Khmernote
  • ហិរញ្ញវត្ថុ

    ឥឡូវនេះលោកអ្នកអាចធ្វើការបង់ប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនាតាមរយៈវីង ឬផ្ទេរប្រាក់រវាងគណនី ធនាគារ ស្ថាបនា និង វីង បានយ៉ាងងាយស្រួល ថែមទាំងអាចឈ្នះទឹកប្រាក់ជាច្រើនលានរៀលប្រចាំសប្តាហ៏និងប្រចាំខែទៀតផង។ ងាយៗ រាល់អតិថិជន ធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់សងប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីងណាមួយនោះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់១លានរៀលពីររង្វាន់ប្រចាំសប្តាហ៏ បានយ៉ាងស្រួល។ លើសពីនេះទៀត លោកអ្នកក៏អាចមានឱកាសឈ្នះទឹកប្រាក់៤០ម៉ឺនរៀលចំនួន៥រង្វាន់ រៀងរាល់សប្តាហ៍ផងដែរ ដោយគ្រាន់តែផ្ទេរប្រាក់ពីគណនី ធនាគារ ស្ថាបនា មកវីង តាមរយៈ

    May 7, 2020
  • ហិរញ្ញវត្ថុ

    កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចុះហត្ថលេខាទទួលហិរញ្ញប្បទានរយៈពេល ៣ឆ្នាំ ក្នុងទំហំទឹកប្រាក់ សរុបចំនួន ៥០ លានដុល្លារសហរដ្ឋអាមេរិកពី ធនាគារកាថេ យូណៃធីត ហៅកាត់ថា “CUB” ។ ប្រតិបត្តិការនេះ គឺជាសមិទ្ធផលមួយដែលកើតឡើងចំពេលដំណាលគ្នាជាមួយ វីរ៉ុសកូវីដ១៩ និងសង្គ្រាមតម្លៃប្រេង រុស្ស៊ីជាមួយអារ៉ាប៊ីសាអូឌីត។ ធនាគារកាថេ យូណៃធីត ហៅកាត់ថា “CUB” បានដើរតួជាយ៉ាងសំខាន់ ក្នុងការ ជួយជ្រោមជ្រែងផ្តល់ហិរញ្ញប្បទាននេះ​ និង​ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀតនៅអាស៊ី ដែលនេះសបញ្ជាក់អំពីគុណភាពឥណទាន និងភាពរឹងមាំរបស់អម្រឹត។ ធនាគារកាថេ យូណៃធីត

    May 6, 2020
  • សេដ្ឋកិច្ច

    នៅលើគេហទំព័រផ្លូវការរបស់ Apple គេឃើញថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនេះកំពុងប្រកាសស្វែងរកតួនាទីវិស្វករ និងអ្នកគ្រប់គ្រង ដើម្បីត្រួតពិនិត្យគុណភាពការលក់ ឬខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ទីក្រុងធំៗរបស់វៀតណាមចំនួន២ គឺហាណូយ និងហូជីមីញ។ សម្រាប់មុខតំណែងនីមួយៗ Apple តម្រូវឱ្យបេក្ខជនមានបទពិសោធន៍ការងារពី ៣ ទៅ ៥ឆ្នាំ ខណៈមានជំនាញភាសាដូចជា៖ អង់គ្លេស កូរ៉េ និងចិនទៀតផង។ មុខតំណែងភាគច្រើននឹងពាក់ព័ន្ធជាមួយនឹងដំណាក់កាលផ្សេងៗគ្នាក្នុងការអភិវឌ្ឍផលិតផល និងដំណើរការផលិតកម្មជាបន្តបន្ទាប់។ ចលនានេះអាចត្រូវបានគេមើលឃើញថា ជាសញ្ញាបង្ហាញថាក្រុមហ៊ុន Apple កំពុងពន្លឿនផែនការរបស់ខ្លួនក្នុងការផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិន ជាពិសេសរោងចក្រ ខណៈខ្លួនកំពុងទទួលរងផលវិបាកដោយសារវីរុស COVID-19 នៅប្រទេសចិន។ កាលពីឆ្នាំមុនសារព័ត៌មាន Nikkei Asian Review

    May 5, 2020
  • សេដ្ឋកិច្ច

    ប្រទេសជប៉ុននឹងចាប់ផ្តើមកម្មវិធីឧបត្ថម្ភធនមួយ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុករបស់ខ្លួន ឱ្យផ្ទេរមូលដ្ឋានផលិតកម្មពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍ ដោយសារតែវីរុស COVID-19 បានបង្អាក់ដល់ចង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន។ តែទោះបីជាវីរុស COVID-19 ជាបញ្ហាចម្បងនាពេលនេះ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនធ្លាប់បានមើលឃើញពីតម្រូវការ ដើម្បីបង្កើតមូលដ្ឋានផលិតកម្មនៅអាស៊ានរួចទៅហើយ។ កម្មវិធីទឹកប្រាក់ចំនួន ២៣.៥ ពាន់លានយេន (២២០ លានដុល្លារ) ដែលជាកញ្ចប់សម្រាប់សកម្មភាពគ្រាអាសន្ន ដើម្បីបន្ធូរបន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ចអំឡុងវិបត្តិជំងឺឆ្លងជាសកលនេះ នឹងជួយក្រុមហ៊ុននានារបស់ជប៉ុនធ្វើការផ្លាស់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដោយនឹងជួយផ្នែកហិរញ្ញវត្ថុដល់ការសាងសង់អគារផលិតកម្ម ក៏ដូចជាការសិក្សាពីលទ្ធភាពនៅក្នុងបណ្តាប្រទេសអាស៊ាន។ សមាជិកអាស៊ានរួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សាំងហ្គាពួរ ថៃ និងវៀតណាម។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយផ្សេងទៀត

