- Khmernote
- សេដ្ឋកិច្ច
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយជូនជនជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលសម្រេចមិនយកពន្ធប្រចាំខែលើសណ្ឋាគារ និងផ្ទះសំណាក់ នៅខេត្តសៀមរាប ដែលបានចុះបញ្ជីត្រឹមត្រូវនៅអគ្គនាយពន្ធដារ រយៈពេល៤ខែ ដើម្បីជួយសម្រួលដល់អាជីវកម្មទាំងនេះ ដែលកំពុងតែទទួលរងផលប៉ះពាល់ពីការបាត់បង់ភ្ញៀវទេសចរ ដោយសារតែផ្ទុះវីរុសកូរ៉ូណា COVID-19 ។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា ការសម្រេចមិនពន្ធប្រចាំខែនោះគឺចាប់ផ្តើមពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែទោះជាយ៉ាងណា ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងនោះ នៅតែមានកាតព្វកិច្ចប្រកាសពន្ធអាករដដែល៕ អត្ថបទ៖ សេម
February 24, 2020 - អាជីវកម្ម
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន ហ៊ួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រុកពញាក្រែក ដល់លោក បញ្ញា គីមស្រ៊ាង ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន ដែលមានការកាត់ខ្សែបូរណ៍ដោយលោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនផ្ទាល់ ព្រមជាមួយនឹងការនិមន្តចូលរួមដោយផ្ទាល់ពីសំណាក់ព្រះតេជគុណ គូ សុភាព ផងដែរ។ នេះបង្ហាញពីភាពកាន់តែងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ បន្ថែមពីនេះទៀត សម្រាប់អតិថិជនដែលរស់នៅស្រុកពញាក្រែក អាចធ្វើការទំនាក់ទំនងទៅកាន់សាខាពញាក្រែកបាន។ ទំនាក់ទំនង តាមលេខទូរសព្ទ 078 636 893។ គួរបញ្ជាក់ផងដែរថា
February 18, 2020 - បុគ្គលជោគជ័យ
មិនមែនជារឿងចៃដន្យទេដែលបុគ្គលជាង ១០រូប បានកែប្រែវាសនារបស់ខ្លួន ពី ម៉ូតូកញ្ចាស់ ពី ផ្ទះជួល ទៅជា មានរថយន្តទំនើប មានផ្ទះវីឡានៅ ដើរលេងក្រៅប្រទេស មានប្រាក់ចំណូលជាប្រចាំខែ មាន មុខនៅលើកញ្ចក់ទូរទស្សន៍ មានមុខក្នុងសិក្ខាសិលា ធំៗ ដែលលោក ភឿន សុភក្រ និងភរិយា លោក ញាញ់វិបុល និង ភរិយា លោក ស្រី ហ៊ួត គាម លោក ស្រី ស្រី សៀវម៉េង កញ្ញា ម៉ប់
February 18, 2020 - ហិរញ្ញវត្ថុ
ចិន៖ ធនាគារកណ្តាលចិននៅក្នុងតំបន់ Guangzhou គ្រោងនឹងកម្ទេចក្រដាស់ប្រាក់មួយចំនួនចោលដោយសង្ស័យថា ក្រដាសប្រាក់ទាំងនោះអាចមានមេរោគ COVID-19 និងអាចចម្លងទៅកាន់មនុស្សបានពេលគេប្រើប្រាស់លុយទាំងនោះ។ បើយោងតាមសារព័ត៌មាន South China Moring Post បានបញ្ជាក់ថា ធនាគារចិនមួយនេះមានឈ្មោះថា People’s Bank of China’s (PBOC) ដែលមានសាខានៅក្នុងក្រុង Guangzhou ដែលជាទីក្រុងធំបំផុតលំដាប់ទី ៣ នៅក្នុងប្រទេសចិន។ ប្រភពខាងលើបានបន្តថា លុយទាំងនោះគឺជាលុយដែលមានប្រភពមកពីមន្ទីរពេទ្យ ផ្សារលក់របស់សើម និងសេវារថយន្តក្រុងសាធារណៈ។ បើតាមលោក Fan Yifei អភិបាលរងនៃធនាគារកណ្តាលរបស់ចិនបានឲ្យដឹងថា ក្រដាសប្រាក់ថ្មីចំនួន ៦០០ ពាន់លានយ័ន (ប្រហែល៨៥,៦
February 18, 2020 - អាជីវកម្ម
