Khmernote
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនជប៉ុនចំនួន៣ នឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ជម្រាបទៅកាន់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សាការងារ នៅក្នុងនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ ជប៉ុនកំពុងតែយកចិត្តទុកដាក់ ទៅលើបញ្ហាសំរាមនៅកម្ពុជាហើយជប៉ុនក៏មានក្រុមហ៊ុនចំនួន៣ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដោយ ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ក៏បានជម្រាបជូនសម្ដេចតេជោដែលថាក្រុមហ៊ុនទាំងនេះនឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា។ ពាក់ព័ន្ធនឹងការប្រមូលសំរាម សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចកំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ

    February 12, 2020
  • សេដ្ឋកិច្ច

    ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីមិត្តភាពរវាងប្រទេសកូរ៉េខាងត្បូង និងកម្ពុជា ហើយក្នុងឱកាសនេះដែរសម្តេចតេជោ ក៏បានស្នើរអោយភាគីកូរ៉េ ធ្វើការពិចារណាសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ផងដែរ។ ក្នុងសំណេរនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានអោយដឹងទៀតថា ទីតាំងដែលតម្រូវការចាំបាច់ក្នុងការសាងសង់ស្ពាននៅកម្ពុជានោះគឺនៅចំនុចពីតំបន់ជ្រោយចង្វារ ទៅស្វាយជ្រុំអរិយក្សត្រដែលកំពុងតែមានតម្រូវការរបស់ប្រជាពលរដ្ឋយើងដែលរស់នៅទីនោះ ដែលអាចនឹងចំណាយថវិការប្រមាណជាង ៤០លាន ទៅ ៥០លានដុល្លារសហរដ្ឋអាមេរិក។

    February 11, 2020
  • សេដ្ឋកិច្ច

    ម៉ាឡេស៊ី៖ ការផ្ទុះឡើងនូវវីរុសកូរ៉ូណាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសចិនយ៉ាងខ្លាំង ខណៈប្រទេសមួយចំនួនដែលធ្លាប់តែមានទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនក៏ត្រូវរងនូវផលប៉ះពាល់ខ្លះៗផងដែរ។ តួយ៉ាងតម្លៃរបស់ទុរេននៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេកត់សម្គាល់ឃើញថា បានធ្លាក់ចុះយ៉ាងគំហុកពោលគឺបានធ្លាក់ចុះ ៥០% ឯណោះ ក្រោយវីរុសកូរ៉ូណាបានរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសចិន។ សូមបញ្ជាក់ជូនថា​ កន្លងមកចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់លក់ទុរេន ព្រោះប្រជាពលរដ្ឋចិនភាគច្រើនចូលចិត្តញ៉ាំទុរេនណាស់ ហើយពួកគេហ៊ានទិញទុរេនក្នុងតម្លៃថ្លៃៗទៀតផង។ យ៉ាងណាក្តី ក្រោយផ្ទុះវីរុសកូរ៉ូណា ភាពច្របូកច្របល់នៅក្នុងប្រទេសចិនក៏បានកើតឡើង ដោយប្រជាជននៅក្នុងក្រុងមួយចំនួនត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីក្រុងឡើយ ជើងហោះហើរពីប្រទេសមួយចំនួនទៅកាន់ប្រទេសចិនក៏ត្រូវបានកាត់ផ្ដាច់​ ចំនួនភ្ញៀវទេសចរណ៍ចិនទៅកាន់ប្រទេសផ្សេងៗក៏ធ្លាក់ចុះ ហើយតម្រូវការនៃការទិញទុរេនពីសំណាក់ជនជាតិចិនក៏ធ្លាក់ចុះដែរ ទើបតម្លៃរបស់វាត្រូវធ្លាក់ចុះអស់ពាក់កណ្តាលដូចនេះ៕ អត្ថបទ៖ ភក្តី

    February 11, 2020
  • អាជីវកម្ម

    ផ្អែកលើគោលតម្លៃ ៣ធំៗរបស់ក្រុមហ៊ុន ជាមួយនឹងបទពិសោធន៍ជាបុគ្គលិកក្រុមហ៊ុន ហ៊ួត ជា អស់រយៈពេល៨ ឆ្នាំ និងទទួលសិទ្ធការចែកចាយ ព្រមជាមួយផលិតផលសំបូរបែប គុណភាព ការផ្តល់សេវាកម្មជូនអតិថិជនជាទីគាប់ចិត្ត បានធ្វើឲ្យលោក ប៉ាង បញ្ញា បានក្លាយជាតំណាងចែកចាយអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈពេលត្រឹម ១ឆ្នាំ បានផ្លាស់ប្តូរជីវិត និងជីវភាពរស់នៅកាន់តែប្រសើរឡើង និងក្លាយជាអ្នកលក់កំពូល ក្នុងការចែកចាយសម្ភារៈសំណង់ក្នុងក្រុងកំពត។ បន្ថែមពីនេះទៀត ដើម្បីមានភាពងាយស្រួលសម្រាប់អតិថិជន បងប្អូនអាចធ្វើការទំនាក់ទំនងទីតាំងដែលមានអាសយដ្ឋានស្ថិតនៅភូមិទ្វីខាងត្បូង ឃុំអណ្តូងខ្មែរ ស្រុកទឹកឈូ ក្រុងកំពត ខេត្តកំពត ឬ Tel: 077 800 800/097 9

