ធ្វើស្រែយូរហើយ ទើបតែបានជិះម៉ូតូ PCX ដោយសារប៊ូសស្រ្តង
Boostrong April 8, 2020 Khmernote

ថ្មីៗនេះ មានលោកអ៊ំម្នាក់ ឈ្មោះ ហម ធឿន រស់នៅភូមិ រកាឈ្មោល ឃុំ គារ ស្រុក មោងឬស្សី ខេត្តបាត់ដំបង មានមុខរបរជាអ្នកធ្វើស្រែជាច្រើនឆ្នាំហើយ តែជីវភាពនៅតែមិនទាន់ល្អប្រសើរ សល់ប្រាក់បានត្រឹមតែផ្គត់ផ្គង់ជីវីភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ ស្រាប់តែចុងខែមីនានេះ មានភ័ព្វសំណាងទទួលបាន ម៉ូតូ PCX ស៊េរីទំនើបដាច់គេ ជិះផ្ទាល់ខ្លួន ដោយសារក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តង។

លោក ហម ធឿន មានអាយុ 56 ឆ្នាំ មានតួនាទីរ៉ាប់រងធ្វើជាបង្គោលគ្រួសារ ដែលមានសមាជិកគ្រួសារជាង 10នាក់។ លោកនិងគ្រួសារតែងតែមានបំណងចង់បានម៉ូតូល្អមួយជិះនឹងគេដែរ ដើម្បីយកមកសំរួលក្នុងគ្រួសារ តែទោះបីជាខិតខំធ្វើការយ៉ាងច្រើនមុខ ធ្វើស្រែហើយ ខិតខំធ្វើសំណង់ និងចិញ្ជឹមគោបន្ថែមទៀត ក៏នៅតែមិនមានលទ្ធភាពទិញដែរ។ លោកអ៊ំបានប្រាប់ក្រុមការងារប៊ូសស្រ្តងឲ្យដឹងថា កាលពីចុងខែមីនា ពេលត្រលប់មកពីស្រែវិញ ក៏ទៅទិញប៊ូសស្រ្តង គាស់ញ៉ាំនៅកន្លែងអ្នកលក់ផ្ទាល់ ស្រាប់តែឃើញរូបម៉ូតូ PCX លើក្រវិល ឃើញភ្លាមរំភើបឡើងនិយាយមិនចេញ សូម្បីតែអ្នកលក់ក៏សប្បាយចិត្តស្ទើរតែលោតទៅហើយ ព្រោះបើលោកត្រូវម៉ូតូស៊េរីទំនើប PCX អ្នកលក់ដុំ និងអ្នកលក់រាយក៏ទទួលបាន 1000$ ដែរ។ លោក ហម ធឿន សប្បាយរីករាយណាស់ ព្រោះលោក និងគ្រួសារបានសម្រេចបំណងប្រាថ្នា គឺបានត្រូវរង្វាន់ម៉ូតូស៊េរីទំនើប PCX លំដាប់លេខ១ ពីភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តង។