លោកឧកញ៉ា ហួត ជា ក្រោកតាំងពីម៉ោង៤ភ្លឺ ដើម្បីយកអំណោយទៅអោយ Ben នៅខេត្តព្រះវិហារ
បុគ្គលជោគជ័យ March 9, 2020 Khmernote

កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ លោកឧកញ៉ា ហួត ជា ព្រមជាមួយនឹងសហការីមួយចំនួនបានធ្វើដំណើរទាំងព្រឹកព្រលឹម ម៉ោង៤ទៀបភ្លឺ ដើម្បីចុះយកអំណោយទៅជូនដល់លោក Ben ដែលត្រូវបានគេលួចដុតស្ពានរបស់លោក នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ជាស្ពានច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។ អំណោយដ៏ថ្លៃថ្លារបស់លោកឧកញ៉ា ហួត ជា ដែលបានយកទៅជូនលោក បេន រួមមានដូចជាគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ផ្សេង ម៉ូតូមួយគ្រឿង ព្រមទាំងថវិការមួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា លោក Ben Davis ដែលលោកបានចំណាយពេលជាង២០ឆ្នាំ នាំគ្រួសារមករស់នៅក្នុងព្រៃដើម្បីការពារនិងអភិរក្ស សត្វ និងព្រៃឈើនៅកម្ពុជា ធនធានធម្មជាតិដែនជម្រកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក”។ លោក បេន ដេវីស (BEN DEVIS) ជនជាតិអាមេរិកកាំង ដែលស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ៕