ឆាយ វីរៈយុទ្ធ នឹក សុខ ពិសី ស្ទើរដាច់ខ្យល់
Boostrong March 9, 2020 Khmernote

កាលពីយប់មិញនេះ នៅលើឆាកប្រគំតន្រ្តីដ៏ធំជាងគេរបស់ប៊ូសស្រ្តង បានសាងភាពភ្ញាក់ផ្ងើលដល់អ្នកខេត្តកំពង់ធំខ្លាំងណាស់ បានធ្វើឲ្យបងប្អូនដែលទៅចូលរួមផ្ទាល់រំភើបចិត្តជាខ្លាំង ពេលដែលឃើញ លោកឆាយ វីរៈយុទ្ធ និងកញ្ញាសុខ ពិសី មកបកស្រាយបទចម្រៀងឆ្លើយឆ្លងដ៏លន្លង់លន្លោ ក្នុងកំពូលព្រឹត្តិការណ៍ Boostrong Red Man Rock 2020។

នេះជាលើកដំបូងហើយ ដែលកំពូលតារាចម្រៀងលំដាប់ប្រទេសទាំងពីរ បានមកជួបគ្នាក្នុងកម្មវិធីប្រគំតន្រ្តីបែប Rock របស់ប៊ូសស្រ្តង អ្វីដែលពិសេសអ្នកទាំងពីរបានជ្រើសរើសបទចម្រៀងមនោសញ្ចេតនា ដែលកំពុងតែល្បីកក្រើកក្នុងស្រទាប់យុវវ័យ យកមកច្រៀងឆ្លើយឆ្លង ហើយបញ្ចូលមនោសញ្ចេតនាបានយ៉ាងស៊ីជម្រៅ រហូតដល់ហូរទឹកភ្នែកទាំងពីរនាក់តែម្តង ធ្វើឲ្យបងប្អូនដែលកំពុងទស្សនានៅទីនោះផ្ទាល់មើលយ៉ាងជក់ចិត្ត ស្ទើរតែស្រក់ទឹកភ្នែកតាមទៅហើយ។ នៅថ្ងៃនោះដែរ ក៏មានកំពូលតារាចម្រៀង Rock ជាច្រើនដួងទៀត បានចូលមកអង្រួនឆាកប៊ូសស្រ្តងឲ្យកាន់តែកក្រើក រួមជាមួយឈុតឆាកពិសេសៗជាច្រើនទៀត។ គេសង្កេតឃើញថា មានបងប្អូនមកចូលរួមយ៉ាងច្រើនណែនណាន់តាន់តាប់ណាស់ ព្រមជាមួយភាពសប្បាយរីករាយ និងសំណើចក្អាកក្អាយផងដែរ។

កំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យ Boostrong Red Man Rock 2020 នឹងបន្តដំណើរទៅកាន់ខេត្តរតនគិរី នៅព្រលានយន្ដហោះ ក្រុងបានលុង នាសប្តាហ៍ក្រោយនេះ សូមកុំភ្លេចទៅចូលរួមក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយថែមទាំងមានឱកាសឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ឆ្នាំ 2020 ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាប់រាប់លានរង្វាន់ដែលមាននៅក្បែរដៃលោកអ្នកទៀតផង។