ជីប ម៉ុង លែន ធ្វើកម្មវិធីដ៏ធំ នៅផ្សារទំនើបជីប ម៉ុង Noro Mall ក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំនេះ
PR February 12, 2020 Khmernote

ភ្នំពេញ៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា នឹងធ្វើកម្មវិធីមួយដ៏ធំ ដែលមានឈ្មោះថា “Love @ Condo” ក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំ ២០២០ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤-១៦ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅផ្សារទំនើបជីប ម៉ុង Noro Mall វេលាម៉ោង ៩ព្រឹក រហូតដល់ ៩យប់ ជាមួយប្រូម៉ូសិនបញ្ចុះតម្លៃទៅលើការទិញខុនដូ និងមានផ្តល់រង្វាន់ពិសេសៗជាច្រើនទៀតផង។

កម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងចែករំលែកភាពរីករាយនិងក្តីស្រឡាញ់ តាមរយ:ការផ្តល់ជូនយ៉ាងពិសេសលើការបញ្ចុះតម្លៃប្រភេទខុនដូ រហូតដល់ ៥% និង ប័ណ្ណទឹកប្រាក់ $១០០០ ទៀតផង។ កាន់តែពិសេស! លោកអ្នកក៏អាចមកចូលរួមដើម្បីលេងហ្គេមផ្សេងៗ ដើម្បីឈ្នះរង្វាន់ ថតរូប ឬ បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នក ឬ ក៏អាចមកចូលរួមដើម្បីទស្សនា ការសម្តែងពីតារាកិត្តិយសរបស់យើង គឺលោក សាយ ម្ចាស់បទ “ងប់ងល់” និង “សារភាពស្នេហ៍តាមខ្យល់” បានផងដែរ។

ដូច្នេះអតិថិជនអាចមកចូលរួមដើម្បីទស្សនាម៉ូត ឬ សាកសួរព័ត៌មានបន្ថែមអំពីលំនៅឋាន ឬ ខុនដូ របស់ជីប ម៉ុង លែន ដោយសេរី នៅទីតាំងកម្មវិធីផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ទស្សនា Facebook Page តាមរយៈ https://www.facebook.com/Chipmonglandcondo/ ឬ 061 997 888 ។