ដំណឹងពិសេស! កំពូលព្រឹត្តិការណ៍ Rock ដ៏ធំជាងគេ នឹងទៅដល់ខេត្តរតនគិរី នាថ្ងៃទី 14-15 មីនា
Boostrong March 11, 2020 Khmernote

ថ្មីៗនេះ ក្រុមហ៊ុនប៊ូសស្រ្តងទើបតែបញ្ចប់បេសកកម្មដ៏អស្ចារ្យ ដែលមានឈ្មោះថា Boostrong Red Man Rock 2020 នៅទឹកដីខេត្តក្រចេះ និងខេត្តកំពង់ធំដោយទទួលបានជោគជ័យដ៏ធំធាង ដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមគ្រាំទ្រយ៉ាងច្រើនកុះករ និងរាំលោតលេងសប្បាយ ជាមួយការប្រគំតន្រ្តីបែក Rock Rock ពិសេសខុសប្លែកពីគេ ហើយសម្រាប់សប្តាហ៍ថ្មីនេះ ប៊ូសស្រ្តងនឹងបន្តដំណើរដ៏អស្ចារ្យទៅកាន់ខេត្តរតនគិរី នៅព្រលានយន្តហោះ ក្រុងបានលុង នាថ្ងៃទី 14-15 ខែមីនា ឆ្នាំ ២០២០។

នេះពិតជាដំណឹងដ៏ពិសេសណាស់ សម្រាប់បងប្អនអ្នកខេត្តរតនគិរី ដែលតែងតែរង់ចាំទន្ទឹងផ្លូវ មានបំណងចង់ឲ្យកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យ Boostrong Red Man Rock 2020 នេះ ទៅដល់ទឹកដីរបស់ខ្លួន។ តាមប្រភពព័ត៌មានពីភ្នាក់ងារក្រុមហ៊ុនប៊ូសស្រ្តងបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុននឹងនាំយកនូវទស្សនីយភាពកាន់តែពិសេសអស្ចារ្យ និងឈុតឆាកប្លែកៗ និងជាពិសេសមានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ចែកជូន បងប្អូនអ្នកខេត្តរតនគិរី។ នៅក្នុងថ្ងៃនោះដែរ ក៏មានវត្តមានពីកំពូលតារាចម្រៀង Rock ដ៏ល្បីលំដាប់ប្រទេសជាច្រើនដួងដូចជា៖ លោកហ្សូណូ កញ្ញារ៉ាប៊ី លោកអ៊ីណូ ចឺម កញ្ញាឈិន រតនៈ កញ្ញារ៉េត ស៊ូហ្សាណា លោកវង្ស ដារារតនា លោកឃី សុឃុន ព្រមជាមួយ កញ្ញាវីរៈ និច្ច នឹងមករួមគ្នាបង្កើតឈុតឆាកដ៏ពិសេសអស្ចារ្យជូនបងប្អូន។

បងប្អូនអាចអញ្ជើញចូលរួមទទួលយកទស្សនីយភាពដ៏អស្ចារ្យនេះបានដោយស៊េរី និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ថែមទាំងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីប៊ូសស្រ្តងទៀតផង។