ប៊ូសស្រ្តងរៀបចំកំពូលព្រឹត្តិការណ៍ Rock នៅក្រចេះឆ្នាំនេះសប្បាយអស់ស្ទះ
Boostrong March 2, 2020 Khmernote

ម្តងនេះកាន់តែល្បីកក្រើក និងអស្ចារ្យជាងគេ កំពូលព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមា Boostrong Red Man Rock 2020 របស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ដែលបានធ្វើឲ្យអ្នកខេត្តក្រចេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មានសុទ្ធតែកំពូលតារាចម្រៀង Rock មកពីផលិតកម្មធំៗទាំង 5 មកច្រៀងរួមគ្នាលើឆាកប៊ូសស្រ្តងតែមួយ កាលពីយប់ថ្ងៃទី ០១ ខែមីនា កន្លងទៅនេះ។
ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងបានបង្កើតការកម្មវិធីប្រគំតន្ត្រីបែប Rock ដ៏ធំមហិមាមុខគេបង្អស់ក្នុងឆ្នាំ២០២០។

នៅក្នុងកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យគឺបានចាប់ផ្ដើមឡើងនៅបរិវេណមន្ទីរវប្បធម៌ខេត្តក្រចេះមុនគេ ដោយមានវត្តមានរបស់កំពូលតារាចម្រៀង Rock ជាច្រើនដួងរួមមាន៖ លោកហ្សូណូ កញ្ញាទេព បូព្រឹក្ស កញ្ញាយូរី លោកនី រតនា លោកឃី សុឃុន កញ្ញាឈីន រតនៈ លោកអ៊ីណូ កញ្ញាវិរៈ និច្ច កញ្ញាប៉េប៊ី បានចូលមកធ្វើឲ្យមហាព្រឹត្តិការណ៍ទាំងមូលកាន់តែល្បីកក្រើក។ នៅក្នុងការប្រគំតន្ត្រី Rock ដ៏ធំអស្ចារ្យនេះ បានធ្វើឲ្យបងប្អូនដែលមកចូលរួមផ្ទាល់ទទួលបានភាពសប្បាយរីករាយ អង្រួនអារម្មណ៍តាមចង្វាក់ភ្លេង ROCK ថ្មី និងបានស្ងើចសរសើមិនដាច់ពីមាត់ថា ”នេះពិតជាសាកសមជាមកម្មវិធីប្រគំតន្រ្តី Rock ដ៏ធំមហិមាលើសគេមែន”។

ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ក៏បានថ្លែងបំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនទាំងអស់គ្នា ទាំងភ្ញៀវជាតិនិង អន្តរជាតិ ដែលតែងតែចូលរួមគាំទ្រ មហាព្រឹត្តិការណ៍ការប្រគំតន្ត្រីបែបRock ដ៏ធំមហិមា BOOSTRONG Red Man Rock 2020 ។ កុំភ្លេចចូលរួមទាំងអស់គ្នា ក្នុងកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នាសប្តាហ៍ក្រោយ នៅលើដីឡូត៍រង្វង់មូលផ្លូវអាស៊ាន ខេត្តកំពង់ធំ និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយមានឱកាសឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ឆ្នាំ 2020 ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាប់រាប់លានរង្វាន់ដែលមាននៅក្បែរដៃលោកអ្នក។