ទទួលបានការកោតសរសើរពីសាធារណៈជន ដោយគ្មានការចោលសំរាមតាមទីសាធារណៈ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងនៅទីតាំងមុខប្រាសាទអង្គរវត្ត ដែលរៀបចំឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត
PR February 12, 2020 Khmernote

កាលពីថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គេឃើញមានការរៀបចំកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងក្នុងរយៈចំងាយខ្លីមួយដែលទីតាំងចាប់ផ្តើមចេញពីទីលានជល់ដំរី រហូតដល់មុខប្រាសាទអង្គរវត្ត។ កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង៣០០នាក់ ដោយកីឡាករ កីឡាការនីភាគច្រើនជាបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត រួមមានគណៈគ្រប់គ្រងជាន់ខ្ពស់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកមកពីគ្រប់បណ្តារាជធានី ខេត្ត/ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការចែកជូនទឹកបរិសុទ្ធសម្រាប់អ្នកចូលរួម ព្រមទាំងការរៀបចំអាហារសម្រន់ជាមួយកាហ្វេជាដើមនៅទីតាំងមាត់ត្រពាំងសេះខាងជើង (មុខប្រាសាទអង្គរវត្ត)។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺគេសង្កេតឃើញថាក្នុងព្រឹត្តិការណ៍មួយនេះមិនមានការចោលសំរាមណាមួយដែលគ្មានសណ្តាប់ធ្នាប់នៅទីសាធារណៈនោះទេ គិតចាប់ពីទីតាំងផ្តើមរត់រហូតដល់គោលដៅចុងក្រោយ ព្រមទាំងទីតាំងរៀបចំអាហារសម្រន់ផងដែរ។ ទង្វើបែបនេះមិនត្រឹមតែជាគំរូដ៏ល្អមួយក្នុងការថែរក្សារបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនោះទេ ថែមទាំងទទួលបាននូវការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរណ៍នានាទៀតផង។

ព្រឹត្តិការណ៍រត់ប្រណាំង ដែលមានសណ្តាប់ធ្នាប់ល្អក្នុងការរត់ ព្រមទាំងមានការគ្រប់គ្រងសំរាមបានយ៉ាងល្អនេះ សបញ្ជាក់ឱ្យឃើញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាស្ថាប័នដែលផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេទេ ហើយក៏ជាស្ថាប័នមួយដែលមានវិន័យល្អ ស្រលាញ់ និងថែរក្សាបរិស្ថាន ព្រមទាំងមានបុគ្គលិកប្រកបដោយក្រមសីលធម៌ និងមានការទទួលខុសត្រូវខ្ពស់។