទិន្នន័យប្រៀបធៀបត្រូវបានបង្កើតឡើង។ មនោសញ្ចេតនាអាជីវកម្មកាន់តែអាក្រក់ទៅៗ ជាពិសេសនៅក្នុងសេវាបរិភោគនិងភេសជ្ជៈ ដែលហាងជាច្រើនត្រូវបានបង្ខំបិទទ្វារជាបណ្តោះអាសន្ន។ សេវាកម្មផ្សេងទៀតរួមមានទាំងសណ្ឋាគារផងដែរ ដែលបានទទួលរងនូវការលុបចោលការកក់ ដោយសារតែការរាំងស្ទះលើការធ្វើដំណើរ។ បុគ្គលិកភោជនីយដ្ឋានម្នាក់នៅតំបន់ Chugoku ខាងលិចប្រទេសជប៉ុនបាននិយាយថា

    May 13, 2020