- Khmernote
- សេដ្ឋកិច្ច
កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលជួបជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអ៉ឺរ៉ុបប្រចាំកម្ពុជា តាមរយៈ Video Conference ដើម្បីសិក្សាអំពីតម្រូវការរបស់កម្ពុជា និងលទ្ធភាពនៃការចូលរួមរបស់សហភាពអ៉ឺរ៉ុប ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ និងស្តារសម្បទានសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺនេះ។ នាឱកាសនោះផងដែរ លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងថា សហភាពអ៉ឺរ៉ុបដែលមានទីស្នាក់ការកណ្ដាលនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឲ្យបង្វែរហរិញ្ញប្បទានឥតសំណងចំនួន ៥៦ លានអឺរ៉ូ (ប្រហែល ៦០ លានដុល្លារអាមេរិក) ពីកម្មវិធីកំពុងដំណើរការមួយចំនួនដោយហិរញ្ញប្បទានរបស់សហភាពអ៉ឺរ៉ុប សម្រាប់យកមកអនុវត្តលើវិស័យគាំពារសង្គម ដែលជាការងារអាទិភាព
April 21, 2020 - សេដ្ឋកិច្ច
តម្លៃប្រេងនៅក្នុងទីផ្សារក្រុងញូវយ៉កបានធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ខណៈដែលវិបត្តិវីរុស COVID-19 បានធ្វើឱ្យមានការបន្តថយចុះតម្រូវការ។ ការដួលរលំដែលមិនធ្លាប់មានពីមុននេះ វាប្រៀបដូចជាអ្នកផលិតនឹងបង់លុយឱ្យអ្នកទិញយកប្រេងចេញពីដៃរបស់ពួកគេ។ កាលពីថ្ងៃច័ន្ទ West Texas Intermediate បានព្យាករណ៍ថាការចែកចាយប្រេងក្នុងខែឧសភា នឹងធ្លាក់ចុះដល់ -៣៧ដុល្លារ ក្នុងមួយបារ៉ែល។ ការធ្លាក់ចុះជាប្រវត្តិសាស្រ្តគឺដោយសារតែ យន្តការីទីផ្សារជាមួយនឹងកិច្ចសន្យាចែកចាយនៅខែឧសភា បានជិតផុតកំណត់ស្រាប់។ កន្លែងស្តុកប្រេងក៏ស្ថិតនៅក្នុងដែនកំណត់របស់ពួកគេដែរ ព្រោះអ្នកផលិតអស់កន្លែងស្តុកទុកប្រេង។ អ្នកទីផ្សារនិយាយថា ពាណិជ្ជករបានបោះបង់កិច្ចសន្យាសម្រាប់ខែឧសភានេះ ដោយសារថ្លៃដើមក្នុងការស្តុកទុក និងដឹកជញ្ជូនប្រេងឆៅ ត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ ទាំងដែលគ្មានអតិថិជនត្រូវការវា។ ការធ្លាក់ចុះបង្ហាញពីការព្រួយបារម្ភនាពេលបច្ចុប្បន្ន អំពីភាពប្រែប្រួលនៃទីផ្សារប្រេងលើពិភពលោក។ ប្រទេសផលិតប្រេងធំៗរួមមាន៖ អារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងកាលពីរសប្តាហ៍មុន ដើម្បីជំរុញតម្លៃដោយកាត់បន្ថយផលិតកម្មចំនួន ៩.៧ លានបារ៉ែលក្នុងមួយថ្ងៃ
April 21, 2020 - ហិរញ្ញវត្ថុ