    May 5, 2020
  • ហិរញ្ញវត្ថុ

    នាយកប្រតិបត្តិនៅសហរដ្ឋអាមេរិកម្នាក់រកលុយបាន ១.៦ លានដុល្លារអាមេរិក ពីផ្សារភាគហ៊ុន (Stocks) ខណៈពេលដែលវីរុស​ COVID-19 កំពុងធ្វើឱ្យសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយគាត់បានសម្រេចប្រគល់ប្រាក់ចំណេញនោះទៅឱ្យបុគ្គលិករបស់គាត់ទាំងអស់។ នាយកប្រតិបត្តនោះមានឈ្មោះថា Larry Connor ជាស្ថាបនិកក្រុមហ៊ុន Connor Group ដែលកាន់កាប់និងគ្រប់គ្រងអចលនទ្រព្យលំដាប់ខ្ពស់ចំនួន១៤។ លោកសម្រេចប្រគល់ផលចំណេញទាំងអស់ទៅឱ្យបុគ្គលិកចំនួន ៤០០នាក់ របស់ក្រុមហ៊ុនផ្ទាល់​​​ ដោយសារថាពួកគេបានខំធ្វើការទាំងកំពុងមានវិបត្តិរោគរាតត្បាតជាសកល COVID-19 ហើយលោកបាននិយាយថា វាមិនមែនជារង្វាន់ទេ គឺបុគ្គលិករបស់គាត់សមតែទទួលប្រាក់ទាំងនេះ។ លោក Larry Connor និយាយថា៖ «ខ្ញុំចាប់ផ្តើមគិតអំពីគុណតម្លៃសំខាន់បំផុតរបស់យើងគឺ “ធ្វើអ្វីដែលត្រឹមត្រូវ” និង “គ្រប់គ្នាមានតម្លៃ”។ ខ្ញុំនឹងចំណាយលុយ ១.៦

    May 5, 2020
  • ហិរញ្ញវត្ថុ

    ភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០៖ បន្ទាប់ពីបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ដល់ប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យរបស់ ហត្ថាកសិករ លីមីតធីតរួចមក TRIS Rating ដែលជាស្ថាប័នអន្តរជាតិមកពីប្រទេសថៃឡង់ដ៏បានផ្តល់ចំណាត់ថ្នាក់កម្រិត “BBB+”។ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់កម្រិត “BBB+” រយៈពេល២ឆ្នាំជាប់ៗគ្នាពីស្ថាប័ន TRIS Rating។ នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់បន្ថែមមួយទៀតដែលបង្ហាញឲ្យកាន់តែច្បាស់ថា ហត្ថាកសិករ លីមីតធីត គឺជាស្ថាប័នហិរញ្ញវត្ថុកំពុងតែមានប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាព រឹងមាំ រីកចម្រើននៅលើទីផ្សារនាពេលបច្ចុប្បន្ន និងនាពេលអនាគតផងដែរ។ ការទទួលបាននូវចំណាត់ថ្នាក់កម្រិត “BBB+” នេះ គឺដោយយោងលើការវាយតម្លៃលម្អិតលើសូចនាករសំខាន់ៗរួមមាន៖ប្រសិទ្ធភាពនៃបណ្ដាញប្រតិបត្តិការទូទាំងប្រទេស កិច្ចគាំពារអតិថិជន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ

    May 5, 2020
  • អចលនទ្រព្យ

    យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះបានអោយដឹងថា រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងតាមោគ (បឹងកប់ស្រូវ) ទំហំ៣០ហិចតា ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនដល់លោកស្រី គីម ហ៊ាង ដោយតម្រូវអោយមានការដោះស្រាយជូនអ្នកដែលមានឯកសារកាន់កាប់ ផ្ទៃបឹងនោះ ក្នុងតំលៃ ៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ក្នុងលិខិតនោះដែរក៏បានបង្ហាញអោយដឹងថា រដ្ឋាភិបាលសម្រេចបែងចែកផ្ទៃបឹងទំហំ៣៤ហិចតា ដែលក្នុងនោះមាន៣០ហិចតា បែងចែកជូនលោកស្រី គីម ហ៊ាង គឺយោងទៅតាមសំណើរសុះដោះដូរដីទំហំ៣ហិកតា ស្ថិតនៅខាងកើតវិមានឈ្នះឈ្នះ ដីទំហំ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្កាឌិនស៊ីធីព្រែកព្នៅ និង ទីលានចាក់សំរាមស្ទឹងមានជ័យពីមុន ដែលមានទំហំដី៤,៨ហិកតា ស្ថិតនៅខណ្ឌមានជ័យ៕

