- Khmernote
- Boostrong
បន្ទាប់ពីទទួលបានជោគជ័យថ្មីៗចេញពីខេត្តក្រចេះយ៉ាងគគ្រឹកគគ្រេងរួចមក កំពូលព្រឹត្តិការណ៍ដ៏ធំមហិមារបស់ប៊ូសស្ត្រងដែលមានឈ្មោះថា Boostrong Red Man Rock 2020 ដែលជាកម្មវិធីតន្រ្តីបែប Rock ដ៏ធំជាងគេ នឹងយាត្រាទៅកាន់ខេត្តកំពង់ធំក្នុងសប្ដាហ៍នេះទាំងពីរថ្ងៃពេញ នាថ្ងៃទី 07-08 ខែមីនា នៅដីឡូត៍រង្វង់មូលផ្លូវអាស៊ានខេត្តកំបង់ធំ។ នេះជាអ្វីដែលគ្រប់គ្នាមិនអាចរំលងបានឡើយ កំពូលព្រឹត្តិការណ៍ Rock ដ៏ធំមហិមាកក្រើកអស្ចារ្យទូទាំងប្រទេស ជាមួយកំពូលតារាចម្រៀងជាច្រើនដួង រួមគ្នាបង្កើតឈុតឆាកដ៏អស្ចារ្យ ខុសពីកម្មវិធីប្រគំធម្មតា នឹងត្រូវបានកើតឡើងក្នុងសប្ដាហ៍នេះ នៅខេត្តកំពង់ធំហើយ។ ក្នុងកំពូលព្រឹត្តការណ៍ប្រគំតន្ត្រីRockដ៏ធំមហិមា Boostrong Red Man Rock 2020 បងប្អូននឹងទទួលបានអារម្មណ៍ប្លែកៗ រាំលោតតាមចង្វាក់ភ្លេងរ៉ក រ៉ក សម្រែកចម្រៀងរ៉ក
March 5, 2020 - Boostrong
ប៊ូសស្រ្តងបានរៀបចំកំពូលព្រឹត្តិការណ៍ Rock ដ៏ធំមហិមា នៅលើទឹកដីខេត្តក្រចេះ ដែលមានឈ្មោះថា Boostrong Red Man Rock 2020 ដែលមានវត្តមានសុទ្ធតែកំពូលតារាចម្រៀង Rock ដ៏ល្បីល្បាញប្រចាំប្រទេសជាច្រើនដួង។ កាលពីយប់មិញនេះ ពេលដែលកញ្ញាទេព បូព្រឹក្សកំពុងច្រៀងនៅលើឆាកប្រគំតន្រ្តីដ៏អស្ចារ្យរបស់ប៊ូសស្រ្តង ស្រាប់តែលោក Eno ចេញមកច្រៀងបទ”ឲ្យបងសុំស្រលាញ់ផង” ក៏បានធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវគ្រប់ៗគ្នា ដែលមិនគួរឲ្យជឿថាលោក Eno ហ៊ានច្រៀងលែបខាយសុំស្នេហ៍ កញ្ញាទេព បូព្រឹក្សបែបនេះទេ។ កំពូលព្រឹត្តិការណ៍ Rock ដ៏ធំជាងគេរបស់ប៊ូសស្រ្តងឆ្នាំនេះ ពិតជាអស្ចារ្យខ្លាំងអស់ បងប្អូននៅខេត្តក្រចេះទាំងអស់ ពិតជាអរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តង ដែលបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សប្បាយហើយថែមទាំងឈ្នះទាំងរង្វាន់ទៀតផង។ កុំភ្លេចចូលរួមទាំងអស់គ្នា
March 4, 2020 - Boostrong
ម្តងនេះកាន់តែល្បីកក្រើក និងអស្ចារ្យជាងគេ កំពូលព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមា Boostrong Red Man Rock 2020 របស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ដែលបានធ្វើឲ្យអ្នកខេត្តក្រចេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មានសុទ្ធតែកំពូលតារាចម្រៀង Rock មកពីផលិតកម្មធំៗទាំង 5 មកច្រៀងរួមគ្នាលើឆាកប៊ូសស្រ្តងតែមួយ កាលពីយប់ថ្ងៃទី ០១ ខែមីនា កន្លងទៅនេះ។ ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងបានបង្កើតការកម្មវិធីប្រគំតន្ត្រីបែប Rock ដ៏ធំមហិមាមុខគេបង្អស់ក្នុងឆ្នាំ២០២០។ នៅក្នុងកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យគឺបានចាប់ផ្ដើមឡើងនៅបរិវេណមន្ទីរវប្បធម៌ខេត្តក្រចេះមុនគេ ដោយមានវត្តមានរបស់កំពូលតារាចម្រៀង Rock ជាច្រើនដួងរួមមាន៖ លោកហ្សូណូ កញ្ញាទេព បូព្រឹក្ស កញ្ញាយូរី លោកនី រតនា
March 2, 2020 - PR