ជម្ងឺកូវីដ-១៩ បានធ្វើឲ្យមនុស្សទូទាំងសកលជួបវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងនោះរួមបញ្ចូលទាំងកម្ពុជាផងដែរ។ វិបត្តិដ៏ធ្ងន់ធ្ងរនេះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សតែប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចទូទាំងសកលបានដើរថយក្រោយដោយសារការនៅគម្លាតឆ្ងាយពីគ្នាដើម្បីបញ្ឈប់ការរីករាតត្បាតនៃចម្ងឺកូវីដ-១៩នេះ។ នៅពេលដែលប្រជាជនមិនអាចចេញទៅខាងក្រៅដើម្បីរកប្រាក់កម្រៃចញ្ចឹមជីវិតប្រចាំថ្ងៃ ទាំងនេះបានធ្វើឲ្យគ្រួសារជាច្រើនជួបទុក្ខលំបាក ជាពិសេសការរកប្រាក់កម្រៃប្រចាំថ្ងៃដែលពួកគេមិនអាចធ្វើការពីផ្ទះបាន។ នៅក្នុងប្រទេសកម្ពុជាយើងវិញ អ្នក រត់រម៉កកង់បី (តុកតុក) និង អ្នកមគ្គុទេសក៍ទេសចរកំពុងជួបវិបត្តិខ្វះខាតជាច្រើន។ លោក គួយ ដារ៉ាវុធ អ្នករត់រម៉កកង់បីនៅខេត្តសៀមរាប បានឲ្យដឹងថា មុនពេលមានជម្ងឺកូវីដ-១៩កើតឡើង រូបលោកអាចរកប្រាក់កម្រៃបានជាមធ្បមជាង២០ ដុល្លារជាប្រចាំថ្ងៃ។ តែក្នុងរយៈពេលនេះ រូបលោកអាចរកបានត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ ពេលខ្លះសូម្បីតែមួយកាក់មួយសេនក៏គ្មានដែរ។ លោកដារ៉ាវុធ បានមានប្រសាសន៏ថា៖ « ពីមុនយើងអាចទិញសាច់មាន់ ឬក៏សាច់គោដើម្បីបរិភោគក្នុងក្រុមគ្រួសាររបស់យើង តែដោយសារតែជម្ងឺរាតត្បាតឥឡូវនេះយើងអាចទិញបានតែ មី ឬក៏ត្រីខកំប៉ុងសម្រាប់បរិភោគក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ»។ នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជាង
April 20, 2020 - សេដ្ឋកិច្ច
ព្រះមហាក្សត្រថៃទ្រង់បានអនុម័តលើច្បាប់ដើម្បីអនុវត្តវិធានការណ៍ចំណាយ ដែលមានតម្លៃ ១.៩ ទ្រីលានបាត (ប្រហែលជាង ៥៨.៤ ពាន់លានដុល្លារអាមេរិក) ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវីរុស COVID-19 លើសេដ្ឋកិច្ច។ ព្រះរាជានុញ្ញាតរបស់ព្រះមហាក្សត្រត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette កាលពីថ្ងៃអាទិត្យ និងដោយមានប្រសិទ្ធិភាពភ្លាមៗបន្ទាប់ពីចេញផ្សាយ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។ វិធានការដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីកាលពីសប្តាហ៍មុន ក៏បានអនុញ្ញាតឱ្យរដ្ឋាភិបាលខ្ចីប្រាក់ ១ទ្រីលានបាត ដើម្បីប្រើប្រាស់សម្រាប់ការចំណាយសុខភាពសាធារណៈ និងការបង្កើតការងារ។ ធនាគារថៃ (Bank of Thailand) ក៏នឹងត្រូវបានអនុញ្ញាតឱ្យផ្តល់ប្រាក់កម្ចី ៥០០ ពាន់លានបាត ដល់អាជីវកម្មខ្នាតតូច និងបង្កើតមូលនិធិ ៤០០ ពាន់លានបាត ដើម្បីទ្រទ្រង់ទីផ្សារបំណុលសាជីវកម្ម។ ប្រទេសថៃនឹងខាតបង់ថវិកាចំនួន
April 20, 2020 - Boostrong