    February 11, 2020
  • អចលនទ្រព្យ

    វិស័យអចលនទ្រព្យកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃដោយយើងសង្កេតឃើញថា សំណង់អាគារខ្ពស់កាន់តែរីកច្រើនឡើងៗ បង្កើនសម្រស់ដល់ទីក្រុងសម័យទំនើបយើងនាពេលសព្វថ្ងៃនេះ។ ប៉ុន្តែសំណង់សណ្ឋាគារលំដាប់ផ្កាយ៥ មួយកន្លែងដែលស្ថិតនៅតំបន់ សាកលវិទ្យាល័យភូមិន្ទវិចត្រសិល្បៈ បានអភិរក្សវីឡាសម័យអាណានិគមបារាំងអាយុប្រមាណ១០០ឆ្នាំ នៅចំកណ្តាលសណ្ឋាគារ ទៅវិញ។ បើតាមការអោយដឹងពីក្រុមហ៊ុន ជីបម៉ុង គ្រុប បានអោយដឹងថា៖ សណ្ឋាគារ ហាយ៉ាត់ រីជិស៊ី ភ្នំពេញ លំដាប់ផ្កាយប្រាំ ដែលនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី៣ បានចូលរួមចំណែកយ៉ាងសំខាន់មួយក្នុងការអភិរក្សសំណង់អគារបេតិកភណ្ឌសម័យអាណានិគមបារាំង។ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្ម វប្បធម៌ និងប្រវត្តិសាស្ត្រនៃខណ្ឌដូនពេញ បានអភិរក្សវីឡាសម័យអាណានិគមបារាំង នៅចំកណ្តាលសណ្ឋាគារ ដែលវីឡានេះត្រូវបានកែលម្អឡើងវិញ ដើម្បីរក្សានូវភាពរឹងមាំរបស់សំណង់ ប៉ុន្តែរក្សាទម្រង់ និងរចនាបថដើមទាំងស្រុង។ ក្រុមហ៊ុនវិនិយោគរបស់កូនខ្មែរខ្នាតយក្សមួយនេះបានបន្តថា៖

    February 7, 2020
  • សេដ្ឋកិច្ច

    យោងតាមនាយកដ្ឋាននាំចូលនិងនាំចេញ ក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មចិនបានឱ្យដឹងថា ពួកគេនឹងបើកច្រកព្រំដែនជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ប៉ុន្តែទោះយ៉ាងណាគណៈកម្មាធិការពាណិជ្ជកម្មទីក្រុង PingXiang ក្រោយមកបានប្រកាសថា រាល់សកម្មភាពទាំងអស់នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៨ ខែកុម្ភៈ ដើម្បីអនុវត្តវិធានការណ៍បង្ការប្រឆាំងនឹងវីរុសកូរ៉ូណា។ ចំណែកនាយកដ្ឋានគយ Tan Thanh វៀតណាមវិញបានប្រកាសថា សកម្មភាពនៅច្រកព្រំដែនវៀតណាម-ចិន Tan Thanh នឹងត្រូវបញ្ឈប់រហូតដល់ដំណាច់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។ ពាណិជ្ជកម្មនឹងវិលមករកភាពប្រក្រតីវិញនៅច្រកព្រំដែន Tan Thanh និងច្រកទ្វារតូចៗដទៃទៀត នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។ សកម្មភាពនាំចេញ-ចូល នៅច្រក Huu Nghi

