Khmernote
  • សេដ្ឋកិច្ច

    នៅប្រទេសវៀតណាមហាងកាហ្វេធំៗចំនួន ៥ មានចំណែកទីផ្សារ ១៥.៣% ដែលក្នុងនោះ Highlands Coffee កាន់កាប់រហូតដល់ទៅ ៧.២% ខណៈ Starbucks មានតិចជាង ៣% ដែលនេះវាបង្ហាញថា ម៉ាកបរទេសកំពុងចាញ់ម៉ាកក្នុងស្រុក។ យោងតាមសារព័ត៌មាន CNBC បានឱ្យដឹងថា ប្រទេសវៀតណាម គឺជាប្រទេសនាំចេញកាហ្វេធំជាងគេបំផុតទី២ នៅលើពិភពលោកនេះ ហើយដូចគ្នាទីផ្សារក្នុងប្រទេសវៀតណាម គឺជាសមរភូមិដ៏កាចសាហាវមួយសម្រាប់ខ្សែសង្វាក់កាហ្វេ។ ជាក់ស្ដែងដូចជា Gloria Jeans យីហោកាហ្វេមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដែលមានហាងកាហ្វេប្រហែល ៧៦០ នៅក្នុងប្រទេសជាង ៦៥ ក៏បានលាចេញពីប្រទេសវៀតណាមរួចហើយដែរ បន្ទាប់ពីព្យាយាមអស់រយៈពេល ១០ឆ្នាំ

    January 16, 2020
  • Boostrong

    ប្តីប្រពន្ធមួយគូ ដែលស្រលាញ់គ្នាស្ទើរលេបបានរៀបការជាមួយគ្នាក្នុងខេត្តពោធិ៍សាត់ ព្រោះតែជីវភាពក៏បង្ខំចិត្តចែកផ្លូវគ្នារកប្រាក់។ ស្វាម៉ីធ្វើស្រែចំការ ចំណែកភរិយាត្រូវឃ្លាតកាយទៅជួលផ្ទះគេធ្វើជាកម្មកររោងចក្រនៅឯខេត្តកោះកុង។ ដោយហេតុតែបែកប្រពន្ធយូរ នឹករលឹកប្រពន្ធពេក បុរសជាស្វាម៉ីក៏សម្រេចចិត្តទៅលេងប្រពន្ធ សំណាងស្មានមិនដល់ស្រាប់តែឈ្នះរង្វាន់ម៉ូតូស៊េរីទំនើប PCX ពីប៊ូសស្រ្តង។ បុរសជាស្វាម៉ីមានឈ្មោះ សួង អឿន និងភរិយាឈ្មោះ ជា ស្មាច បានរៀបការជាមួយគ្នានៅភូមិឆាយលូត ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទទួលបានចំណងដៃកូនស្រី ១នាក់។ លោកសួង អឿនបានប្រាប់ក្រុមការងារឲ្យដឹងថា” ដោយហេតុនឹកប្រពន្ធពេក ក៏សម្រេចចិត្តទៅលេងប្រពន្ធ ក្រោយពេលទៅដល់ផ្ទះជួលប្រពន្ធ ដោយសារតែធ្វើដំណើរឆ្ងាយអស់កំលាំង ក៏ទិញប៊ូសស្រ្តងញ៉ាំ ស្រាប់តែគាស់ភ្លាម ឃើញរូបម៉ូតូ PCX លើក្រវិលកំប៉ុងប៊ូសស្រ្តងក៏រំភើបស្រែកហ៊ោ

