វ៉ាវ! ប៊ូសស្រ្តងរៀបចំកម្មវិធីប្រគំតន្រ្តី Rock នៅកំពង់ធំល្បីកក្រើកខ្លាំងណាស់
Boostrong March 9, 2020 Khmernote

អស្ចារ្យណាស់ កំពូលព្រឹត្តិការណ៍ Boostrong Red Man Rock 2020 ដ៏ធំមហិមា របស់ប៊ូសស្រ្តង ដែលបានរៀបចំឡើងនៅខេត្តកំពង់ធំ បានធ្វើឲ្យល្បីកក្រើកយ៉ាងសម្បើម និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ កាលពីថ្ងៃទី ០៨ ខែមីនា កន្លងទៅនេះ អ្នកណាៗ ក៏ស្គាល់ និងបានចូលរួមទទួលយកទស្សនីយភាពដ៏សប្បាយរីករាយ ជាមួយការប្រគំតន្រ្តីបែប Rock ដ៏ធំជាងគេ និងខុសប្លែកពីកម្មវិធីប្រគំតន្រ្តីធម្មតា។

នៅក្នុងមហាព្រឹត្តិការណ៍ Rock ដ៏ធំមហិមាប្រចាំឆ្នាំនេះនៅកំពង់ធំ គេឃើញមានសុទ្ធតែកំពូលតារាចម្រៀង Rock មកពី 5 ផលិកម្ម មកអង្រួនលើឆាកប៊ូសស្រ្តងរួមគ្នា និងមានឈុតឆាកពិសេសៗ ដ៏គួរឲ្យជក់ចិត្តជាច្រើន។ ក្នុងថ្ងៃនោះដែរ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនណែនណាន់តាន់តាប់ស្ទើតែគ្មានកន្លែងឈរទៀតផង។ ល្បីថាតន្ត្រីRock ដ៏ធំមហិមាប្រចាំឆ្នាំរបស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ខ្លាំងជាងមុន អស្ចារ្យជាងមុន កក្រើកជាងមុន ពេលនេះពិតជាដូចអ្វីដែលល្បីមែន។ មានបងប្អូនជាច្រើនដែលបានចូលរួមផ្ទាល់ក្នុងការប្រគំតន្ត្រីនោះបានលាន់មាត់ថា ”នេះពិតជាការប្រគំតន្រ្តីដ៏អស្ចារ្យ មិនដូចជាការប្រគំតន្រ្តីផ្សេងៗទៀតមែន គ្រាន់តែឃើញឆាកប៊ូសស្រ្តង ក៏ធ្វើឲ្យអារម្មណ៍ពុះកញ្ជ្រោល និងចង់លោតតាមចង្វាក់ភ្លេងដែរ” ។

ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ក៏បានថ្លែងបំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនទាំងអស់គ្នា ទាំងភ្ញៀវជាតិនិង អន្តរជាតិ ដែលតែងតែចូលរួមគាំទ្រ មហាព្រឹត្តិការណ៍ការប្រគំតន្ត្រីបែបRock ដ៏ធំមហិមា BOOSTRONG Red Man Rock 2020 ។

កុំភ្លេចចូលរួមទាំងអស់គ្នា ក្នុងកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នាសប្តាហ៍ក្រោយ នៅព្រលានយន្ដហោះ ក្រុងបានលុង ទីរួមខេត្តរតនគិរី និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយថែមទាំងមានឱកាសឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ឆ្នាំ 2020 ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាប់រាប់លានរង្វាន់ដែលមាននៅក្បែរដៃលោកអ្នកទៀតផង។