    February 1, 2020
  • សេដ្ឋកិច្ច

    ថៃ៖ រដ្ឋាភិបាលកាលពីថ្ងៃសុក្របានបដិសេធមិនទទួលសំណើររបស់ក្រសួងសុខាភិបាល ដើម្បីបញ្ឈប់ការចេញទិដ្ឋការមកដល់របស់ភ្ញៀវទេសចរចិន ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ។ ខណៈដែលសំណើររបស់ក្រសួងសុខាភិបាលមិនមានប្រសិទ្ធិភាពនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញរបស់ក្រុមសេដ្ឋកិច្ចខុទ្ទកាល័យ បើទោះបីជារដ្ឋ​មន្រ្តីសុខាភិបាលលោក Anutin Charnvirakul បានជំរុញឲ្យរដ្ឋាភិបាលឲ្យយល់ព្រមលើវិធានការនេះក៏ដោយ។ យ៉ាងណាមិញក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះគណៈរដ្ឋមន្រ្តីបានទម្លាក់សំណើរបស់គាត់ដោយផ្អែកលើហេតុផលថា អាចប៉ះពាល់ដល់ទំនាក់ទំនងថៃ និង ចិន។ ដោយប្រទេសថៃពឹងផ្អែកខ្លាំងទៅលើវិស័យទេសចរមកពីប្រទេសចិន ស្របពេលដែលភ្ញៀវទេសចរប្រមាណ ១០,៩ លាននាក់មកពីចិនដីគោក បានមកលេងប្រទេសថៃកាលពីឆ្នាំ ២០១៩ លើសពីភ្ញៀវទសចរមកពីប្រទេសផ្សេងៗ។ ជាមួយគ្នានេះយោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ភ្ញៀវទេសចរចិនដែលមកកម្សាន្តនៅក្នុងប្រទេសថៃបានចំណាយ ៤២៦ ពាន់លានបាតនៅក្នុងចំណូលទេសចរណ៍។ ប៉ុន្តែការអំពាវនាវឲ្យដាក់កម្រិតលើការធ្វើដំណើរពីសាធារណរដ្ឋប្រជាមានិតចិន មានការកើនឡើងនៅពេលដែលមានករណីឆ្លងវីរុសត្រូវបានរកឃើញក្នុងចំណោមភ្ញៀវទេសចរចិននៅក្នុងប្រទេសថៃ។ ដោយគិតមកដល់ថ្ងៃសុក្រ ទី៣១ ខែមករា មាន ១៩ ករណីត្រូវបានរកឃើញហើយរហូតមកដល់ពេលនេះមានតែ ២ នាក់ប៉ុណ្ណោះជាជនជាតិចិន៕

    February 1, 2020
  • Boostrong

    ខ្មែរយើងកាន់តែខ្លាំងហើយ នៅដើមខែកុម្ភៈនេះ ប៊ូសស្រ្តងនឹងអញ្ជើញវីរៈបុរស ដែលជាអធិរាជស៊ុតបាល់ Free Kick ទូទាំងពិភពលោក មកបង្វឹកបង្ហាត់ពីតិកនិចពិសេសផ្ទាល់ដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី 05 ខែកុម្ភះ ឆ្នាំ 2020 ចាប់ពីម៉ោង 2 រសៀលតទៅ។ ប៊ូសស្រ្តងបានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំមហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មាននេះ ដើម្បីលើកស្ទួយវិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន។ នេះពិតជាមហាកិត្តិយសណាស់ សម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលទទួលបានការណែនាំផ្ទាល់ពីអធិរាជហ្វ្រីខីកជើងឆ្វេងដ៏ល្បីល្បាញ ពីរបៀបទាត់ និងទម្ងន់ជើង ដែលជាតិកនិចដើម្បីទាត់ហ្រ្វីខីកឲ្យអស្ចារ្យដូចលោក។ តាមប្រភពព័ត៌មានពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថាកីឡាករ ដែលនឹងចូលរួមមានដូចជា៖ កែវ សុខសិលា(អ្នកចាំទី), កែវ សុខផេង, អ៊ុក សុវណ្ណ,

    February 1, 2020
  • សេដ្ឋកិច្ច

    កាលពីឆ្នាំ ២០០៣ ជំងឺ SARS coronavirus បានផ្ទុះឡើងនិងបានសម្លាប់មនុស្សអស់ចំនួនប្រមាណ ៧៧៤នាក់ ទូទាំងពិភលោក ដែលគ្រានោះដែរអង្គការសុខភាពពិភពលោកក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។ ហើយថ្មីៗនេះដែរជំងឺថ្មីមួយទៀតក៏បានផ្ទុះឡើងដែលវាមានឈ្មោះពេញហៅថា Novel Coronavirus ដែលវាជាអំបូរតែមួយនៃជំងឺផ្តាសាយ គ្រាន់តែវាវិវត្តន៍ខ្លួនខុសគ្នាតែប៉ុណ្ណោះ។ ក្នុងពេលដែលជំងឺ SARS coronavirus បានផ្ទុះឡើងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងសន្និសិទកាសែតនាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ នេះថា កម្ពុជាធ្លាប់នាំចេញសំលៀកបំពាក់ការពារជំងឺ SARS ទៅក្រៅប្រទេសប្រមាណ ៥លានឈុត ពេលផ្ទុះជំងឺ ដោយគ្រានោះគឺនាំចេញពីរោងចក្រនៅខេត្តកំពង់ចាម៕

    January 30, 2020
  • PR

    ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជាបានធ្វើការប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន ដែលការប្រគល់រង្វាន់នេះបានប្រព្រឹត្តិ នៅក្នុងកម្មវិធីរាត្រីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន (CTN) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ គួររំលឹកផងដែរថាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានធ្វើការចាប់ឆ្នោត “ផ្តល់រង្វាន់លើកទឹកចិត្តអតិថិជនប្រើប្រាស់ឥណទានខ្នាតតូច” ដែលរង្វាន់ទាំងអស់នោះរួមមានម៉ូតូហុងដា ឌ្រីម (Honda Dream) ឆ្នាំ២០២០ ចំនួន០៥រង្វាន់ ទូរទស្សន៍អិលជី LED ៤២ អ៊ីញ ចំនួន

    January 28, 2020