- Khmernote
- Boostrong
ថ្មីៗនេះ ក្រុមហ៊ុនប៊ូសស្រ្តងទើបតែបញ្ចប់បេសកកម្មដ៏អស្ចារ្យ ដែលមានឈ្មោះថា Boostrong Red Man Rock 2020 នៅទឹកដីខេត្តក្រចេះ និងខេត្តកំពង់ធំដោយទទួលបានជោគជ័យដ៏ធំធាង ដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមគ្រាំទ្រយ៉ាងច្រើនកុះករ និងរាំលោតលេងសប្បាយ ជាមួយការប្រគំតន្រ្តីបែក Rock Rock ពិសេសខុសប្លែកពីគេ ហើយសម្រាប់សប្តាហ៍ថ្មីនេះ ប៊ូសស្រ្តងនឹងបន្តដំណើរដ៏អស្ចារ្យទៅកាន់ខេត្តរតនគិរី នៅព្រលានយន្តហោះ ក្រុងបានលុង នាថ្ងៃទី 14-15 ខែមីនា ឆ្នាំ ២០២០។ នេះពិតជាដំណឹងដ៏ពិសេសណាស់ សម្រាប់បងប្អនអ្នកខេត្តរតនគិរី ដែលតែងតែរង់ចាំទន្ទឹងផ្លូវ មានបំណងចង់ឲ្យកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យ Boostrong Red Man Rock 2020
March 11, 2020 - អាជីវកម្ម
ទីក្រុងឌូបៃ អារ៉ាប់រួម ៨ មីនា ២០២០៖ អ៊ែមមឺរឹតកំពុងផ្តល់ជូនអតិថិជនបន្ថែមទៀតនូវជម្រើសដែលមានភាពបត់បែននិងតម្លៃតាមរយៈការណែនាំគោលការណ៏ថ្មីមួយដែលអាចផ្លាស់ប្តូរកាលបរិច្ឆេទដោយឥតគិតថ្លៃ (Waiver Policy)។ គោលការណ៏នេះផ្តល់ជូនរាល់ការកក់សំបុត្ររហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ ដែលអនុញ្ញាតឱ្យអតិថិជននៅទូទាំងបណ្តាញរបស់ខ្លួនមានជម្រើសក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទថ្មីពីការធ្វើដំណើររបស់ពួកគាត់ដោយឥតគិតថ្លៃលើការផ្លាស់ប្តូរនិងការចេញសំបុត្រម្តងទៀត។ អតិថិជនអាចផ្លាស់ប្តូរការកក់សំបុត្ររបស់គាត់ទៅកាលបរិច្ឆេទថ្មីណាមួយសម្រាប់ការធ្វើដំណើរក្នុងចន្លោះកាល ១១ ខែនៅក្នុងថ្នាក់ដូចគ្នាដោយមិនមានការពិន័យចំពោះការផ្លាស់ប្តូរ។ តម្លៃអាចនឹងខុសគ្នាតម្រូវតាមការអនុវត្ត។ គោលការណ៍នេះគ្របដណ្តប់គ្រប់គោលដៅដែលមាននៅលើបណ្តាញរបស់អ៊ែមមឺរឹត។ សម្រាប់ព័ត៌មានលម្អិតអំពីគោលការណ៏សូមចូលទៅកាន់គេហទំព័រ emirates.com ។ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ចុងក្រោយនៃការរីករាលដាលនៃវីរុស COVID-19 នៅជុំវិញពិភពលោក អ៊ែមមឺរឹតកំពុងចាត់វិធានការបន្ថែមដែលលើសពីបទប្បញ្ញត្តិក្នុងវិស្សយ័របស់ខ្លួនដើម្បីធានានូវផាសុខភាពនិងសុវត្ថិភាពរដល់អតិថិជននិងផ្តល់ឱ្យពួកគាត់នូវទំនុកចិត្តនិងសេចក្តីស្ងប់ក្នុងចិត្តនៅពេលគ្រោងធ្វើដំណើរ។ បន្ថែមពីនេះ អ៊ែមមឺរឹតបានបង្កើនការសំអាតនិងកម្ចាត់មេរោគពេញលេញនៅក្នុងយន្តហោះគ្រប់ថ្នាក់ទាំងអស់ដោយការប្រុងប្រយ័ត្ន។ ស្របតាមការរកឃើញចុងក្រោយបង្អស់របស់អ្នកជំនាញខាងវេជ្ជសាស្ត្រថាវីរុស COVID-19 ត្រូវបានចម្លងជាចម្បងដោយការប៉ះពាល់ អ៊ែមមឺរឹតបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការសម្អាតគ្រប់ផ្នែកទាំងអស់នៅក្នុងយន្តហោះ។ ក្រុមហ៊ុនបានប្រើសារធាតុគីមីដែលត្រូវបានទទួលស្គាល់និងបញ្ជាក់ថាអាចសម្លាប់មេរោគបាន អាចរក្សាការពារ បានយូរប្រឆាំងនឹងការចម្លងវីរុសថ្មីៗ