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន SK Richest Attraction Co.,Ltd អ្នកទទួលសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផល Hair Spray Premium ក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលា “អាថ៍កំបាំងដ៏អស្ចារ្យសម្រាប់ជីវិត” ដើម្បីចែករំលែកចំណេះដឹង និងវិធីសាស្ត្រល្អក្នុងការពង្រីកអាជីវកម្មលក់ផលិតផលតាមប្រព័ន្ធ Online និងធ្វើការប្រគល់ពានរង្វាន់ ដល់តំណាងចែកចាយឆ្នើម ដែលមានសមត្ថភាពលក់ខ្លាំងជាងគេទាំង 100នាក់ ក្នុងចំណោម តំណាងចែកចាយ 1,000នាក់។ អ្នកនាង សុន កណ្ណិកា ប្រធានក្រុមហ៊ុន
February 16, 2020 - អាជីវកម្ម
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន ហួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រែអំបិល ដល់លោក ឡាយ បញ្ញា ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន ដែលមានការកាត់ខ្សែបូរណ៍តំណាងដោយលោក ស្រី ហ៊ួត គាម ទីប្រឹក្សាអគ្គនាយក។ នេះបង្ហាញពីភាពកាន់តែងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ ក្រៅពីនេះលោកឧកញ៉ា ហ៊ួត ជា ក៏បានចំណាយថវិការផ្ទាល់ខ្លួន ចែកអំណោយដល់ ចាស់ជរា ចំនួន 40 នាក់ថែមទៀតផងដែរ។ បន្ថែមពីនេះទៀត សម្រាប់អតិថិជនដែលរស់នៅខេត្តកោះកុង អាចធ្វើការទំនាក់ទំនងទៅកាន់សាខាស្រែអំបិល
February 14, 2020 - សេដ្ឋកិច្ចថៃគ្រោងនឹងអនុញ្ញាតឲ្យប្រជាជនចិនចូលមកក្នុងប្រទេសដោយមិនចាំបាច់មានទិដ្ឋការ ដើម្បីស្ដារវិសយទេសចរណ៍ឡើងវិញ
មន្រ្តីទេសចរណ៍ថៃកំពុងស្នើជាថ្មីម្ដងទៀតនូវការចូលមកដល់នៃប្រជាពលរដ្ឋចិនដោយមិនចាំបាច់មានទិដ្ឋាការ ដែលនេះជាផ្នែកមួយនៃគម្រោងស្ដារវិស័យទេសចរណ៍។ ការស្នើសុំនេះបានដាក់ចេញ បន្ទាប់ពីការប៉ាន់ប្រមាណរបស់ធនាគារកណ្ដាលថា សេដ្ឋកិច្ចអាចនឹងកើនឡើងតិចជាង ២% នៅឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ យោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ និងកីឡាលោក Phiphat Ratchakitprakarn បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងអំឡុងថ្ងៃទី១ រហូតដល់ទី៩ ខែកុម្ភៈបានធ្លាក់ចុះ ៤៣.៤% ពីមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ៧៣០,២១៣ នាក់ ខណៈដែលភ្ញៀវទេសចរចិនធ្លាក់ចុះ ៨៦.៦%។ ជាមួយគ្នានេះដែរលោកបានបន្តថា ទីផ្សារចិនទំនងជាធ្លាក់ចុះ ៩០% នៅក្នុងខែកុម្ភៈ ប៉ុន្តែប្រសិនបើការទប់ស្កាត់មានប្រសិទ្ធិភាព ហើយរដ្ឋាភិបាលចិនបានដកបម្រាមការហាមឃាត់ការធ្វើដំណើររបស់ខ្លួនមុនដំណាច់ខែមិនា នោះប្រទេសថៃមានសង្ឃឹមច្រើននៃការមកដល់របស់ភ្ញៀវទេសចរក្នុងអំឡុងពិធីបុណ្យសង្រ្កាន្តដែលធ្វើឡើងក្នុងខែមេសា។ យ៉ាងណាមិញការចូលដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍ធំៗពីរដូចជា ចិន និងឥណ្ឌា គឺជាវិធានការណ៍ចាំបាច់ដែលនឹងជួយសម្រួលដល់ការកកស្ទះនៅអាកាសយានដ្ឋានដែលមានមនុស្សច្រើនរងចាំ ត្រួតពិនិត្យទិដ្ឋការ
February 14, 2020 - PR
កាលពីថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គេឃើញមានការរៀបចំកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងក្នុងរយៈចំងាយខ្លីមួយដែលទីតាំងចាប់ផ្តើមចេញពីទីលានជល់ដំរី រហូតដល់មុខប្រាសាទអង្គរវត្ត។ កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង៣០០នាក់ ដោយកីឡាករ កីឡាការនីភាគច្រើនជាបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត រួមមានគណៈគ្រប់គ្រងជាន់ខ្ពស់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកមកពីគ្រប់បណ្តារាជធានី ខេត្ត/ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការចែកជូនទឹកបរិសុទ្ធសម្រាប់អ្នកចូលរួម ព្រមទាំងការរៀបចំអាហារសម្រន់ជាមួយកាហ្វេជាដើមនៅទីតាំងមាត់ត្រពាំងសេះខាងជើង (មុខប្រាសាទអង្គរវត្ត)។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺគេសង្កេតឃើញថាក្នុងព្រឹត្តិការណ៍មួយនេះមិនមានការចោលសំរាមណាមួយដែលគ្មានសណ្តាប់ធ្នាប់នៅទីសាធារណៈនោះទេ គិតចាប់ពីទីតាំងផ្តើមរត់រហូតដល់គោលដៅចុងក្រោយ ព្រមទាំងទីតាំងរៀបចំអាហារសម្រន់ផងដែរ។ ទង្វើបែបនេះមិនត្រឹមតែជាគំរូដ៏ល្អមួយក្នុងការថែរក្សារបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនោះទេ ថែមទាំងទទួលបាននូវការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរណ៍នានាទៀតផង។ ព្រឹត្តិការណ៍រត់ប្រណាំង ដែលមានសណ្តាប់ធ្នាប់ល្អក្នុងការរត់ ព្រមទាំងមានការគ្រប់គ្រងសំរាមបានយ៉ាងល្អនេះ សបញ្ជាក់ឱ្យឃើញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ
February 12, 2020 - PR
ភ្នំពេញ៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា នឹងធ្វើកម្មវិធីមួយដ៏ធំ ដែលមានឈ្មោះថា “Love @ Condo” ក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំ ២០២០ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤-១៦ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅផ្សារទំនើបជីប ម៉ុង Noro Mall វេលាម៉ោង ៩ព្រឹក រហូតដល់ ៩យប់ ជាមួយប្រូម៉ូសិនបញ្ចុះតម្លៃទៅលើការទិញខុនដូ និងមានផ្តល់រង្វាន់ពិសេសៗជាច្រើនទៀតផង។ កម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងចែករំលែកភាពរីករាយនិងក្តីស្រឡាញ់ តាមរយ:ការផ្តល់ជូនយ៉ាងពិសេសលើការបញ្ចុះតម្លៃប្រភេទខុនដូ រហូតដល់ ៥% និង ប័ណ្ណទឹកប្រាក់
February 12, 2020 - PR
ធនាគារ ជីប ម៉ុង បើកដំណើរការសាខាថ្មី២បន្ថែមទៀត មួយនៅក្នុងអគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និងមួយទៀតក្នុងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដើម្បីបំពេញតម្រូវការជូនអតិថិជនរបស់ខ្លួន។ ឥឡូវនេះ ធនាគារ ជីប ម៉ុង សាខាបាក់ទូក និងសាខា ណូរ៉ូ ម៉ល ចាប់ផ្ដើមផ្តល់ផលិតផល និងបម្រើ សេវាកម្មធនាគារដ៏សំបូរបែបជូនអតិថិជន។ លោកអ្នកអាចអញ្ជើញមកសាខាថ្មីទាំង២នេះ ដើម្បីបើកគណនីសន្សំ គណនីបញ្ញើមានកាលកំណត់ ពិភាក្សាអំពីសេវាកម្មកម្ចីនានាជាមួយនឹងបុគ្គលិកជំនាញ ប្រកបដោយវិជ្ជាជីវៈខ្ពស់។ លើសពីលើនេះសាខាក៏មានបំពាក់ ម៉ាស៊ីន ATM និងម៉ាស៊ីនដាក់/ដកប្រាក់
February 12, 2020