មិនធម្មតាទេ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្រ្តង ក្នុងឆ្នាំ 2020 នេះ បានផលិតស្ប៉តពាណិជ្ជកម្មថ្មី ឡូយអស្ចារ្យដូចក្នុងរឿងហូលីវូដអ៊ីចឹង ដែលមានឈុតឆាក ពិសេសៗជាច្រើន ព្រមជាមួយកម្រិតគុណភាពនៃការផលិតខ្ពស់លំដាប់អន្តរជាតិទៀតផង។ ពិតជាក្រុមហ៊ុនយក្សដ៏ធំមែនដែលកាលពីពេលថ្មីៗនេះក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រងបានបញ្ចេញស្ពតពាណិជ្ជកម្មថ្មីរបស់ខ្លួនមួយមានចំណងជើងថា BOOSTRONG Hero World ដែលមានឈុតឆាក ល្អមើលជក់ចិត្តឡើងស្លុងអារម្មណ៍ ដូចក្នុងរឿងហូលីវូដដែលមានមនុស្សជាតួអ្នកក្លាហានរាងសង្ហាប្រែកាយក្លាយជាវីរបុរសនិងវិរនារីមកជួយសង្គ្រោះមនុស្សលោកនៅលើភពផែនដីឲ្យរួចផុតពីដុំថ្មយក្សដែលនឹងបំរុងហោះមកបុកផែនដី និងធ្វើឲ្យពិភពលោកមានសុខសុវត្ថិភាពឡើងវិញបន្ទាប់ពីពួកគាត់ញ៉ាំប៊ូសស្ត្រងអស់ម្នាក់មួយកំប៉ុងហើយបានប្រែកាយក្លាយជាវិរៈបុរសប៊ូសស្ត្រង។ មិនធម្មតាទេទាំងការសំដែង ទាំងសាច់រឿងនិងគុណភាពនៃការផលិតគឺពិតជាអស្ចារ្យ និងពិបាករកស្ពតពាណិជ្ជកម្មណាមកព្រៀបផ្ទឹមបានឡើយ។ តាមការសន្និដ្ឋានស្ពតពាណិជ្ជកម្មរបស់ប៊ូសស្ត្រងមួយនេះត្រូវបានប្រើប្រាស់ថវិការដើម្បីផលិតមិនតិចម៉ឺនដុល្លាឡើយ ព្រោះបើមើលទៅលើគុណភាពវីដេអូនៃការផលិត ហើយរយៈពេលនៃកាផលិតទំរាំបានចេញជារូបរាងសាច់រឿងវីដេអូដ៏អស្ចារ្យនេះមកក៏ប្រើប្រាស់ពេលវេលាមិនតិចខែដែរ។ ពិតជាវិសេសវិសាលណាស់សម្រាប់ប៊ូសស្ត្រងដែលបានផលិតស្ពតថ្មីប្រកបដោយគុណភាពកំរិតលំដាប់អន្តរជាតិ ស៊ីជាមួយប៊ូសស្ត្រងដែលជាភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកមែន។
April 17, 2020 - ហិរញ្ញវត្ថុ
ភ្នំពេញ [ថ្ងៃទី១៧ ខែមេសា ឆ្នាំ2020] – ធនាគារ ព្រីនស៍ បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការសហការយ៉ាងជិតស្និតជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលទើបតែបានបង្កើតឡើង សម្រាប់គម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០។គម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០ នឹងធ្វើការផ្តល់នូវកម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការទុនបន្ថែមសំរាប់បង្កើនទ្រព្យសកម្ម ឬប្រាក់បង្វិល ដែលមានអត្រាការប្រាក់ពិសេសទាបបំផុត ៧% ក្នុងមួយឆ្នាំ និងបានរយៈពេលកម្ចីរហូតដល់៤ឆ្នាំផងដែរ។ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្នើសុំកម្ចីតាមរយៈគម្រោងហិរញ្ញប្បទានដល់សហគា្រសធុនតូច និងមធ្យមនេះ លោកអ្នកនៅតែអាចដាក់ពាក្យស្នើសុំឥណទានអាជីវកម្មពីធនាគារ ព្រីនស៍បានដែរ។ សំរាប់ពត៌មានបន្ថែម
April 17, 2020 - អាជីវកម្ម