March 11, 2020 - អចលនទ្រព្យ
ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា កំណើននៃតំរូវការគេហដ្ឋានអាជីវកម្មរឺគេហៅថា សបហោស៍ បានកើនឡើងគួរអោយកត់សំគាល់នាពេលបច្ចុប្បន្ន ដោយសារតែគេហដ្ឋានប្រភេទនេះ វាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះប្រជាជនយើង ដូចជាពួកគាត់អាចធ្វើអាជីវកម្ម មិនថាតូចរឺធំ រឺក៏ស្នាក់នៅធម្មតាក៏បាន ទៅតាមតំរូវការ។ ប្រភេទផ្ទះអាជីវកម្ម រឺ សបហោស៍ នេះដែរ ត្រូវបានគេសង្កេតឃើញថា តំលៃរបស់វាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខុសពីប្រភេទផ្ទះផ្សេងៗទៀត ដោយសារតែភាគច្រើនបងប្អូនប្រជាពលរដ្ឋយើង សម្លឹងឃើញឱកាសពីផ្ទះអាជីវកម្មប្រភេទនេះ។ ស្របគ្នានេះដែរ បុរី ប៉េង ហួត ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ ដែលបានអភិវឌ្ឍគេហដ្ឋានប្រភេទ សបហោស៍ ឈានមុខគេមួយ ទាំងគុណភាព និងតម្លៃសមរម្យ ដែលទទួលស្គាល់ពីសំណាក់អតិថិជន។ គម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម
March 10, 2020 - បុគ្គលជោគជ័យ
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ លោកឧកញ៉ា ហួត ជា ព្រមជាមួយនឹងសហការីមួយចំនួនបានធ្វើដំណើរទាំងព្រឹកព្រលឹម ម៉ោង៤ទៀបភ្លឺ ដើម្បីចុះយកអំណោយទៅជូនដល់លោក Ben ដែលត្រូវបានគេលួចដុតស្ពានរបស់លោក នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ជាស្ពានច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។ អំណោយដ៏ថ្លៃថ្លារបស់លោកឧកញ៉ា ហួត ជា ដែលបានយកទៅជូនលោក បេន រួមមានដូចជាគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ផ្សេង ម៉ូតូមួយគ្រឿង ព្រមទាំងថវិការមួយចំនួនផងដែរ។ គួរបញ្ជាក់ផងដែរថា លោក Ben
March 9, 2020 - អចលនទ្រព្យ
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។ ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើឡើងពីបញ្ហាប្រឈមមួយចំនួន ដែលបង្ករការលំបាកដល់កម្មកររោងចក្រ និងបុគ្គលិកធ្វើការតាមសណ្ឋាគារនានា ដែលត្រូវបានព្យួរការងារ ដោយក្នុងនោះសម្តេច តេជោ បានសុំអោយម្ចាស់បូរី រឺ ម្ចាស់ផ្ទះបង់រំលោះនានា ពន្យារការបង់ កុំផ្តាច់កុងត្រាក្នុងរយៈពេលនឹង។ សម្តេចបានមានប្រសាសន៍ថា៖