    January 16, 2020
  • សេដ្ឋកិច្ច

    ដោយមើលឃើញពីការស្រុតចុះនៃចំនួនភ្ញៀវទេសចរនៅកម្ពុជា ក្រុមហ៊ុន Qatar Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៥ កាលពីពេលថ្មីៗនេះបានប្រកាសថាខ្លួននឹងតភ្ជាប់ជើងហោះហើរថ្មីពី Doha មកកាន់ខេត្តសៀមរាប។ ជើងហោះហើរថ្មីនេះនឹងចាប់ផ្ដើមជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២០ ហើយនឹងចូលរួមចំណែកជួយជំរុញកំណើនភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ជាពិសេសរមណីយដ្ឋានអង្គរឲ្យកាន់តែច្រើនថែមទៀត។ 777-300ER QTR #1384-WD903[/caption] គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ហើយចាប់ផ្តើមប្រតិបត្តិការពីឆ្នាំ ១៩៩៤ ដោយក្រុមហ៊ុនអាកាសចរណ៍នេះបានប្រែក្លាយជាក្រុមហ៊ុនអាកាសចរណ៍ផ្កាយ៥ និងជាក្រុមហ៊ុនដ៏ល្អបំផុតនៅក្នុងអាកាសចរណ៍ពាណិជ្ជកម្ម។ ជាមួយគ្នានេះកាលពីឆ្នាំ ២០១៣ Qatar Airways បានដំណើរការជើងហោះហើរដំបូងរបស់ខ្លួនមកកាន់រាជធានីភ្នំពេញ៕ អត្ថបទ៖ លីនី

    January 16, 2020
  • សេដ្ឋកិច្ច

    ប្រទេសជប៉ុននឹងបន្តជួយកម្ពុជាថែមទៀតតាមរយៈអង្គការ JICA ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងកសាងសមត្ថភាពមន្ត្រីនៅក្នុងក្រសួងលើវិស័យធនធានទឹកនៅកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ជាពិសេសអាចដោះស្រាយបញ្ហាជូនប្រជាកសិករដែលកំពុងខ្វះខាតទឹកសម្រាប់ធ្វើស្រែ ចំការនៅតាមបណ្ដាខេត្ត។ នៅក្នុងជំនួបសម្ដែងការគួរសមរវាងឯកឧត្តម​ ប៊ុន​ ហ៊ាន​ រដ្ឋលេខាធិការក្រសួងធនធានទឹក​ និងឧតុនិយម និងលោក​ SUNAZAKI Kozi អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល​ JICA​ HOKKAIDO ប្រទេសជប៉ុន ឯកឧត្តម​ ប៊ុន​ ហ៊ាន​ បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅដល់ JICA ដែលតែងតែយកចិត្តទុក្ខដាក់ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស និងកសាងសមត្ថភាពមន្ត្រីនៅក្នុងក្រសួងលើវិស័យធនធានទឹកនៅកម្ពុជា​។ ដោយតាមរយៈការបណ្ដុះបណ្ដាលពីជប៉ុន បានធ្វើឲ្យមន្រ្តីបច្ចេកទេសក្រសួងមានសមត្ថភាពម្ចាស់ការលើការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ទន្ទឹមនឹងនេះផងដែរប្រធាននាយកដ្ឋានបណ្តុះបណ្តាល​ JICA ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួងធនធានទឹក​ និងឧតុនិយម​

    January 15, 2020
  • Boostrong

    លោកអ៊ំវ័យចំណាស់ម្នាក់រស់នៅខេត្តសៀមរាប ព្រោះតែជីវភាពក្រីក្រ ក៏បង្ខំចិត្តចាកឆ្ងាយពីប្រពន្ធកូននៅឯស្រុកកំណើត ទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីធ្វើជាកូនជាងស៊ីឈ្នួលធ្វើផ្ទះឲ្យគេ ដែលឋិតក្នុងភូមិត្រពាំងលើក ឃុំរកាធំ ស្រុករកាធំ ខេត្តកំពង់ស្ពឺ។ ថ្មីៗនេះ លោកអ៊ំធ្វើការអស់កម្លាំងក៏ទិញប៊ូសស្រ្តងពិសារ ស្រាប់តែប្រទះឃើញរង្វាន់ 10,000$ លើក្រវិលកំប៉ុងប៊ូសស្ត្រង។ លោកអ៊ំមានឈ្មោះ ហ៊ត់ ហ៊ាង អាយុ 63ឆ្នាំ មានកូនចំនួន ៥នាក់ ដែលមានស្រុកកំណើតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកអ៊ំ ហ៊ត់ ហ៊ាង បានប្រាប់ក្រុមការងារឲ្យដឹងថា “លោកអ៊ំតែងតែពិសារប៊ូសស្រ្តងក្រោយពេលធ្វើការអស់កំលាំង ហើយស្រាប់តែលើកនេះ លោកអ៊ំគាស់រៀបនឹងពិសារ ក៏ស្រាប់តែឃើញ 10,000$

