នាយចឺម ធ្វើមុខខ្មូរតាម រ៉ាប៊ី ដល់ខេត្តរតនគិរីទៀត
Boostrong March 16, 2020 Khmernote

មិនធម្មតាទេ ចឺមសុខចិត្តធ្វើមុខខ្មូរ ឲ្យតែបានតាមកញ្ញារ៉ាប៊ី ហើយម្តងនេះតាមមកដល់លើឆាកប៊ូសស្រ្តងក្នុងកំពូលព្រឹត្តិការណ៍ Boostrong Red Man Rock 2020 នៅព្រលានយន្តហោះក្រុងបានលុង ខេត្តរតនគិរី។

ពិតជាប្លែកភ្នែកនិងមានការភ្ញាក់ផ្អើលមែនទែនសម្រាប់បងប្អូនដែលមកចូលរួមក្នុងកំពូលព្រឹត្តិការណ៍ Rock ដ៏ធំមហិមាជាងគេរបស់ប៊ូសស្រ្តង និងបានឃើញវត្តមានតារាចម្រៀង ចឺម បានមកច្រៀងលេងនូវសំនៀងយ៉ាងក្រអួនក្រអៅនិងលូកលាន់បិចបោចប្រលែងគ្នាគួជាទីរីករាយជាមួយកញ្ញា រ៉ាប៊ី នៅលើឆាកប្រគំតន្ត្រី Rock ដ៏អស្ចារ្យ Boostrong Red Man Rock 2020 ។ នៅក្រោមក្រសែភ្នែកបងប្អូនមកទស្សនាផ្ទាល់រាប់ពាន់នាក់នៅមុខឆាកប្រគំតន្ត្រីនេះ ស្របពេលដែលវគ្គកញ្ញារ៉ាប៊ីកំពុងតែច្រៀងដល់បទទី៣ ដែលមានចំណងជើងថា “អាពៅ” ស្រាប់តែចឺមលេចមុខមករាំកាច់កញ្ញារ៉ាប៊ី ថែមទាំងបិចបោចលេងពាក្យសម្ដីធ្វើឲ្យរ៉ាប៊ី ទ្រាំមិនបានក៏ច្រៀងដាក់ឲ្យចំៗថា “ស្អប់ប្រុសមុខខ្មូរ” ធ្វើឲ្យផ្អើលអ្នកទស្សនាផ្ទាល់សម្លឹងមើលមិនដាក់ភ្នែកពោពេញដោយសំណើចក្អាក់ក្អាយនៅមុខឆាកប្រគំតន្ត្រីប៊ូសស្ត្រង។

នេះពិតជាទស្សនីយភាពដ៏សប្បាយរីករាយ និងមិនអាចបំភ្លេចបានទេ បងប្អូនខេត្តរតនគិរីពិតជាអរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តងណាស់ ដែលបាននាំយកកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ ជាពិសេសមានទាំងផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ទាប់ទៀតផង។