March 9, 2020 - សេដ្ឋកិច្ច
ខេត្តពោធិ៍សាត់៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ថ្លែងនៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការស្នើដល់ មីក្រូហិរញ្ញវត្ថុ និងធនាគារ សុំឲ្យមានការលើកលែងពន្យាពេលសង ឬក៏មិនយកការប្រាក់ ចំពោះកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារក្នុងអំឡុងពេលនេះ។ សម្តេចក៏បានបញ្ជាក់ផងដែរថា កម្មករ-កម្មការិនីដែលទទួលរងផលប៉ះពាល់មានមិនដល់២ម៉ឺននាក់នោះទេ ហើយក្នុងចំណោមចំនួនមិនដល់២ម៉ឺននាក់នេះ យើងអាចថា៥០%ជាប់ធនាគារ ដោយសារតែគ្នាត្រូវខ្ចីលុយគេមុនធ្វើផ្ទះ ធ្វើនេះ
March 9, 2020 - Boostrong
កាលពីយប់មិញនេះ នៅលើឆាកប្រគំតន្រ្តីដ៏ធំជាងគេរបស់ប៊ូសស្រ្តង បានសាងភាពភ្ញាក់ផ្ងើលដល់អ្នកខេត្តកំពង់ធំខ្លាំងណាស់ បានធ្វើឲ្យបងប្អូនដែលទៅចូលរួមផ្ទាល់រំភើបចិត្តជាខ្លាំង ពេលដែលឃើញ លោកឆាយ វីរៈយុទ្ធ និងកញ្ញាសុខ ពិសី មកបកស្រាយបទចម្រៀងឆ្លើយឆ្លងដ៏លន្លង់លន្លោ ក្នុងកំពូលព្រឹត្តិការណ៍ Boostrong Red Man Rock 2020។ នេះជាលើកដំបូងហើយ ដែលកំពូលតារាចម្រៀងលំដាប់ប្រទេសទាំងពីរ បានមកជួបគ្នាក្នុងកម្មវិធីប្រគំតន្រ្តីបែប Rock របស់ប៊ូសស្រ្តង អ្វីដែលពិសេសអ្នកទាំងពីរបានជ្រើសរើសបទចម្រៀងមនោសញ្ចេតនា ដែលកំពុងតែល្បីកក្រើកក្នុងស្រទាប់យុវវ័យ យកមកច្រៀងឆ្លើយឆ្លង ហើយបញ្ចូលមនោសញ្ចេតនាបានយ៉ាងស៊ីជម្រៅ រហូតដល់ហូរទឹកភ្នែកទាំងពីរនាក់តែម្តង ធ្វើឲ្យបងប្អូនដែលកំពុងទស្សនានៅទីនោះផ្ទាល់មើលយ៉ាងជក់ចិត្ត ស្ទើរតែស្រក់ទឹកភ្នែកតាមទៅហើយ។ នៅថ្ងៃនោះដែរ ក៏មានកំពូលតារាចម្រៀង Rock ជាច្រើនដួងទៀត បានចូលមកអង្រួនឆាកប៊ូសស្រ្តងឲ្យកាន់តែកក្រើក រួមជាមួយឈុតឆាកពិសេសៗជាច្រើនទៀត។
March 9, 2020 - Boostrong
អស្ចារ្យណាស់ កំពូលព្រឹត្តិការណ៍ Boostrong Red Man Rock 2020 ដ៏ធំមហិមា របស់ប៊ូសស្រ្តង ដែលបានរៀបចំឡើងនៅខេត្តកំពង់ធំ បានធ្វើឲ្យល្បីកក្រើកយ៉ាងសម្បើម និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ កាលពីថ្ងៃទី ០៨ ខែមីនា កន្លងទៅនេះ អ្នកណាៗ ក៏ស្គាល់ និងបានចូលរួមទទួលយកទស្សនីយភាពដ៏សប្បាយរីករាយ ជាមួយការប្រគំតន្រ្តីបែប Rock ដ៏ធំជាងគេ និងខុសប្លែកពីកម្មវិធីប្រគំតន្រ្តីធម្មតា។ នៅក្នុងមហាព្រឹត្តិការណ៍ Rock ដ៏ធំមហិមាប្រចាំឆ្នាំនេះនៅកំពង់ធំ គេឃើញមានសុទ្ធតែកំពូលតារាចម្រៀង Rock មកពី 5 ផលិកម្ម មកអង្រួនលើឆាកប៊ូសស្រ្តងរួមគ្នា និងមានឈុតឆាកពិសេសៗ ដ៏គួរឲ្យជក់ចិត្តជាច្រើន។