    January 14, 2020
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន Aeon Co. បានប្រកាសពីការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ខ្លួនជាលើកដំបូងបំផុត ក្នុងរយៈពេល ២៣ឆ្នាំ ដោយតែងតាំងអនុប្រធានប្រតិបត្តិលោក Akio Yoshida អាយុ ៥៩ឆ្នាំ ឱ្យបន្តតំណែងធ្វើជាប្រធានជំនួសលោក Motoya Okada វ័យ៦៨ឆ្នាំ ដែលបានកាន់តំណែងនេះតាំងពីថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៩៧ មកម្ល៉េះ។ ក្រោមការដឹកនាំថ្មីរបស់ Akio Yoshida ដែលសព្វថ្ងៃទទួលបន្ទុកខាងផ្នែកបច្ចេកវិទ្យាព័ត៌មាន នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ Aeon ដើម្បីពង្រឹងអាជីវកម្មឌីជីថលរបស់ខ្លួន។ អ៊ីអនមានគោលបំណងពង្រឹងការលក់តាមអ៊ិនធឺណេត និងប្រតិបត្តិការឌីជីថលផ្សេងទៀត ក្រោមការគ្រប់គ្រងថ្មីដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹង ជាមួយពួកហាងលក់រាយ និងគូប្រជែងដទៃ។ ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រលោក Motoya Okada

    January 13, 2020
  • សេដ្ឋកិច្ច

    កម្ពុជាទទួលបានជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ២០២០ ពីអាស៊ាននៅក្នុងកិច្ចប្រជុំវេទិកា ទេសចរណ៍អាស៊ាន លើកទី២៣ ឆ្នាំ២០២០ នៅប្រទេសព្រុយនេនៅថ្ងៃនេះ។ ដោយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន វេទិកាទេសចរណ៍អាស៊ាន ២០២០ និងកិច្ចប្រជុំពាក់ព័ន្ធ។ ជាមួយគ្នានេះជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន២០២០ ដែលកម្ពុជាទទួលបានរួមមាន៖ សណ្ឋាគារបៃតងអាស៊ានចំនួន ៥ ស្តង់ដារអាស៊ាន MICE ប្រភេទបន្ទប់ប្រជុំចំនួន ៥ ទីក្រុងស្អាតអាស៊ានចំនួន ៣ និងទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានចំួន ២ ពីអាស៊ានផងដែរ។ សូមបញ្ជាក់ផងដែរថាឆ្នាំ២០២០នេះ វេទិកាទេសចរណ៍អាស៊ាន (ATF) ក្រោមប្រធានបទ អាស៊ាន៖ ទាំងអស់គ្នាឆ្ពោះទៅកាន់ការធ្វើដំណើរជំនាន់ថ្មី

