អីយ៉ា! Eno ច្រៀងលែបខាយសុំស្នេហ៍ ទេពបូព្រឹក្សលើឆាកប៊ូសស្រ្តងហ្មង
Boostrong March 4, 2020 Khmernote

ប៊ូសស្រ្តងបានរៀបចំកំពូលព្រឹត្តិការណ៍ Rock ដ៏ធំមហិមា នៅលើទឹកដីខេត្តក្រចេះ ដែលមានឈ្មោះថា Boostrong Red Man Rock 2020 ដែលមានវត្តមានសុទ្ធតែកំពូលតារាចម្រៀង Rock ដ៏ល្បីល្បាញប្រចាំប្រទេសជាច្រើនដួង។

កាលពីយប់មិញនេះ ពេលដែលកញ្ញាទេព បូព្រឹក្សកំពុងច្រៀងនៅលើឆាកប្រគំតន្រ្តីដ៏អស្ចារ្យរបស់ប៊ូសស្រ្តង ស្រាប់តែលោក Eno ចេញមកច្រៀងបទ”ឲ្យបងសុំស្រលាញ់ផង” ក៏បានធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវគ្រប់ៗគ្នា ដែលមិនគួរឲ្យជឿថាលោក Eno ហ៊ានច្រៀងលែបខាយសុំស្នេហ៍ កញ្ញាទេព បូព្រឹក្សបែបនេះទេ។ កំពូលព្រឹត្តិការណ៍ Rock ដ៏ធំជាងគេរបស់ប៊ូសស្រ្តងឆ្នាំនេះ ពិតជាអស្ចារ្យខ្លាំងអស់ បងប្អូននៅខេត្តក្រចេះទាំងអស់ ពិតជាអរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តង ដែលបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សប្បាយហើយថែមទាំងឈ្នះទាំងរង្វាន់ទៀតផង។

កុំភ្លេចចូលរួមទាំងអស់គ្នា ក្នុងកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនាសប្តាហ៍ក្រោយ នៅលើដីឡូត៍រង្វង់មូលផ្លូវអាស៊ាន ខេត្តកំពង់ធំ និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ៕