ភ្ញាក់ផ្អើលមែន បងប្អនខេត្តរតនគិរី មកចូលរួមយ៉ាងច្រើនកុះករយប់មិញ
Boostrong March 16, 2020 Khmernote

កាលពីយប់មិញនេះ ប៊ូសស្រ្តងបាននាំយកនូវកំពូលព្រឹត្តិការណ៍ Boostrong Red Man Rock 2020 ដែលជាកម្មវិធីប្រគំតន្រ្តីបែក Rock ដ៏ធំជាងគេមានតែមួយប្រចាំស្រុកខ្មែរ នៅព្រលានយន្តហោះ ក្រុងបានលុង ទីរួមខេត្តរតនគិរី។

នេះជាលើកដំបូងហើយ ដែលបងប្អូននៅរតនគិរីបានស្គាល់ និងចូលរួមនូវមហាព្រឹត្តិការណ៍ប្រគំតន្រ្តីបែប Rock ដ៏ធំមហិមាបែបនេះ។ កាលយប់មិញនេះ គេសង្កេតឃើញ មានវត្តមានពីកំពូលតារាចម្រៀងដ៏ល្បីប្រចាំប្រទេសជាច្រើនដួង មានទាំងកំពូលតារាចម្រៀង Rock និងកំពូលតារាចម្រៀងដ៏ស៊ីវិល័យមករួមគ្នា លើឆាកប៊ូសស្រ្តងតែមួយ សាងទស្សនីយភាពដ៏អស្ចារ្យ បានធ្វើឲ្យបងប្អូនដែលអញ្ជើញទៅទស្សនាផ្ទាល់នៅមុខឆាកប៊ូសស្រ្តងយ៉ាងច្រើនកុះករ ស្រែកហ៊ោកញ្ជ្រៀវផង លោតរាំតាមចង្វាក់ Rock ផងតាំងពីចាប់កម្មវិធីរហូតដល់ចប់ ជាពិសេសមានបងប្អននៅខេត្តរតនគិរីជាច្រើននាក់ បានឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីប៊ូសស្រ្តងទៀតផង។

បងប្អូនខេត្តរតនគិរី ពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តងខ្លាំងណាស់ ដែលបានរៀបចំកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានទាំងសប្បាយ ហើយថែមទាំងបានឈ្នះរង្វាន់ទៀតផង។ កំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងបន្តដំណើរទៅកាន់ស្រុកស្វាយអន្ទរ ទីរួមខេត្តព្រៃវែង នាសប្តាហ៍ក្រោយនេះ បងប្អូនអាចចូលរួមទាំងអស់គ្នាបានដោយស៊េរី ព្រមទាំងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។