Hair Spray Premium បង្ហាញភាពជោគជ័យ ក្រោយចូលក្នុងទីផ្សារកម្ពុជាបានជាងមួយខែ
អាជីវកម្ម February 16, 2020 Khmernote

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន SK Richest Attraction Co.,Ltd អ្នកទទួលសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផល Hair Spray Premium ក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលា “អាថ៍កំបាំងដ៏អស្ចារ្យសម្រាប់ជីវិត” ដើម្បីចែករំលែកចំណេះដឹង និងវិធីសាស្ត្រល្អក្នុងការពង្រីកអាជីវកម្មលក់ផលិតផលតាមប្រព័ន្ធ Online និងធ្វើការប្រគល់ពានរង្វាន់ ដល់តំណាងចែកចាយឆ្នើម ដែលមានសមត្ថភាពលក់ខ្លាំងជាងគេទាំង 100នាក់ ក្នុងចំណោម តំណាងចែកចាយ 1,000នាក់។

អ្នកនាង សុន កណ្ណិកា ប្រធានក្រុមហ៊ុន SK Richest Attraction Co.,Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផល Hair Spray Premium ក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា ការរៀបសិក្ខាសាលរយៈមួយថ្ងៃនេះ ធ្វើឡើងដើម្បីចែករំលែកគន្លឹះនៃការលក់ជោគជ័យដល់តំណាងចែកចាយរបស់ផលិតផល Hair Spray Premium ដែលជាផលិតផលថ្មី កំពុងទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់កម្ពុជា ជាពិសេសមិត្តស្រ្ដី ដែលចង់ប្ដូរពណ៌សក់ប្លែកៗ និងស្អាតៗបានខ្លួនឯង ដោយមិនចាំបាច់ចំណាយពេលយូរ និងលុយកាក់ច្រើន។
អ្នកនាង បន្តថា៖ ផលិតផលបាញ់ពណ៌សក់ Hair Spray Premium មាន ៨ ពណ៌ប្លែក ដែលអ្នកប្រើប្រាស់អាចជ្រើសបាន សម្រាប់បាញ់លើសក់ គ្មានក្លិនឆួល មិនជាប់ប្រឡាក់អាវ មិនកក មិនស្អិត មិនប្រតាក និងងាយស្រួលលាងស្អាតពេលចង់ប្ដូរពណ៌ថ្មី ដោយគ្រាន់តែកក់សក់នឹងសាប៊ូជាការស្រេច។


«ការនាំចូល Hair Spray Premium វាមិនមែនជារឿងចៃដន្យ។ ខ្ញុំបានដេកស្រមៃគិតជិតមួយឆ្នាំ ថាបើមានផលិតផលបែបនេះក៏ល្អ ព្រោះខ្ញុំក៏ជាអ្នកចូលចិត្តប្ដូរពណ៌សក់ ប៉ុន្តែការប្ដូរពណ៌សក់ម្ដងត្រូវចំណាយពេលយូរ ថវិកាច្រើន និងអាចធ្វើឲ្យខូចសក់ថែមទៀត។ ក្រោយមកខ្ញុំក៏ចាប់ស្វែងរកលើអ៊ីនធើណែត ខ្ញុំបានរកឃើញផលិតផលហ្នឹង ហើយក៏ចាប់ផ្ដើមទំនាក់ទំនងក្លាយជាក្រុមហ៊ុនទទួលសិទ្ធិនាំចូលផ្ដាច់មុខ»។

ប្រធានក្រុមហ៊ុន SK Richest Attraction Co.,Ltd ខាងលើបានបញ្ជាក់ថា៖ ផលិតផលបាញ់ពណ៌សក់ Hair Spray Premium ទើបត្រូវបាននាំចូលមកទីផ្សារកម្ពុជា បានជាងមួយខែប៉ុណ្ណោះ ប៉ុន្តែផលិតផលនេះ មានការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់។ ក៏ព្រោះតែគុណភាពដ៏ល្អ និងងាយស្រួលពេលចង់ផ្លាស់ប្ដូរពណ៌ម្ដង ទើបធ្វើឲ្យផលិតផលមួយនេះរីកសាយយ៉ាងលឿនក្នុងស្រទាបយុវវ័យកម្ពុជា៕