    January 13, 2020
  • Boostrong

    ម្នាក់ៗសុទ្ធតែមិននឹកស្មានថាខ្លួនមានសំណាងបានទទួលរង្វាន់ធំពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រងឡើយ ដោយអ្នកខ្លះត្រូវ 10,000$ អ្នកខ្លះត្រូវម៉ូតូលេខ១ PCX។ ស្របពេលដែលឆ្នាំថ្មីមកដល់ស្រាប់តែមានការសង្កេតឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការបង្ហោះរូប ត្រូវរង្វាន់ស្ទើរគ្រប់ទីកន្លែង មានទាំងប្រុសទាំងស្រី និងមានទាំងក្មេងទាំងចាស់ ថាបានត្រូវរង្វាន់១ម៉ឺនដុល្លា ត្រូវរង្វាន់ម៉ូតូសេរីទំនើបPCX ពីក្រវិលកំប៉ុងប៊ូសស្ត្រង។ ពិតជាពិសេសមែននេះប្រៀបដូចប៊ូសស្ត្រងផ្ដល់ឲ្យកាដូឆ្នាំថ្មីជូនដល់អតិថិជននៅដើមឆ្នាំថ្មីអីចឹង។ នេះមិនទាន់អស់ឡើយ ហើយសំណាងឆ្នាំថ្មីនេះក៏បានទៅដល់មិនត្រឹមតែអតិថិជនពិសាប៊ូសស្ត្រងទេ សូម្បីតែអ្នកលក់ដុំនិងអ្នកលក់រាយក៏ទទួលបានម្នាក់5,000$ ផងដែរនៅពេលមានអ្នកត្រូវរង្វាន់10,000$ ហើយចំពោះអ្នកត្រូវម៉ូតូលេខ១ PCX អ្នកលក់ដុំនិងអ្នកលក់រាយទទួលបានម្នាក់ៗ 1,000$ ផងដែរ។ សម្រាប់ឆ្នាំថ្មី2020នេះនៅមិនទាន់អស់ឡើយ បើតាមការណ៍ឲ្យដឹងពីក្រុមហ៊ុនប៊ូសស្ត្រងបានបញ្ជាក់ប្រាប់ថា”សម្រាប់ឆ្នាំថ្មីនេះ ប៊ូសស្ត្រងបានបន្តផ្ដល់រង្វាន់ធំជាច្រើនសន្ធឹកសន្ធាប់ជួនដល់អតិថិជនរបស់ខ្លួន ហើយអ្នកដែលមិនទាន់បានត្រូវរង្វាន់ថ្មីនេះសូមកុំអស់សង្ឃឹមសូមមេត្តាបន្តពិសាប៊ូសស្ត្រងបន្ថែមទៀតដើម្បីទទួលបានរង្វាន់ធំជាប្រាក់ 10,000$ និងរង្វាន់ម៉ូតូលេខ១ PCX ដែលមាននៅក្នុងក្រវិលកំប៉ុងក្បែរដៃលោកអ្នក។”

    January 10, 2020
  • ហិរញ្ញវត្ថុ

    នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តឧត្តរមានជ័យ ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។ ការចូលរួមលើកនេះ គឺជាលើកទី១៩ក្នុងឆ្នាំ២០១៩ និងជាលើកទី២៤បើគិតចាប់ពីការកើតឡើងនៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក។ គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗសម្រាប់ការវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។ លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់មតិស្វាគមន៍ក្នុងសិក្ខាសាលានៅខេត្តឧត្តរមានជ័យនេះ ហើយបានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ លោក

    January 9, 2020
  • សេដ្ឋកិច្ច

    សិង្ហបុរីបានផ្ដាច់ខ្លួនចេញពីប្រទេសម៉ាឡេស៊ីទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៦៥ ប្រែ​ក្លាយជាកូនកោះដ៏ក្រីក្រមួយ ក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្រ្តីដំបូងបង្អស់គឺលោក លីក្វាន់យូ ដែលជានាយករដ្ឋមន្រ្តីកាន់អំណាចយូរជាងគេគឺតាំងពីឆ្នាំ​ ១៩៥៩ រហូតដល់ឆ្នាំ ១៩៩០។ ក្រោយពីការផ្ដាច់ខ្លួនចេញពីម៉ាឡេស៊ី សិង្ហបុរីត្រូវប្រឈមនឹងបញ្ហាជាច្រើនរាប់មិនអស់ រួមមានភាពអត់ការងារធ្វើយ៉ាងច្រើន កង្វះខាតផ្ទះសម្បែង កង្វះខាតដីធ្លី ប្រជាជនមិនមានការអប់រំ ហើយប្រជាជនភាគច្រើនជាជនអន្តោប្រវេសន៍សដែលមានចម្រុះជាតិសាសន៍ ជាប្រទេសវ័យក្មេង តូច និងងាយរងគ្រោះ។ នៅលើផ្ទៃដីដែលជាកូនកោះប្រមាណ ៥៨២គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណជាង ២ លាននាក់មិនមានភាពងាយស្រួលនោះទេ ខណៈដែលប្រទេសដ៏តូចមួយនេះមិនមានធនធានធម្មជាតិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ដូចជា ទឹក និងប្រេងជាដើម។ ដូច្នេះហើយមនុស្សជាច្រើនមិនជឿថារដ្ឋនៅលើកោះមួយនេះនឹងទទួលបានជោគជ័យនោះទេ ប៉ុន្តែក្រោមការដឹកនាំរបស់លោក លី ក្វាន់យូ បានរៀបចំផែនការ និងសកម្មភាជាក់ស្ដែងជាមួយក្រុមការងាររបស់គាត់ជាច្រើន

    January 8, 2020