March 9, 2020 - អចលនទ្រព្យ
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង មានប្រសាសន៍ថា គម្រោងលំនៅដ្ឋានកំណប់ឋានសួគ៌ នៅលើភ្នំបូកគោនេះ គឺមានការគាំទ្រជាផ្លូវច្បាប់ដោយពីរាជរដ្ឋាភិបាល ដោយគម្រោងនេះអាចចាត់ទុកថាជាគម្រោងមួយជួយកែលំអរអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជាឲ្យក្លាយទៅជាតំបន់ទេសចរណ៍មានភាពទាក់ទាញកាន់តែខ្លាំងចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលនាំមកនូវចំណូលជូនជាតិកាន់តែច្រើនបានមកពីវិស័យទេចរណ៍។ នេះជាការលើកឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋាន កំណប់ឋានសួគ៍របស់ក្រុមហ៊ុនសុខាអូតែល នៅលើភ្នំបូកគោ ខេត្តកំពត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា កាលណាតំបន់ប្រវត្តិសាស្ត្រនេះមានប្រជាពលរដ្ឋរស់នៅច្រើនមានផ្សារ មានមន្ទីរពេទ្យ និងសាលារៀន អ្នកទេសចរណ៍ជាតិ និងអន្តរជាតិក៏មានទំនុកចិត្ត ក្នុងការមកស្នាក់នៅសម្រាកកម្សាន្តនៅទីនេះដែរ។ ឯកឧត្តមស្នើឲ្យទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនសិក្សាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងមកកាន់តំបន់ទេសចរណ៍មួយនេះផងដែរ។ ឧបនាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យអ្នកវិនិយោគលើសំណង់លំនៅដ្ឋានទាំងជាតិ និងអន្តរជាតិជួយចូលរួមចំណែកបោះទុនវិនិយោគ នៅលើកំពូលភ្នំបូកគោទៅតាមលទ្ធភាព ដែលអាចទៅរួច ដើម្បីកែប្រែតំបន់ទេសចរណ៍នេះទៅជាតំបន់ទេសចរណ៍ទាក់ទាញបន្ថែមទៀត។
March 9, 2020 - PR
ធនាគារ ជីប ម៉ុង បានទទួលបណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានពីប្រសួងបរិស្ថានក្រោមអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។ ធនាគារ ជីប ម៉ុង គឺជាធនាគារពាណិជ្ជទីមួយ ដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ តាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស ការបង្កើតប្រព័ន្ធឌីជីថលសម្រួលប្រតិបត្តិការសេវាកម្មធនាគារជូនអតិថិជន ការរៀបចំការិយាល័យប្រកបដោយផាសុកភាព និងមានអនាម័យខ្ពស់សម្រាប់បុគ្គលិក ព្រមទំាងការចូលរួមអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព។ លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា ការទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាននេះពិតជាធ្វើឲ្យលោក និងសហការី ធនាគារ
March 6, 2020












