ម្តងនេះលេងឈុតធំហើយ !!! ផ្តល់ជូនបណ្តោងខ្សែកពេជ្រ ដោយ បុរី ប៊ុន លី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ….
អចលនទ្រព្យ March 17, 2020 Khmernote

(ភ្នំពេញ)៖ ក្រោយទទួលបានការគាំទ្រពីសំណាក់អតិថិជនលើវិស័យអចលនទ្រព្យនិងសំណង់ផ្ទះល្វែង គ្រប់ប្រភេទអស់រយៈពេលជិតមួយឆ្នាំរួចមក ហើយដើម្បីជាការថ្លែងអំណរគុណអតិថិជន និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ដោយមានការផ្តល់ជូនបណ្តោងខ្សែកពេជ្រភ្លាមៗ ដោយគ្មានការចាប់រង្វាន់ និងផ្សងសំណាងឡើយ ការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែមេសាឆ្នាំ២០២០។

ការបង្ហាញវត្ដមានរបស់ បុរី ប៊ុនលី ក្នុងរយៈពេលត្រឹមតែជិតមួយឆ្នាំប៉ុណ្ណោះ ទទួលបានជោគជ័យខ្ពស់គួរអោយកក់សម្គាល់ ដោយផ្ទះល្វែងសម្រាប់ការិយាល័យ និងអាជីវកម្ម (Town-House) ត្រូវបានអតិថិជនជាវទាំង ១០០%តែម្តងសម្រាប់ដំណាក់កាលទី១ ហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន បុរី ប៊ុនលី សម្រេចបើកលក់ផ្ទះល្វែងសម្រាប់ការិយាល័យ និងអាជីវកម្ម (Town-House) ប្លុកថ្មី ដំណាក់កាល២ ហើយផ្តល់ជូននូវគោលការណ៍បង់ថ្មី រឹតតែងាយស្រួល ក្លាយជា ម្ចាស់គេហដ្ឋានដ៏ទំនើបនេះភ្លាមៗតែម្ដង ។

បុរី ប៊ុន លី ក៏មានគម្រោងបើកលក់ប្រភេទផ្ទះ វីឡាកូន(Link House), វីឡាភ្លោះ (Twin Villa) និងប្រភេទវីឡាប្រណិតៗជាច្រើនបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក គម្រោង បុរី ប៊ុន លី បច្ចុប្បន្នមានលក់ប្រភេទ ផ្ទះអាជីវកម្ម (Shop House), និងផ្ទះសម្រាប់ការិយាល័យនិងរស់នៅបែបទំនើប (Town-House) ដែលកំពុងទទួលបានការពេញនិយមនិងគាំទ្រពីសំណាក់ អតិថិជនគ្រប់លំដាប់។


គួរបញ្ជាក់ផងដែរថា បុរី ប៊ុនលី ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹង ការសាងសង់អគារលំនៅស្ថានតាមស្តង់ដា បច្ចេកទេសច្បាស់លាស់ ដែលមានការរចនាម៉ូតបែបខ្មែរ និង អឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខ ដែរមានទីតាំងនៅផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការប្រកបអាជីវកម្ម។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89 ៕
ហ្វេសប៊ុក: facebook.com/boreybunly.
អាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ។