Rock Rap ខ្លាំង ប៉ះខ្លាំង នៅរតនគិរី
Boostrong March 16, 2020 Khmernote

កំពូលព្រឹត្តិការណ៍ Rock ដ៏ធំមហិមាជាងគេរបស់ក្រុមហ៊ុនប៊ូសស្រ្តងនៅយប់មិញនេះ ពិតជាមិនធម្មតាមែន ដែលបានធ្វើឲ្យខេត្តរតនគិរីកក្រើកសម្បើមណាស់ ដោយសារតែមានវត្តមាន ពីកំពូលតារាចម្រៀង Rock ដ៏ល្បីល្បាយប្រចាំប្រទេស គឺលោក Zono និងលោកវង្ស តារារតនា ប៉ះគ្នានៅលើឆាកប្រគំតន្រ្តីប៊ូសស្រ្តង។

កំពូលព្រឹត្តិការណ៍ Boostrong Red Man Rock 2020 មានរយៈពេលថ្ងៃ 2 ពេញ មានកំពូលតារាចម្រៀងដ៏ល្បីជាច្រើនដូងមកប្រជុំគ្នា បង្កើតព្រឹត្តិការណ៍ដ៏ល្អដាច់គេ ក្នុងនោះដែរ គេឃើញលោក Zono និងលោកវង្ស តារារតនា បានចាប់ដៃគ្នា ស្រែកច្រៀងចម្រៀង Rock បីបទជាប់គ្នាៗឡើងកក្រើកឆាកប៊ូសស្រ្តង សូម្បីតែបងប្អូនដែលកំពង់ទស្សនាផ្ទាល់នៅមុខឆាកប៊ូសស្រ្តង ក៏ស្រែកហ៊ោ និងលោតរាំតាមចង្វាក់ Rock ដ៏សប្បាយរីករាយ។ បងប្អូនខេត្តរតនគិរីគ្រប់គ្នា បានស្ងើចសរសើរដល់ក្រុមហ៊ុនប៊ូសស្រ្តងថា នេះពិតជាកំពូលព្រឹត្តិការណ៍ Rock ដែលធំ និងខ្លាំងជាងគេមែន ។

គ្រប់ៗគ្នាដែលបានទៅចូលរួមក្នុងការប្រគំតន្ត្រីRockដ៏ធំមហិមានេះពិតជាសប្បាយលើសសប្បាយទៅទៀតដោយមានអ្នកខ្លះបានឈ្នះទាំងរង្វាន់ទៀតផង។ កំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងបន្តដំណើរទៅកាន់ស្រុកស្វាយអន្ទរ ទីរួមខេត្តព្រៃវែង នាសប្តាហ៍ក្រោយនេះ បងប្អូនអាចចូលរួមទាំងអស់គ្នាបានដោយស៊េរី ព្រមទាំងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។