រួសរាន់ឡើង ! បុរី ប៉េង ហួត ប្រកាសលក់ប្រភេទផ្ទះអាជីវកម្ម ត្រឹម១២ម៉ឺនដុល្លារឡើងទៅ ដែលជាឱកាសចំណេញ ១២%
អចលនទ្រព្យ March 10, 2020 Khmernote

ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា កំណើននៃតំរូវការគេហដ្ឋានអាជីវកម្មរឺគេហៅថា សបហោស៍ បានកើនឡើងគួរអោយកត់សំគាល់នាពេលបច្ចុប្បន្ន ដោយសារតែគេហដ្ឋានប្រភេទនេះ វាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះប្រជាជនយើង ដូចជាពួកគាត់អាចធ្វើអាជីវកម្ម មិនថាតូចរឺធំ រឺក៏ស្នាក់នៅធម្មតាក៏បាន ទៅតាមតំរូវការ។ ប្រភេទផ្ទះអាជីវកម្ម រឺ សបហោស៍ នេះដែរ ត្រូវបានគេសង្កេតឃើញថា តំលៃរបស់វាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខុសពីប្រភេទផ្ទះផ្សេងៗទៀត ដោយសារតែភាគច្រើនបងប្អូនប្រជាពលរដ្ឋយើង សម្លឹងឃើញឱកាសពីផ្ទះអាជីវកម្មប្រភេទនេះ។

ស្របគ្នានេះដែរ បុរី ប៉េង ហួត ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ ដែលបានអភិវឌ្ឍគេហដ្ឋានប្រភេទ សបហោស៍ ឈានមុខគេមួយ ទាំងគុណភាព និងតម្លៃសមរម្យ ដែលទទួលស្គាល់ពីសំណាក់អតិថិជន។ គម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម ប៉ូឡារីស១ និង ប៉ូឡារីស២ ជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលរបស់ បុរី ប៉េង ហួត ដែលប្រមូលផ្តុំទៅដោយគេហដ្ឋាន អាជីវកម្មកំពុងមានប្រត្តិបត្តិការយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់តំរូវការដ៏សំបូរបែបទៅដល់គ្រួសារដែលកំពុងរស់នៅទីនេះដល់ទៅ ជិត ២ម៉ឺនគ្រួសារ។

ដោយសារតែអាជីវកម្មនៅក្នុងគម្រោងទាំង២ ខាងលើមានភាពរីកចម្រើនអញ្ចឹងហើយ បានជាធ្វើអោយផ្ទះហ្សបហោស៍នៅក្នុងគម្រោងទាំងពីរលក់ដាច់គ្មានសល់។ ដោយសារតែហ្សបហោស៍ នៅតែតម្រូវការ និង មានការស្នើសុំពីអតិថិជន ពេលនេះ បុរី ប៉េង ហួត នឹងបើកគ្រោង សបហោស៍ដ៏ថ្មីស្រឡាងមួយទៀត ដែលមានឈ្មោះថា ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ។ ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ទីតាំងស្ថិតនៅលើដងវិថី សាន់រ៉ាយ អេវេនញូ តែម្តង ជាគម្រោងស្សបហោស៍ថ្មីរបស់បុរី ប៉េង ហួត សម្រាប់ការធ្វើអាជីវកម្មខ្នាតតូចនិងខ្នាតធំគ្រប់ប្រភេទ។

គម្រោងនេះនឹងក្លាយជាភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ របស់អ្នករស់នៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម វគ្គពីរ អេកូខលឡិកសិន ជាពិសេស និងអ្នកដែលរស់នៅជុំវិញផងដែរ។ គម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ផ្តល់ជូនជាប្រភេទផ្ទះចំនួន ៣ ប្រភេទ ដូចជា សបហោស៍ ក្លាសស៊ិក, សបហោស៍ ស៊ី និង សបហោស៍ ឌី ។

អតិថិជនដែលពេញចិត្តទៅលើរចនាបថប្រភេទហ្សបហោស៍ទាំងបី នេះ អាចប្រញាប់មកកក់ ព្រោះអាចនឹងលែងមានម៉ូតហ្នឹងទៀតហើយនៅគម្រោងបន្ទាប់។ ក្រៅពីប្រភេទផ្ទះទាំងបីហ្នឹង យើងក៏មានសាងសង់ជាអគារពាណិជ្ជកម្មស្ថិតនៅចំកណ្តាលនៃគម្រោងផងដែរ។ ដើម្បីអបអរសាទរការបើកលក់គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ផ្តល់ជូននូវឱកាសចំណេញ១២%ភ្លាមៗ ទៅលើតម្លៃពិសេសចាប់ពី ១២ម៉ឺនដុល្លារជាងឡើងទៅ សម្រាប់ហ្សបហោស៍ជាប្រភេទគេហដ្ឋានអាជីវកម្ម។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ជួបគ្នានៅពិធីបើកលក់គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ នៅការិយាល័យលក់របស់បុរី ប៉េង ហួត បឹងស្នោ ចាប់ពីថ្ងៃទី ១២ ដល់ ១៥ ខែមីនា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៧ យប់។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 015 90 67 89, Email: sale@penghouth.com ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth
បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ…!