ប្រទេសកាណាដាបានស្នើកញ្ចប់ជំនួយទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពវីរុសកូវីដ១៩។ ការស្នើនេះគឺដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលចំណាយប្រាក់ ៧៥ ពាន់លានដុល្លារ ជាជំនួយបន្ទាន់ និងជំរុញសេដ្ឋកិច្ច ដើម្បីជួយប្រជាជនកាណាដាដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ គ្រប់ភាគីបក្សទាំងអស់បានគាំទ្រការស្នើនេះ បន្ទាប់ពីការធ្វើវិសោធនកម្មលុបចោលបទប្បញ្ញត្តិ ដែលអាចឱ្យគណៈរដ្ឋមន្ត្រីនូវអំណាចដែលមិនធ្លាប់មានពីមុនមក។
វិធានការណ៍ក្នុងកញ្ចប់ថវិកានេះរួមមាន៖ ការជំរុញការចំណាយលើផលប្រយោជន៍របស់កុមារដល់គ្រួសារដែលមានកូន ការឧបត្ថម្ភធនប្រាក់ឈ្នួលសំរាប់អាជីវកម្មខ្នាតតូច និងវិធានការកាត់បន្ថយពន្ធ។
វានឹងផ្តល់ប្រាក់ចំនួន ២,០០០ ដុល្លារកាណាដា (១,៤១០ដុល្លារអាមេរិក) ក្នុងមួយខែ សម្រាប់រយៈពេល ៤ខែបន្ទាប់ ទៅដល់អ្នកដែលបាត់បង់ការងារដោយសារ Covid-19 ។ វានឹងអនុវត្តចំពោះមនុស្សកំពុងនៅដាច់ដោយឡែក ដើម្បីជួយសមាជិកគ្រួសារអ្នកឆ្លង ដែលត្រូវបានគេបញ្ឈប់ពីការងារ ឬមិនបានទទួលការទូទាត់ពីនិយោជករបស់ពួកគេ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពមួយកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី Justin Trudeau បាននិយាយថា ប្រជាជននឹងទទួលបានមូលនិធិនេះ ១០ថ្ងៃ បន្ទាប់ពីពួកគេដាក់ស្នើធ្វើការទាមទារ។ អ្នកប្រកបមុខរបរផ្ទាល់ខ្លួនក៏អាចមានសិទ្ធិទាមទារបានដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ BBC


