Khmernote
  • សេដ្ឋកិច្ច

    ប្រទេសកាណាដាបានស្នើកញ្ចប់ជំនួយទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពវីរុសកូវីដ១៩។ ការស្នើនេះគឺដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលចំណាយប្រាក់ ៧៥ ពាន់លានដុល្លារ ជាជំនួយបន្ទាន់ និងជំរុញសេដ្ឋកិច្ច ដើម្បីជួយប្រជាជនកាណាដាដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ គ្រប់ភាគីបក្សទាំងអស់បានគាំទ្រការស្នើនេះ បន្ទាប់ពីការធ្វើវិសោធនកម្មលុបចោលបទប្បញ្ញត្តិ ដែលអាចឱ្យគណៈរដ្ឋមន្ត្រីនូវអំណាចដែលមិនធ្លាប់មានពីមុនមក។ វិធានការណ៍ក្នុងកញ្ចប់ថវិកានេះរួមមាន៖ ការជំរុញការចំណាយលើផលប្រយោជន៍របស់កុមារដល់គ្រួសារដែលមានកូន ការឧបត្ថម្ភធនប្រាក់ឈ្នួលសំរាប់អាជីវកម្មខ្នាតតូច និងវិធានការកាត់បន្ថយពន្ធ។ វានឹងផ្តល់ប្រាក់ចំនួន ២,០០០ ដុល្លារកាណាដា (១,៤១០ដុល្លារអាមេរិក) ក្នុងមួយខែ សម្រាប់រយៈពេល ៤ខែបន្ទាប់ ទៅដល់អ្នកដែលបាត់បង់ការងារដោយសារ Covid-19 ។ វានឹងអនុវត្តចំពោះមនុស្សកំពុងនៅដាច់ដោយឡែក ដើម្បីជួយសមាជិកគ្រួសារអ្នកឆ្លង ដែលត្រូវបានគេបញ្ឈប់ពីការងារ ឬមិនបានទទួលការទូទាត់ពីនិយោជករបស់ពួកគេ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពមួយកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី Justin Trudeau បាននិយាយថា

    March 26, 2020
  • ហិរញ្ញវត្ថុ

    ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លង និងជួយគាំទ្រដល់អតិថិជនទាំងឡាយ ខណៈពេលដែល Covid-19កំពុងរីករាលដាល។ ឥឡូវនេះ អតិថិជនរបស់ វីង អាចផ្ទេរប្រាក់ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលជួយឲ្យពួកគេផ្ញើប្រាក់បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ ទៅកាន់មនុស្សជាទីស្រលាញ់ដែលកំពុងមានតម្រូវការផ្សេងៗ ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «សុខភាពនិងសុវត្ថិភាពរបស់សហគមន៍គឺជាអាទិភាពមួយរបស់យើង។ ស្ថិតក្នុងស្ថានភាពដែល COVID-19កំពុងតែរីរាលដាលនេះ តម្រូវឲ្យមានការឆ្លើយតបជាចាំបាច់ផងដែរ ដើម្បីជួយសម្រួលនិងគាំទ្រដល់ភ្នាក់ងារវីង ក៏ដូចជាអតិថិជនរបស់យើងនៅទូទាំងប្រទេស។ យើងបានចាត់វិធានការ និងគោលនយោបាយផ្សេងៗដើម្បីធានាថា សហគមរបស់យើងមានសុវត្តិភាព។ ការផ្ទេប្រាក់ពី វីង ទៅ វីង ដោយឥតគិតថ្លៃតាមរយៈកម្មវិធីស្មាតហ្វូនវីង គឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនដែលយើងកំពុងអនុវត្ត»។

    March 26, 2020
  • សេដ្ឋកិច្ច

    មន្ទីរពេទ្យក្នុងប្រទេសជាច្រើនកំពុងតស៊ូដើម្បីផ្គត់ផ្គង់សម្ភារៈដល់បុគ្គលិកថែទាំសុខភាព ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏កំពុងតែផ្តោតលើការដោះស្រាយកង្វះខាតនេះ។ ជាកស្ដែងលោក Tim Cook នាយក​ប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហើបឱ្យដឹងថា Apple កំពុងបរិច្ចាគម៉ាស់រាប់លានដល់អ្នកជំនាញថែទាំសុខភាពនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ វាមិនច្បាស់ទេថា Apple បរិច្ចាគម៉ាស់ប៉ុន្មានលាន ប៉ុន្តែលោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ម៉ាស់ N95 ចំនួន ២លាន ត្រូវបានបញ្ចូនឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។ នេះកើតឡើងរួមជាមួយការបរិច្ចាគផ្សេងទៀត រួមទាំងថវិកាចំនួន ១៥,០០០,០០០ ដុល្លារអាមេរិក និងកម្មវិធីមួយ ដែលអនុញ្ញាតឱ្យម្ចាស់កាត Apple រំលងការបង់ប្រាក់ក្នុងខែមីនាដោយគ្មានការប្រាក់។ Apple មិនមែនក្រុមហ៊ុនតែមួយ ដែលកំពុងធ្វើរឿងសប្បុរសក្នុងគ្រាអាសន្ននេះទេ

    March 23, 2020
  • បុគ្គលជោគជ័យ

    អ្នកឧកញ៉ា ហុង ពីវ ដែលជាម្ចាស់អាជីវកម្មបុរីពិភពថ្មី ដ៏ល្បីឈ្មោះនិងជាឧកញ៉ាចិត្តធម៌តែងតែបរិច្ចាកថវិការរាប់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីជួយទ្រទ្រង់មូលនិធិគន្ធបុផ្ផា បានឧបត្ថម្ភថវិកាចំនួន២លានដុល្លារ ជូនដល់រដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ កូវីដ-១៩។ ទឹកចិត្តរបស់អ្នកឧកញ៉ា ហុង ពីវ ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំង ហើយក៏ដឹកគុណចំពោះការជួយសង្គ្រោះកុមារកម្ពុជា ក៏ដូចជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ផងដែរ។ គួរបញ្ជាក់ផងដែរថាចំពោះវិជ្ជមានកូវីដ-១៩ នៅកម្ពុជាត្រូវបានក្រសួងរកឃើញចំនួន៥១ករណីទូទាំងប្រទេស គិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ៕

    March 21, 2020
  • PR

    ទោះបីជាស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះនៅតំបន់អាស៊ាន ក្រុមហ៊ុនហ៊ួត ជា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ទូទាំងប្រទេសកម្ពុជា បានសម្ពោធផ្តល់សិទ្ធចែកចាយសាខារហូតដល់ 7 សាខារួមមានខេត្ត ពោធិសាត់ បាត់ដំបង ឱត្តមានជ័យ ខេត្តកណ្តាល ត្យូងឃ្មុំ កំពង់ស្ពឺ ក្នុងខែកុម្ភៈកន្លងមកនេះ។ នេះសបង្ហាញពីភាព ជោគជ័យដ៏ខ្លាំងក្លា របស់ក្រុមហ៊ុន ហ៊ូត ជាក្នុងវិស័យផ្គត់ផ្គង់សម្ភារៈសំណង់ដែលកាន់តែមានការរីកចម្រើន ព្រមជាមួយនឹងការកសាងទំនុកចិត្ត និងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងឡើង សម្រាប់ការប្រើប្រាស់សម្ភារៈសំណង់ដែលមានគុណភាពល្អ និងសេវាកម្មឆាប់រហ័សជូនអតិថិជន។  

