- Khmernote
- ហិរញ្ញវត្ថុ
ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់ទីពីរ និងមានបទពិសោធន៍ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជាង ២៦ឆ្នាំ បាននឹងកំពុងតែបម្រើអតិថិជនរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងបន្តពង្រីកសេវាកម្មហិរញ្ញវត្ថុឥតឈប់ឈរឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ឆ្លងតាមបទពិសោធន៍ដ៏យូរអង្វែងកន្លងមកនេះ ហត្ថាកសិករ បានពង្រីកខ្លួនចាប់ពីការផ្តល់សេវាឥណទានខ្នាតតូចត្រឹមតែ ០៤ឃុំប៉ុណ្ណោះ នៅក្នុងខេត្តពោធិ៍សាត់ រហូតដល់ការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបទៅតាមតម្រូវការរបស់អតិថិជននៅគ្រប់ឃុំ/សង្កាត់ ស្រុក/ក្រុង/ខណ្ឌ និងខេត្ត/រាជធានី ទូទាំងប្រទេស។ គិតត្រឹមខែ ធ្នូ ឆ្នាំ២០១៩ ហត្ថាកសិករ លីមីតធីត មានការិយាល័យប្រតិបត្តិការចំនួន ១៧៧ មានផលប័ត្រឥណទានសម្រេចបានសរុប ១,០៥១លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំសរុប ៥៩៩លានដុល្លារអាមេរិក និងមានចំនួនអតិថិជនគាំទ្រសេវាកម្មរបស់ហត្ថាកសិករជាង ៣៥០,០០០ អតិថិជន។
April 6, 2020 - សេដ្ឋកិច្ច
យោងតាមការបញ្ជាក់របស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា កម្ពុជាលែងបារម្ភរឿងខ្វះម៉ាសទៀតហើយ ដោយសារមានក្រុមហ៊ុនចិន១ អាចផលិតម៉ាសសម្រាប់គ្រូពេទ្យ ដែលក្នុង១ថ្ងៃ អាចផលិតម៉ាស់បានចំនួន ៥០មុឺនម៉ាស។ ថ្លែងក្នុងឱកាសចុះពិនិត្យការផលិតម៉ាសរបស់ក្រុមហ៊ុនចិន ដែលមានទីតាំងនៅផ្លូវហាណូយខណ្ឌសែនសុខ រាជធានីភ្នំេពញនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមហ៊ុននេះមានម៉ាសុីនផលិតម៉ាសបានក្នុង១ថ្ងៃអាចផលិតម៉ាសសម្រាប់ផ្គត់ផ្គង់ដល់គ្រូពេទ្យបាន៥០មុឺនម៉ាស ។ ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ម៉ាសនេះមិនមែនសម្រាប់ពាក់រហូតទេគឺពាក់តែ១ដងត្រូវបោះចោលហើយ តែផលិតផលនេះគឺមានគុណភាពល្អដែលនេះគឺជាការសម្រាលបន្ទុកការនាំចូលម៉ាសពីក្រៅប្រទេស។ ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បន្តថា ក្រុមហ៊ុនចិននេះក្នុង១ថ្ងៃអាចផលិតម៉ាសបានទាំងមនុស្សចាស់ និង កូនក្មេង ចំនួន៥០មុឺនម៉ាស ដូចច្នេះប្រជាជនកម្ពុជាយើងដែលមានអាយុលើសពី១ឆ្នាំ
April 6, 2020 - ហិរញ្ញវត្ថុ
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៥០ លានដុល្លារអាមេរិកជាមួយ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់មូលនិធិគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមជនបទក្នុងប្រទេស។ កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីនេះគឺជាទឡ្ហីករណ៍មួយបង្ហាញពី ទំនុកចិត្តខ្ពស់ និងភាពជឿជាក់មកលើភាពរឹងមាំរបស់ ហត្ថាកសិករ លីមីតធីត ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមទីជនបទឲ្យកាន់តែមានភាពទូលំទូលាយ ជាងមុន។ យោងតាមការចុះផ្សាយព័ត៌មានរបស់ JICA ប្រាក់កម្ចីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រ ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យកាន់តែរីកចម្រើន បង្កើតឱកាសការងារ ធ្វើឲ្យប្រសើរឡើងនូវបរិយាប័នហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមបណ្តាតំបន់ជនបទ ព្រមទាំងកាត់បន្ថយភាពក្រីក្រ និងភាពខុសគ្នានៃកំរិតជីវភាពក្នុងតំបន់នានានៃប្រទេសកម្ពុជា។
