សម្តេចប្រកាសមិនយកពន្ធ៤ខែលើសណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប
សេដ្ឋកិច្ច
February 24, 2020
Khmernote
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយជូនជនជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលសម្រេចមិនយកពន្ធប្រចាំខែលើសណ្ឋាគារ និងផ្ទះសំណាក់ នៅខេត្តសៀមរាប ដែលបានចុះបញ្ជីត្រឹមត្រូវនៅអគ្គនាយពន្ធដារ រយៈពេល៤ខែ ដើម្បីជួយសម្រួលដល់អាជីវកម្មទាំងនេះ ដែលកំពុងតែទទួលរងផលប៉ះពាល់ពីការបាត់បង់ភ្ញៀវទេសចរ ដោយសារតែផ្ទុះវីរុសកូរ៉ូណា COVID-19 ។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា ការសម្រេចមិនពន្ធប្រចាំខែនោះគឺចាប់ផ្តើមពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែទោះជាយ៉ាងណា ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងនោះ នៅតែមានកាតព្វកិច្ចប្រកាសពន្ធអាករដដែល៕

អត្ថបទ៖ សេម
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