ឥឡូវនេះអតិថិជនដែលប្រើកម្មវិធីស្មាតហ្វូនវីងអាចទិញទំនិញសម្រាប់បំពេញតំរូវការប្រចាំថ្ងៃរបស់ពួកគេ នៅលើទូរស័ព្ទឆ្លាតវៃបានយ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាព។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតនិង ស្មាយិ៍សប ដែលជា ផ្សារអនឡាញឈានមុខគេដូចAmazon បានកំពុងចាប់ដៃគ្នាដើម្បីធានាថា រាល់អតិថិជននៅក្នុងប្រទេសកម្ពុជាអាចទិញផលិតផលផ្សេងៗបានដោយងាយស្រួលតាមរយៈកម្មវិធីស្មាតហ្វូនវីង ខណៈពេលដែលកំពុងនៅផ្ទះក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ១៩ ។ តាមរយៈភាពជាដៃគូនេះ អតិថិជនអាចធ្វើការបញ្ជាទិញទំនិញពីស្មាយិ៍សបនៅក្នុងកម្មវិធីស្មាតហ្វូនវីងដោយគ្រាន់តែប្រើចុងម្រាមដៃចុចពីរទៅបីដងលើទូរស័ព្ទវៃឆ្លាតតែប៉ុណ្ណោះ។ ទំនិញដែលទិញហើយនឹងត្រូវបានដឹកជញ្ជូនមកដល់មាត់ទ្វារដោយផ្ទាល់។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «យើងជឿជាក់ថាភាពជាដៃគូនេះនឹងអាចឲ្យប្រជាជនកម្ពុជាទិញទំនិញតាមអនឡាញបានដោយងាយស្រួលតាមរយៈកម្មវិធីស្មានហ្វូនវីង។ ភាពជាដៃគូនេះអនុញ្ញាតឱ្យអ្នករាល់គ្នាទិញទំនិញពីស្មាយិ៍សបដោយមិនមានការព្រួយបារម្ភអ្វីទាំងអស់ជាមួយកម្មវិធីស្មានហ្វូនវីងប្រកបដោយភាពងាយស្រួល មានការធានា និងឆាប់រហ័សដោយប្រើប្រាស់ប្រព័ន្ធការទូទាត់ប្រាក់របស់វីង។ អតិថិជនមិនចាំបាច់ទៅហាងដោយផ្ទាល់និងប្រើក្រដាស់ប្រាក់ដើម្បីទិញទំនិញក្នុងអំឡុងពេលមានការរាតត្បាតនៃជម្ងឺនេះឡើយ »។ ស្មាយិ៍សបត្រូវបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាក្នុងខែតុលាឆ្នាំ២០១៨ ដោយយកតាមលំនាំ ផ្សារអនឡាញរបស់ Amazonនិង AliExpress។ ត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ស្មាយិ៍សបបានក្លាយជាហាងលក់ទំនិញតាមអនឡាញដែលមានលក់ផលិតផលគ្រប់ប្រភេទរាប់ចាប់ពីគ្រឿងទេស
April 15, 2020 - Boostrong
ថ្មីៗនេះ មានលោកអ៊ំម្នាក់ ឈ្មោះ ហម ធឿន រស់នៅភូមិ រកាឈ្មោល ឃុំ គារ ស្រុក មោងឬស្សី ខេត្តបាត់ដំបង មានមុខរបរជាអ្នកធ្វើស្រែជាច្រើនឆ្នាំហើយ តែជីវភាពនៅតែមិនទាន់ល្អប្រសើរ សល់ប្រាក់បានត្រឹមតែផ្គត់ផ្គង់ជីវីភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ ស្រាប់តែចុងខែមីនានេះ មានភ័ព្វសំណាងទទួលបាន ម៉ូតូ PCX ស៊េរីទំនើបដាច់គេ ជិះផ្ទាល់ខ្លួន ដោយសារក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តង។ លោក ហម ធឿន មានអាយុ 56 ឆ្នាំ មានតួនាទីរ៉ាប់រងធ្វើជាបង្គោលគ្រួសារ ដែលមានសមាជិកគ្រួសារជាង 10នាក់។ លោកនិងគ្រួសារតែងតែមានបំណងចង់បានម៉ូតូល្អមួយជិះនឹងគេដែរ ដើម្បីយកមកសំរួលក្នុងគ្រួសារ តែទោះបីជាខិតខំធ្វើការយ៉ាងច្រើនមុខ
April 8, 2020 - សេដ្ឋកិច្ចជប៉ុនរៀបចំកញ្ចប់សេដ្ឋកិច្ចបន្ទាន់ចំនួន ១ទ្រីលានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃរីរុសកូរ៉ូណា
