ត្រៀមលុយអោយហើយទៅអ្នកស្រលាញ់ផ្ទះលើភ្នំ ! គម្រោងអភិវឌ្ឍលំនៅឋាន “កំណប់ឋានសួគ៌” របស់ក្រុមហ៊ុនសុខាអូតែល នៅលើ ”ភ្នំបូកគោ” នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃ ៧ មីនា នេះហើយ
អចលនទ្រព្យ February 25, 2020 Khmernote

ពិធីបើកការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍលំនៅឋាន “កំណប់ឋានសួគ៌” របស់ក្រុមហ៊ុនសុខាអូតែល នៅលើ ”ភ្នំបូកគោ” ខេត្តកំពត ចាប់បើកជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នេះហើយ !!! នឹងប្រកាសបើកគម្រោងបន្ត គម្រោងទី៣-ក្រោន អុីស្តេត ចាប់ពី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះតទៅ នៅទីស្នាក់ការកណ្តាលផ្នែលក់:ជាន់ទី២,អគារសូគីម៉ិច, ផ្ទះលេខ២២,ផ្លូវក្រមួនស,សង្កាត់ផ្សារថ្មី២,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ។

ការទន្ទឹងរង់ចាំរបស់អតិថិជនបានមកដល់ហើយ គម្រោងថ្មី ដ៏ធំអស្ចារ្យ ” កំណប់ឋានសួគ៌ ” របស់ ក្រុមហ៊ុន សុខា អូតែល ជាក្រុមហ៊ុនបានធ្វើការវិនិយោគលើវិស័យ សណ្ឋាគារខ្នាតអន្តរជាតិតាំងពីឆ្នាំ១៩៩៧។ទន្ទឹមនេះ ក្រុមហ៊ុនបានរៀបចំបើកការដ្ឋានគម្រោងអភិវឌ្ឍលំនៅដ្ឋាន នៅលើ”ភ្នំបូកគោ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំងមានការចូលរួមពីប្រជាជននៅខេត្តកំពត រួមទាំងអ្នកវិនិយោគជាច្រើន ហើយការចូលរួមនេះដើម្បីបានស្គាល់ពីគម្រោងនេះកាន់តែច្បាស់ ជាពិសេសនោះទទួលបានឱកាសវិនិយោគបានមុនគេទៀតផង។

 ក្រុមហ៊ុនសុខាអូតែល ជាក្រុមហ៊ុននាំមុខមួយនៃវិស័យបដិសណ្ឋារកិច្ច ក្នុងចំណោមក្រុមហ៊ុនធំៗនៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិសម្បទានធ្វើវិនិយោគអភិវឌ្ឍ នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ។

 ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” មានចម្ងាយប្រហែល ១៨៩ គ.ម តែប៉ុណ្ណោះ ពីរាជធានីភ្នំពេញ និងមានទីតាំងស្ថិតនៅជិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ កំពង់ផែទេសចរណ៍ខេត្តកំពត, កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ, ផ្លូវរថភ្លើង, និងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ជាដើម។

 មានផ្លូវគមនាគមន៍ធំៗជាច្រើន ដែលអាចធ្វើដំណើរទៅកាន់តំបន់អភិវឌ្ឍភ្នំបូកគោនេះ ដូចជាផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿនដែលកំពុងសាងសង់និងពង្រីកបន្ថែម ដែលគ្រោងនឹងបញ្ចប់រួចរាល់ជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ ព្រមទាំងផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ដែលជាផ្លូវជាតិដ៍សំខាន់សម្រាប់ការធ្វើដំណើរទៅកាន់តំបន់នោះនាពេលបច្ចុប្បន្ន លើសពីនេះ ការធ្វើដំណើរទៅទីនោះតាមឧទ្ធម្ភាចក្រក៍បាន។

 គួរបញ្ជាក់ផងដែរថា ការបើកការដ្ឋានគម្រោងទី៣ ក្រោន អុីស្តេតនេះ ផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍដែលប្រកបដោយសក្តានុពលទាំងហិរញ្ញវត្ថុ គមនាគមន៍ ពាណិជ្ជកម្ម ទេសចរណ៍ និងសំណង់លំនៅដ្ឋាន។ បន្ថែមពីនេះ ក្រុមហ៊ុនយើងខ្ញុំស្វាគមន៍សម្រាប់អ្នកវិនិយោគក្នុង និងក្រៅប្រទេសដែលមានចំណាប់អារម្មណ៍ចង់វិនិយោគលើគម្រោងទី៣ដ៏ធំមួយនេះ។ គួររំលឹកផងដែរថា ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”មានសក្តានុពលធំៗ ដែលមានភាពទាក់ទាញវិនិយោគិន មកធ្វើវិនិយោគ លើគម្រោងបុរីមរកតឋានសួគ៌,គម្រោងបុរីអម្រឹតឋានសួគ៌ និង គម្រោងក្រោន អុីស្តេត ដែលនឹងប្រកាសបើកគម្រោងបន្តជាផ្លូវការចាប់ពី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះតទៅ នៅទីស្នាក់ការកណ្តាលផ្នែកលក់:ជាន់ទី២,អគារសូគីម៉ិច,ផ្ទះលេខ២២,ផ្លូវក្រមួនស,សង្កាត់ផ្សារថ្មី២,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ។

 ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ជាតំបន់ធម្មជាតិដ៍គួរឲ្យទាក់ទាញបំផុត ពោរពេញទៅដោយសម្រស់ព្រៃប្រឹក្សា ទឹកធ្លាក់ ជ្រោះជ្រលងដងអូរ ផ្កា និងរុក្ខជាតិប្លែកៗ ព្រមទាំងផ្ទាំងថ្មធម្មជាតិដែលមានសណ្ឋានប្លែកៗ ដូច រូបសត្វ ឬ រូបប្រាសាទ ជាដើម។ លើសពីនេះ ទីនេះក៍ត្រូវបានចាត់ទុកជាកន្លែងដ៍សក្តិសិទ្ធិសម្រាប់ការគោរពបូជា បន់ស្រន់ និងធ្វើសមាធិផងដែរ។ ពិសេសជាងនេះទៀតនោះ ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ក៍ជាតំបន់ប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយ ដែលត្រូវបានរកឃើញ និងធ្វើការអភិវឌ្ឍតាំងតែពីទសវត្សឆ្នាំ១៩២០ និងបានក្លាយជាទីក្រុងលើភ្នំដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមស្នាមព្រះហស្ថដឹកនាំដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយបានក្លាយជាកេរ្ត៍មរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានហើយត្រូវបានសិក្សាស្រាវជ្រាវ និងចាត់ទុកជារមណីយដ្ឋានសុខភាពដ៍ពិសេស ដែលអាចព្យាបាលជម្ងឺផ្សេងៗដោយធម្មជាតិ។ស្នាកស្នាមកេរ្ត៍ដំណែលប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ មានជាអាទិ៍៖ ព្រះរាជដំណាក់ស្លាខ្មៅ, ព្រះរាជដំណាក់ព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស, អគារអតីតសាលាក្រុងបូកគោ, អគារសណ្ឋាគារ ដែលមានអាយុជិត ១០០ ឆ្នាំ, អគារអតីតកាស៊ីណូ, ប្រាសាទព្រះអង្គប្រោសសត្វ, ព្រះវិហាកាតូលីក និង វត្តសំពៅប្រាំ ។ល។ និង ។ល។

ទីតាំងកម្មវិធី៖ ស្ថិតនៅឧទ្យានជាតិព្រះមុន្នីវង្ស”បូកគោ”(កំពត) ក្នុងគម្រោងទី៣-ក្រោន អុីស្តេត