    March 20, 2020
  • ហិរញ្ញវត្ថុ

    នាពេលថ្មីៗនេះ ករណីវិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ ហត្ថាកសិករ លីមីតធីត បានចាត់វិធានការការពារ និងទប់ស្កាត់យ៉ាងសកម្ម និងជាបន្ទាន់នូវការរីករាលដាលវីរុសកូវីដ ១៩ នេះ ចំពោះបុគ្គលិក ក្រុមគ្រួសាររបស់បុគ្គលិក និងអតិថិជនរបស់ ហត្ថាកសិករ លីមីតធីតទាំងអស់។ ដើម្បីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩នេះ គណៈគ្រប់គ្រងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានអនុវត្តសកម្មភាពនានាយ៉ាងយកចិត្តទុកដាក់បំផុត ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីធានាបាននូវសុខមាលភាពរបស់បុគ្គលិក ក្រុមគ្រួសារបុគ្គលិក និងអតិថិជន។ សកម្មភាពដែល ហត្ថាកសិករ លីមីតធីត បាននឹងកំពុងអនុវត្តដើម្បីការពារ និង ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ

    March 18, 2020
  • អចលនទ្រព្យ

    (ភ្នំពេញ)៖ ក្រោយទទួលបានការគាំទ្រពីសំណាក់អតិថិជនលើវិស័យអចលនទ្រព្យនិងសំណង់ផ្ទះល្វែង គ្រប់ប្រភេទអស់រយៈពេលជិតមួយឆ្នាំរួចមក ហើយដើម្បីជាការថ្លែងអំណរគុណអតិថិជន និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ដោយមានការផ្តល់ជូនបណ្តោងខ្សែកពេជ្រភ្លាមៗ ដោយគ្មានការចាប់រង្វាន់ និងផ្សងសំណាងឡើយ ការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែមេសាឆ្នាំ២០២០។ ការបង្ហាញវត្ដមានរបស់ បុរី ប៊ុនលី ក្នុងរយៈពេលត្រឹមតែជិតមួយឆ្នាំប៉ុណ្ណោះ ទទួលបានជោគជ័យខ្ពស់គួរអោយកក់សម្គាល់ ដោយផ្ទះល្វែងសម្រាប់ការិយាល័យ និងអាជីវកម្ម (Town-House) ត្រូវបានអតិថិជនជាវទាំង ១០០%តែម្តងសម្រាប់ដំណាក់កាលទី១ ហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន បុរី ប៊ុនលី សម្រេចបើកលក់ផ្ទះល្វែងសម្រាប់ការិយាល័យ និងអាជីវកម្ម (Town-House) ប្លុកថ្មី ដំណាក់កាល២ ហើយផ្តល់ជូននូវគោលការណ៍បង់ថ្មី រឹតតែងាយស្រួល ក្លាយជា ម្ចាស់គេហដ្ឋានដ៏ទំនើបនេះភ្លាមៗតែម្ដង ។ បុរី ប៊ុន

    March 17, 2020
  • Boostrong

    កាលពីយប់មិញនេះ ប៊ូសស្រ្តងបាននាំយកនូវកំពូលព្រឹត្តិការណ៍ Boostrong Red Man Rock 2020 ដែលជាកម្មវិធីប្រគំតន្រ្តីបែក Rock ដ៏ធំជាងគេមានតែមួយប្រចាំស្រុកខ្មែរ នៅព្រលានយន្តហោះ ក្រុងបានលុង ទីរួមខេត្តរតនគិរី។ នេះជាលើកដំបូងហើយ ដែលបងប្អូននៅរតនគិរីបានស្គាល់ និងចូលរួមនូវមហាព្រឹត្តិការណ៍ប្រគំតន្រ្តីបែប Rock ដ៏ធំមហិមាបែបនេះ។ កាលយប់មិញនេះ គេសង្កេតឃើញ មានវត្តមានពីកំពូលតារាចម្រៀងដ៏ល្បីប្រចាំប្រទេសជាច្រើនដួង មានទាំងកំពូលតារាចម្រៀង Rock និងកំពូលតារាចម្រៀងដ៏ស៊ីវិល័យមករួមគ្នា លើឆាកប៊ូសស្រ្តងតែមួយ សាងទស្សនីយភាពដ៏អស្ចារ្យ បានធ្វើឲ្យបងប្អូនដែលអញ្ជើញទៅទស្សនាផ្ទាល់នៅមុខឆាកប៊ូសស្រ្តងយ៉ាងច្រើនកុះករ ស្រែកហ៊ោកញ្ជ្រៀវផង លោតរាំតាមចង្វាក់ Rock ផងតាំងពីចាប់កម្មវិធីរហូតដល់ចប់ ជាពិសេសមានបងប្អននៅខេត្តរតនគិរីជាច្រើននាក់ បានឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីប៊ូសស្រ្តងទៀតផង។ បងប្អូនខេត្តរតនគិរី

