ឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី ឧបត្ថម្ភថវិកា ២លានដុល្លារដល់រដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩
បុគ្គលជោគជ័យ March 21, 2020 Khmernote

អ្នកឧកញ៉ា ហុង ពីវ ដែលជាម្ចាស់អាជីវកម្មបុរីពិភពថ្មី ដ៏ល្បីឈ្មោះនិងជាឧកញ៉ាចិត្តធម៌តែងតែបរិច្ចាកថវិការរាប់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីជួយទ្រទ្រង់មូលនិធិគន្ធបុផ្ផា បានឧបត្ថម្ភថវិកាចំនួន២លានដុល្លារ ជូនដល់រដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ កូវីដ-១៩។ ទឹកចិត្តរបស់អ្នកឧកញ៉ា ហុង ពីវ ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំង ហើយក៏ដឹកគុណចំពោះការជួយសង្គ្រោះកុមារកម្ពុជា ក៏ដូចជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ផងដែរ។

គួរបញ្ជាក់ផងដែរថាចំពោះវិជ្ជមានកូវីដ-១៩ នៅកម្ពុជាត្រូវបានក្រសួងរកឃើញចំនួន៥១ករណីទូទាំងប្រទេស គិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ៕