ភាពជោគជ័យរបស់មនុស្សម្នាក់ៗមិនមែនកើតឡើងដោយភាពចៃដន្យទេ គឺត្រូវមានការខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បីសម្រេចគោលដៅក្នុងជីវិត។ ចង់សម្រេចគោលដៅ និងមានភាពជោគជ័យក្នុងជីវិត មនុស្សត្រូវមាន ចំណុច ៤យ៉ាងធំៗ មិនអាចខ្វះបានរួមមាន៖ ជោគជ័យផ្នែកសុខភាពផ្លូវចិត្ត និងផ្លូវកាយ គ្រួសារ ការសិក្សារ និងអាជីព ឫការងារ។។លោក ឧកញ្ញា ហ៊ួត ជា បានថ្លែងក្នុងកម្មវិធីសម្ពោធសាខាថ្មីក្រុមហ៊ុន ហ៊ួត ជា ក្នុងខេត្តបាត់ដំបង។ ការចែករំលែក នេះបង្ហាញឲ្យឃើញថា ក្រុមហ៊ុន មានការរីកចម្រើនមកដល់សព្វថ្ងៃនេះអាស្រ័យបានលើការខិតខំប្រឹងប្រែង និងការផ្តល់ទំនុកចិត្តជូនអតិថិជនទូទាំងប្រទេស ដើម្បីការផ្តល់សេវាកម្ម និងសហការធ្វើការក្នុង រយៈពេលយូរអង្វែង។ លោកហ៊ួត ជាប្រធានក្រុមហ៊ុនហ៊ួត ជាខូអិលធីឌីផ្គត់ផ្គង់សម្ភារៈសំណង់ បានមានប្រសាសន៍ថាមានវិនិយោគិនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសបានបោះទុនខ្ទង់លានដុល្លារធ្វើការវិនិយោគអាជីវកម្មក្នុងខេត្តណាមួយនោះ ដោយការវិនិយោគនេះវាទាល់តែខេត្តនោះមានសក្ដានុពលអ្វីមួយ
February 28, 2020 - សេដ្ឋកិច្ច
កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ ព្រឹកមិញនេះ នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី ដែលបានប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបពីគម្រោងថ្មីមួយនៃការកាត់យកតំបន់ អរិយក្សត្រ និង ល្វាឯម បង្កើតខណ្ឌថ្មីមួយ របស់រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនោះដែរសម្តេចតេជោ ក៏បានបង្ហាញពីគម្រោងសាងសង់ស្ពានចំនួន២ ដែលឆ្លងទៅតំបន់អរិយក្សត្រ និង ល្វាឯម ដោយស្ពានទី១ ធ្វើឆ្លងចេញពីតំបន់ជ្រោយចង្វារ ទៅអរិយក្សត្រ ដែលបានស្នើរសុំប្រទេសកូរ៉េ និងស្ពានមួយទៀតធ្វើឆ្លងចេញពី ផ្លូវជាតិលេខ១ ឆ្លងកាត់ត្រង់ក្តីតាកុយ ទៅកាន់ល្វាឯម៕
February 28, 2020 - Boostrong
មហាព្រឹត្តិការណ៍ 𝗕𝗢𝗢𝗦𝗧𝗥𝗢𝗡𝗚 𝗥𝗘𝗗 𝗠𝗔𝗡 𝗥𝗢𝗖𝗞 𝟮𝟬𝟮𝟬 ជាកម្មវិធីប្រគំតន្រ្តីRockដ៏អស្ចារ្យជាងគេ ធំជាងគេ ខ្លាំងជាងគេ និងមុនគេបង្អស់សម្រាប់ឆ្នាំ 2020នេះ នឹងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្រ្តង នៅបរិវេណមន្ទីវប្បធម៌ខេត្តក្រចេះ នាថ្ងៃទី 29 កុម្ភៈ និងថ្ងៃទី 01 មីនា ឆ្នាំ2020 ខាងមុខនេះ។ ក្នុងឆ្នាំ 2020នេះ កំពូលព្រឹត្តការណ៍បែបRock និងត្រូវបានចាប់ផ្តើមឡើងនៅខេត្តក្រចេះ ដែលមានវត្តមានសុទ្ធតែជាកំពូលតារាចម្រៀងដែលកំពុងនិយាម និងកំពូលតារាចម្រៀងRockប្រចាំប្រទេសផងដែរ។ ប៊ូសស្រ្តងបានជ្រើសជ្រើសខេត្តក្រចេះ ដែលជាខេត្តដំបូងគេ រៀបចំមហាព្រឹត្តិការណ៍ 𝗕𝗢𝗢𝗦𝗧𝗥𝗢𝗡𝗚 𝗥𝗘𝗗 𝗠𝗔𝗡 𝗥𝗢𝗖𝗞
February 27, 2020 - PR
ភ្នំពេញ៖ ក្រុមហ៊ុនជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជានឹងធ្វើកម្មវិធីបើកលក់ទីតាំងថ្មីបន្ថែម ៣ គម្រោងព្រមគ្នាតែម្តង នៅថ្ងៃទី 29 កុម្ភៈ – 01 មីនា ឆ្នាំ 2020។ កម្មវិធីនេះធ្វើឡើងនៅក្នុងគម្រោង ផាក លែន ៥៩៨ ផ្ទាល់ដែលមានទីតាំងតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ា (ផ្លូវ ៥៩៨) ជាមួយប្រូម៉ូសិនពិសេសចំណេញរហូតដល់ $80,000។ កម្មវិធីបើកលក់ទីតាំងថ្មី ៣ គម្រោងព្រមគ្នានេះ គឺសុទ្ធតែស្ថិតនៅលើទីតាំងសក្តានុពលខ្ពស់។ គម្រោងទីមួយគឺ ផាក លែន ៥៩៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ា