    May 5, 2020
  • សេដ្ឋកិច្ច

    រដ្ឋនៅអាមេរិកចំនួន ៨ បន្ថែមទៀត បានអនុញ្ញាតឱ្យឧស្សាហកម្មរបស់ខ្លួន ដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការបិទអស់រយៈពេលជាច្រើនសប្តាហ៍ក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19។ ការផ្លាស់ប្តូរនេះបានកើតឡើងកាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីគោលការណ៍ណែនាំដែលការរក្សាគម្លាតរបស់សហព័ន្ធ ដែលប្រកាសដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវផុតកំណត់។ រដ្ឋតិចសាស់បានអនុញ្ញាតឱ្យភោជនីយដ្ឋាន រោងកុន និងអាជីវកម្មផ្សេងទៀត បើកដំណើរការឡើងវិញតាមលក្ខខណ្ឌដែលពួកគេកំណត់។ ជាក់ស្ដែងនៅក្នុងទីក្រុងធំបំផុតរបស់រដ្ឋតិចសាស់គឺ ហ៊ូស្តុន ត្រូវបានគេមើលឃើញថា ក្រុមគ្រួសារជាច្រើនចាប់ផ្ដើមហូបអាហារនៅភោជនីយដ្ឋាននានា។ ប៉ុន្តែយ៉ាងណាញូវយ៉ក និងរដ្ឋខ្លះទៀតដែលមានទីក្រុងធំៗ នៅតែបន្ដប្រយ័ត្នប្រយែងពីការរីករាលដាលនៃការឆ្លងដដែល។ គួរឱ្យដឹងដែរថា សរុបដល់ពេលនេះរដ្ឋនៅអាមេរិកចំនួន​​ ១៨ បានកំពុងធ្វើសកម្មភាពសេដ្ឋកិច្ចបណ្ដើរៗហើយ ប៉ុន្តែហាងមិនសំខាន់មួយចំនួននៅបិទនៅឡើយ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    May 4, 2020
  • អាជីវកម្ម

    នៅចំពេលដែលមនុស្សនៅទូទាំងពិភពលោកកំពុងសំងំនៅតែផ្ទះ ក្នុងអំឡុងពេលមានវិបត្តិវីរុសឆ្លងជាសកល COVID-19 ពួកគេទាំងនោះនឹងចំណាយពេលវេលាក្នុងការលេងបណ្ដាញសង្គម ដើម្បីធ្វើយ៉ាងណាឱ្យពេលវេលាដើរទៅមុខបានលឿន ចែកចាយព័ត៌មាន ឬការកម្សាន្តផ្សេងៗ។ ប៉ុន្តែយ៉ាងណាក៏ដោយចំនួនអ្នកប្រើប្រាស់ច្រើនមិនមែនមានន័យថា Facebook ឬបណ្ដាញសង្គមដូចជា Twitter និង Snap កំពុងបង្កើនចំណូលរបស់ខ្លួននោះទេ។ កាលពីពេលថ្មីៗនេះ Facebook បានប្រកាសពីស្ថិតិអ្នកប្រើប្រាស់របស់ខ្លួនចាប់តាំងពីវីរុស COVID-19 បានវាយប្រហារ ដោយនិយាយថា មានអ្នកប្រើប្រាស់យ៉ាងហោចណាស់ ៣ ពាន់លានគណនី កំពុងប្រើប្រាស់ Facebook, Instagram, Messenger ឬ WhatsApp ។ វាជាការកើនឡើង ១១% បើធៀបនឹងពេលវេលាដូចគ្នានឹងឆ្នាំកន្លងទៅ និងជាការកើនឡើងខ្ពស់បំផុតសម្រាប់ក្រុមហ៊ុននេះ។

    May 4, 2020
  • អាជីវកម្ម

    នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុន ហ៊ួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រុកកណ្តាលស្ទឹង ជូនដល់លោកស្រី ហ៊ួត គាម ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន និងកាត់ខ្សែបូរសម្ពោធលក់ជាផ្លវការណ៍ដោយលោកអគ្គនាយកក្រុមហ៊ុន ឧកញ្ញា ហ៊ួត ជា ចាប់ពីថ្ងៃនេះតទៅ។ តាមការបញ្ចាក់របស់ លោកស្រី ហ៊ួត គាម ប្រធានសាខាហ៊ួត ជារហូតដល់ទៅ ៣កន្លែង បានមានប្រសាសន៍ថា ដោយសារការមើលឃើញថាវិស័យសំណង់កើនឡើងកាន់តែខ្លាំង ទោះបីជាស្ថានភាពធ្លាក់ចុះបន្តិចក្តី ការលក់កាន់តែខ្លាំងដដែល។​ដោយយល់ពីតម្រូវការកាន់តែច្បាស់ អតិថិជនកាន់តែមានភាពងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ទោះជាយ៉ាងណាក៏ដោយ ក្នុងកម្មវិធីសម្ពោធអតិថិជនក៏មិនភ្លេចថែរក្សារសុខភាព

    May 2, 2020