April 3, 2020 - Boostrong
កាលពីចុងខែមីនានេះ កំលោះរូបស្រស់ម្នាក់ឈ្មោះ សាយ ចាប ដែលជាកូនពៅក្នុងគ្រួសារកសិករមួយនៅខេត្តកំពង់ចាម បានធ្វើឲ្យអ្នកស្រុកភ្ញាក់ផ្អើលខ្លាំងណាស់ ដោយបានឈ្នះរង្វាន់ផ្ទួនៗគ្នា ក្នុងថ្ងៃតែមួយ ឈ្នះប៊ូសស្រ្តង១កំប៉ុងហើយ យកទៅប្តូរស្រាប់តែត្រូវរង្វាន់ម៉ូតូទំនើប PCX ស៊េរី 2020 ថែមទៀត។ សព្វថ្ងៃ លោកសាយ ចាប រស់នៅជាមួយឪពុកម្តាយ និងមានបងប្អូន 2នាក់ ឋិតនៅក្នុងភូមិវ៉ារិន្ធទី៣ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម និងមានមុខរបរ ជាអ្នកធ្វើស្រែចំការ ដែលជីវភាពបានត្រឹមតែផ្គត់ផ្គង់ប្រចាំថ្ងៃប៉ុណ្ណោះ។ កំលោះដ៏មានសំណាងរូបនេះបានប្រាប់ក្រុមការងារប៊ូសស្រ្តងឲ្យដឹងថា លោកតែងតែទិញភេសជ្ជៈប៊ូវកំលាំងប៊ូសស្រ្តង យកមកពិសាជាប្រចាំរាល់ពេលដែលធ្វើការអស់កំលាំង ហើយថ្មីៗនេះ លោកបានទៅទិញប៊ូសស្ត្រង ក៏ត្រូវរង្វាន់មួយកំប៉ុង បន្ទាប់មកយករង្វាន់ទៅប្តូរ
April 1, 2020 - សេដ្ឋកិច្ច
មូលនិធិនេះត្រូវបានរៀបចំឡើងបន្ថែមពីលើសកម្មភាពនានាដែលក្រុមហ៊ុន ស្មាត អាស្យាតា បានអនុវត្ត ក្នុងនោះរួមមានដូចជា ការដាក់តំឡើងជាបណ្តោះអាសន្នសេវាកម្ម telemedicine ប្រើប្រាស់បច្ចេកវិទ្យាជំនាន់ទី៥ (5G) ការផ្តល់ជូនបន្ថែមសេវាទិន្នន័យ និងយុទ្ធនាការផ្សព្វផ្សាយជាច្រើន។ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានប្រកាសមូលនិធិដែល មានទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក ក្នុងការចូលរួមចំណែកជួយទៅដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយ ការរាតត្បាតនៃវីរុសកូវីដ១៩។ ចំនួនទឹកប្រាក់នៃមូលនិធិនេះ គឺជាទឹកប្រាក់បន្ថែម ក្រៅអំពីចំនួនទឹកប្រាក់សរុបចំនួន១% (មួយភាគរយ) នៃចំណូលដុលប្រចាំឆ្នាំដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់ចំណាយលើកម្មវីធីទំនួលខុសត្រូវ សង្គម (CSR) របស់ខ្លួន។ មូលនិធិនេះ
April 1, 2020 - ហិរញ្ញវត្ថុ
រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានក្រុមហ៊ុនជាសមាជិកចំនួន៨ ដូចជា៖ ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី (១៩៨៦) ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី (២០១០) បុរី វិមានភ្នំពេញ (២០១១) ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ខូអិលធីឌី
April 1, 2020 - ហិរញ្ញវត្ថុ
រដ្ឋាភិបាលអូស្រ្តាលីកំពុងតែបង្រ្កាបទៅលើក្រុមហ៊ុនចិន ដែលកំពុងសម្លឹងមើលអាជីវកម្មក្នុងស្រុករបស់ពួកគេ ដែលកំពុងមានអាសន្នអំឡុងពេលនៃការរីករាលដាលវីរុស COVID-19។ ហេរញ្ញិកលោក Josh Frydenberg បានប្រកាសថា គាត់មិនទទួលសំណើររបស់វិនិយោគបរទេសទាំងអស់ ដែលទាក់ទងនឹងអាជីវកម្ម និងអចលនទ្រព្យអូស្ត្រាលី។ លោកបានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសមាជិកសភាសេរីនិយមសហព័ន្ធលោក Andrew Hastie បានអំពាវនាវឱ្យក្រុមប្រឹក្សាត្រួតពិនិត្យការវិនិយោគបរទេស និងប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃក្រុមហ៊ុនចិន ដែលមានបំណងទិញទ្រព្យសម្បត្តិរបស់អូស្រ្តាលី។ លោក Josh Frydenberg អនុប្រធានគណបក្សសេរីនិយមបានសង្កត់ធ្ងន់ថា នេះជាវិធានការណ៍បណ្តោះអាសន្ន ហើយនឹងនៅតែស្ថិតក្នុងដំណាក់កាលមួយនៃវិបត្តិបច្ចុប្បន្ន ដោយមិននិយាយពីប្រទេសចិននៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។ លោកបានមានប្រសាសន៍ថា៖«វិធានការណ៍ទាំងនេះចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិ នៅពេលការរីករាលដាលនៃវីរុសកូរ៉ូណា ធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច និងអាជីវកម្មអូស្រ្តាលី»។ ហើយលោកហេរញ្ញិកបានបន្ថែមថា នេះមិនមែនជាការបង្កកការវិនិយោគទេ។ ទិន្នន័យរបស់ FIRB
March 30, 2020 - សេដ្ឋកិច្ច
នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាលផងដែរ។ សម្តេចក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានចេញបញ្ជាឲ្យផ្អាកការនាំចេញអង្ករស និងស្រូវ ទៅបរទេស តែអនុញ្ញាតឲ្យនាំចេញអង្ករក្រអូបរហូតដល់មានបទបញ្ជាជាថ្មី ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក ហើយបទបញ្ជានេះនឹងត្រូវចាប់អនុវត្តពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ តទៅ។ សម្តេចបញ្ជាក់ទៀតថា យើងផ្អាកការនាំចេញអង្ករស និងស្រូវ
March 30, 2020 - សេដ្ឋកិច្ច
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានឲ្យដឹងថា ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងនៃវីរុសកូវីដ១៩ និងស្របតាមវិធានការនានារបស់បណ្តាប្រទេសអាស៊ាន រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់វិធានការរឹងបន្តឹងជាបណ្តោះអាសន្នការចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមលើវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជា ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង៥៩នាទីដូចខាងក្រោម៖ ១- ផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូនិច(e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ជូនជនបរទេសទាំងអស់ ក្នុងរយៈពេលមួយខែ។ ២- ជនបរទេសដែលមានបំណងធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំទិដ្ឋាការ ជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ ជនបរទេសនោះត្រូវផ្តល់នូវវិញ្ញាបនប័ត្រ បញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាពនៃប្រទេសរបស់សាមីខ្លួន ដែលមានសុពលភាពមិនលើសពី ៧២ម៉ោង
March 28, 2020 - សេដ្ឋកិច្ច
ប្រទេសវៀតណាមនឹងផ្ដល់ជំនួយដល់ប្រទេសកម្ពុជា និងឡាវ នូវសំភារៈវេជ្ជសាស្រ្ត ដែលមានតម្លៃ ១០០,០០០ ដុល្លារ សម្រាប់ប្រទេសនីមួយៗ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ។ ដោយប្រកាសអំពីជំនួយកាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា វៀតណាមក៏មានឆន្ទៈបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រទៅប្រទេសទាំងពីរផងដែរប្រសិនបើពួកគេចង់បាន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress។ លោក Nguyen Xuan Phuc បាននិយាយនៅក្នុងសុន្ទរកថាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងសមរភូមិវីរុស Covid-19 កាលពីម្សិលមិញថ្ងៃទី២៦ ខែមីនា
March 27, 2020