February 26, 2020 - អចលនទ្រព្យ
ពិធីបើកការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍលំនៅឋាន “កំណប់ឋានសួគ៌” របស់ក្រុមហ៊ុនសុខាអូតែល នៅលើ ”ភ្នំបូកគោ” ខេត្តកំពត ចាប់បើកជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នេះហើយ !!! នឹងប្រកាសបើកគម្រោងបន្ត គម្រោងទី៣-ក្រោន អុីស្តេត ចាប់ពី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះតទៅ នៅទីស្នាក់ការកណ្តាលផ្នែលក់:ជាន់ទី២,អគារសូគីម៉ិច, ផ្ទះលេខ២២,ផ្លូវក្រមួនស,សង្កាត់ផ្សារថ្មី២,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ។ ការទន្ទឹងរង់ចាំរបស់អតិថិជនបានមកដល់ហើយ គម្រោងថ្មី ដ៏ធំអស្ចារ្យ ” កំណប់ឋានសួគ៌ ” របស់ ក្រុមហ៊ុន សុខា អូតែល ជាក្រុមហ៊ុនបានធ្វើការវិនិយោគលើវិស័យ សណ្ឋាគារខ្នាតអន្តរជាតិតាំងពីឆ្នាំ១៩៩៧។ទន្ទឹមនេះ
February 25, 2020 - សេដ្ឋកិច្ច
គ្រឹះស្ថានអង្គរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបន្ថែមចំនួនថ្ងៃជូនភ្ញៀវបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដើម្បីទប់ទល់ផលប៉ះពាល់ទេសចរដោយសារវីរុស Covid-19។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា កាន់តែបានច្រើនថ្ងៃ ស្របពេលដែលវិស័យទេសចរណ៍នៅក្នុងតំបន់ និងប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺ ខូវិដ-១៩ (COVID-19) ដោយសារតែភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍បានផ្អាក ឬលុបចោលការធ្វើដំណើរទេសចរណ៍របស់ខ្លួន ពិសេសជនជាតិចិន។ ដូច្នេះហើយ រាជរដ្ឋាភិបាលបានសម្រេចពន្យាររយៈពេលចូលទស្សនាតំបន់អង្គរសម្រាប់ភ្ញៀវទេសចរបរទេសតាមប្រភេទសំបុត្រ ដូចខាងក្រោម៖ ១- សំបុត្រសម្រាប់រយៈពេល ១ថ្ងៃ អាចចូលទស្សនាបានរយៈពេល ២ថ្ងៃ។ ២- សំបុត្រសម្រាប់រយៈពេល
February 25, 2020 - សេដ្ឋកិច្ច
ខេត្តសៀមរាប ៖ កន្រ្តកវិលដ៏ទាក់ទាញមួយ ដែលមានកម្ពស់៨៥ម៉ែត្រ ខ្ពស់ជាងគេលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបូរី និងវៀតណាម បានបង្ហាញខ្លួន ទទួលភ្ញៀវទេសចរណ៍ នៅខេត្តសៀមរាប ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន ៧,២លានដុល្លារ របស់ក្រុមហ៊ុនកន្ត្រកវិល អង្គរអាយ ដែលមានទីតាំងនៅជាប់ភូមិវប្បធម៌។ បន្ទាប់ពីបានចំណាយពេលប្រាំបីខែ ដើម្បីសាងសង់ នូវគម្រោងមួយនេះឡើង កន្រ្តកវិលអង្គរអាយ នឹងក្លាយជានិមិត្តរូប មួយដ៏ទាក់ទាញដែលអាចស្រូបយកភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករអោយ អោយមកទស្សនា ប្រាង្គប្រាសាទអង្គរពីលើអាកាស នៃក្រុងសៀមរាប។ កន្រ្ទកវិលអង្គរអាយ គឺចូលរួមសហការជាដៃគូរវិនិយោគ រវាងសហគ្រិនជនជាតិខ្មែរ គឺលោក ម៉េង ហៀង និងសហគ្រិនជប៉ុននៃក្រុមហ៊ុន CQ Amenic
February 25, 2020












