ភាពអស្ចារ្យដ៏ធំមហិមានឹងយាត្រាដល់ខេត្តកំពង់ធំនាថ្ងៃទី 07-08 មីនានេះហើយ
Boostrong March 5, 2020 Khmernote

បន្ទាប់ពីទទួលបានជោគជ័យថ្មីៗចេញពីខេត្តក្រចេះយ៉ាងគគ្រឹកគគ្រេងរួចមក កំពូលព្រឹត្តិការណ៍ដ៏ធំមហិមារបស់ប៊ូសស្ត្រងដែលមានឈ្មោះថា Boostrong Red Man Rock 2020 ដែលជាកម្មវិធីតន្រ្តីបែប Rock ដ៏ធំជាងគេ នឹងយាត្រាទៅកាន់ខេត្តកំពង់ធំក្នុងសប្ដាហ៍នេះទាំងពីរថ្ងៃពេញ នាថ្ងៃទី 07-08 ខែមីនា នៅដីឡូត៍រង្វង់មូលផ្លូវអាស៊ានខេត្តកំបង់ធំ។

នេះជាអ្វីដែលគ្រប់គ្នាមិនអាចរំលងបានឡើយ កំពូលព្រឹត្តិការណ៍ Rock ដ៏ធំមហិមាកក្រើកអស្ចារ្យទូទាំងប្រទេស ជាមួយកំពូលតារាចម្រៀងជាច្រើនដួង រួមគ្នាបង្កើតឈុតឆាកដ៏អស្ចារ្យ ខុសពីកម្មវិធីប្រគំធម្មតា នឹងត្រូវបានកើតឡើងក្នុងសប្ដាហ៍នេះ នៅខេត្តកំពង់ធំហើយ។ ក្នុងកំពូលព្រឹត្តការណ៍ប្រគំតន្ត្រីRockដ៏ធំមហិមា Boostrong Red Man Rock 2020 បងប្អូននឹងទទួលបានអារម្មណ៍ប្លែកៗ រាំលោតតាមចង្វាក់ភ្លេងរ៉ក រ៉ក សម្រែកចម្រៀងរ៉ក រ៉កដែលមានកំពូលតារាចម្រៀងរ៉កល្បីៗ ជាពិសេសជួបជាមួយកំពូលតារាចម្រៀងដូចជា លោកឆាយ វីរៈយុទ្ធ កញ្ញាសុខ ពិសី កញ្ញាយូរី លោកវង្ស តារារតនា លោកអ៊ីណូ លោកនី រតនា លោកឃី សុឃុន កញ្ញាកែវ សុបញ្ញា កញ្ញា Baby ព្រមជាមួយតារាចម្រៀង និងកំប្លែងពូកែសំដីចាក់ទឹកមិនលិចលោកពាក់មីផងដែរ។

ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងនឹងមានអ្វីដែលវិសេសវិសាលអស្ចារ្យសម្រាប់ផ្ដល់ជូនអ្នកខេត្តកំពង់ធំ សូមបងប្អូនទាំងអស់អញ្ជើញទៅចូលរួមក្រែបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ថែមទាំងមានឱកាសឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ឆ្នាំ 2020 ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាប់រាប់លានរង្វាន់ទៀតផង។