    March 16, 2020
  • Boostrong

    មិនធម្មតាទេ ចឺមសុខចិត្តធ្វើមុខខ្មូរ ឲ្យតែបានតាមកញ្ញារ៉ាប៊ី ហើយម្តងនេះតាមមកដល់លើឆាកប៊ូសស្រ្តងក្នុងកំពូលព្រឹត្តិការណ៍ Boostrong Red Man Rock 2020 នៅព្រលានយន្តហោះក្រុងបានលុង ខេត្តរតនគិរី។ ពិតជាប្លែកភ្នែកនិងមានការភ្ញាក់ផ្អើលមែនទែនសម្រាប់បងប្អូនដែលមកចូលរួមក្នុងកំពូលព្រឹត្តិការណ៍ Rock ដ៏ធំមហិមាជាងគេរបស់ប៊ូសស្រ្តង និងបានឃើញវត្តមានតារាចម្រៀង ចឺម បានមកច្រៀងលេងនូវសំនៀងយ៉ាងក្រអួនក្រអៅនិងលូកលាន់បិចបោចប្រលែងគ្នាគួជាទីរីករាយជាមួយកញ្ញា រ៉ាប៊ី នៅលើឆាកប្រគំតន្ត្រី Rock ដ៏អស្ចារ្យ Boostrong Red Man Rock 2020 ។ នៅក្រោមក្រសែភ្នែកបងប្អូនមកទស្សនាផ្ទាល់រាប់ពាន់នាក់នៅមុខឆាកប្រគំតន្ត្រីនេះ ស្របពេលដែលវគ្គកញ្ញារ៉ាប៊ីកំពុងតែច្រៀងដល់បទទី៣ ដែលមានចំណងជើងថា “អាពៅ” ស្រាប់តែចឺមលេចមុខមករាំកាច់កញ្ញារ៉ាប៊ី ថែមទាំងបិចបោចលេងពាក្យសម្ដីធ្វើឲ្យរ៉ាប៊ី ទ្រាំមិនបានក៏ច្រៀងដាក់ឲ្យចំៗថា

    March 16, 2020
  • Boostrong

    កំពូលព្រឹត្តិការណ៍ Rock ដ៏ធំមហិមាជាងគេរបស់ក្រុមហ៊ុនប៊ូសស្រ្តងនៅយប់មិញនេះ ពិតជាមិនធម្មតាមែន ដែលបានធ្វើឲ្យខេត្តរតនគិរីកក្រើកសម្បើមណាស់ ដោយសារតែមានវត្តមាន ពីកំពូលតារាចម្រៀង Rock ដ៏ល្បីល្បាយប្រចាំប្រទេស គឺលោក Zono និងលោកវង្ស តារារតនា ប៉ះគ្នានៅលើឆាកប្រគំតន្រ្តីប៊ូសស្រ្តង។ កំពូលព្រឹត្តិការណ៍ Boostrong Red Man Rock 2020 មានរយៈពេលថ្ងៃ 2 ពេញ មានកំពូលតារាចម្រៀងដ៏ល្បីជាច្រើនដូងមកប្រជុំគ្នា បង្កើតព្រឹត្តិការណ៍ដ៏ល្អដាច់គេ ក្នុងនោះដែរ គេឃើញលោក Zono និងលោកវង្ស តារារតនា បានចាប់ដៃគ្នា ស្រែកច្រៀងចម្រៀង Rock បីបទជាប់គ្នាៗឡើងកក្រើកឆាកប៊ូសស្រ្តង

    March 16, 2020