រដ្ឋាភិបាលជប៉ុនគ្រោងនឹងរៀបចំកញ្ចប់សេដ្ឋកិច្ចបន្ទាន់ចំនួន ១០៨ ទ្រីលានយ៉េន ឬប្រហែល ១ ទ្រីលានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការរីករាលដាលនៃវីរុស COVID-19 នៅក្នុងប្រទេស។ ទំហំនៃកញ្ចប់នេះស្មើនឹង ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ រដ្ឋាភិបាលបានបង្ហាញសេចក្តីព្រាងផែនការសេដ្ឋកិច្ចរបស់ខ្លួន ទៅដល់គណបក្សកាន់អំណាច ប្រជាធិបតេយ្យសេរី និងដៃគូចម្រុះរបស់ខ្លួនគឺបក្ស Komeito កាលពីថ្ងៃច័ន្ទ។ ផែនការនេះត្រូវបានគេរំពឹងថា នឹងត្រូវបានសម្រេចចិត្តនៅថ្ងៃអង្គារនេះបន្ទាប់ពីត្រូវបានអនុម័តដោយភាគីទាំងពីរ។ កញ្ចប់រួមបញ្ចូលទាំងការធានាឱ្យបានគ្រប់គ្រាន់នូវថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ Avigan នៅចុងខែមីនាខាងមុខ ដើម្បីព្យាបាលមនុស្ស ២លាននាក់។ អ្វីដែលសំខាន់មានភ័ស្តុតាងខ្លះដែលថា ថ្នាំនេះអាចជួយព្យាបាល COVID-19 ទៀតផង។ កញ្ចប់នេះក៏រួមបញ្ចូលទាំងការផ្ដល់ប្រាក់ប្រហែល ២,៨០០ដុល្លារ ដល់គ្រួសារនីមួយៗដែលប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះដោយសារការរីករាលដាលនៃវីរុសនេះ ហើយអ្នកដែលត្រូវការប្រាក់នេះ ត្រូវតែដាក់ពាក្យស្នើសុំកម្មវិធីប្រគល់ប្រាក់។
April 7, 2020 - អាជីវកម្ម
ភ្នំពេញ ថ្ងៃទី ០៣ មេសា ឆ្នាំ ២០២០៖ ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតគ្រោងនឹងវិនិយោគនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន Camboticket ដែលជាឈ្មោះពាណិជ្ជកម្មនៃក្រុមហ៊ុនស៊ី វេនឈ័រ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមទៀត សម្រាប់ការកក់សំបុត្រអនឡាញ និងការរៀបចំផែនការវិស្សមកាលនៅប្រទេសកម្ពុជាតាមរយៈកម្មវិធីស្មាតហ្វូនវីង និង Camboticket.com។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនរូយ៉ាល់ហ្រ្គុបបានមានប្រសាសន៍ថា៖“ យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលការវិនិយោគមួយនេះអាចឲ្យយើងធ្វើបដិវត្តនូវវិធីដែលប្រជាជនកម្ពុជាកក់សំបុត្រធ្វើដំណើរនិងរៀបចំផែនការវិស្សមកាលដោយប្រើប្រព័ន្ធកក់តាមអ៊ិនធឺណេតដែលធ្វើឱ្យប្រតិបត្តិការនៃការកក់ទាំងមូលមានលក្ខណៈសាមញ្ញនិងមានប្រសិទ្ធភាពសម្រាប់អ្នកធ្វើដំណើរទាំងក្នុងនិងក្រៅប្រទេស ។ យើងនឹងជួយជំរុញឌីជីថលនីយកម្មរបស់ប្រទេសកម្ពុជាតាមរយៈការវិនិយោគផ្សេងៗ និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនថ្មីៗ ដូចជា Camboticket ជាដើម ដើម្បីជួយធ្វើឱ្យជីវិតប្រជាជនកម្ពុជាមានភាពងាយស្រួលនិងប្រសើរឡើង។”
April 6, 2020











