Khmernote
  • Boostrong

    ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងពិតជាមានភាពសប្បាយរីករាយនិងរំភើបក្រៃលែងដែលបានរាប់លេខថយក្រោយអបអរទទួលឆ្នាំថ្មីឆ្នាំ២០២០រួមគ្នាជាមួយលោកអភិបាលខេត្តបាត់ដំបងផ្ទាល់តែម្ដង។ នៅលើឆាកប្រគំតន្ត្រីឆ្លងឆ្នាំថ្មីប៊ូសស្ត្រង BOOSTRONG 2020 THE COUNTDOWN នាថ្ងៃទី៣១ ធ្នូ ២០១៩ វេលាម៉ោង១១:59 នាទីគេឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខេត្តបាត់ដំបងបានអញ្ជើញទៅចូលរួមសប្បាយនិងរាប់ថយក្រោយជាមួយប្រជាពលរដ្ឋយើងនិងបាញ់កាំជ្រូវឆ្លងឆ្នាំថ្មីដោយផ្ទាល់នៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ ថ្ងៃទី៣១ ធ្នូ នេះជារាត្រីដ៏សប្បាយនិងជាអនុស្សាវរីយ៍ដ៏ល្អមួយមិនអាចបំភ្លេចបានឡើងសម្រាប់អ្នកដែលបានទៅចូលរួមផ្ទាល់នៅទីតាំងប្រគំតន្ត្រីមុខឆាកប៊ូសស្ត្រងខេត្តបាត់ដំបង។ ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានទៅចូលរួមនៅមុខឆាកប្រគំតន្ត្រីប៊ូសស្ត្រង បាននិយាយទាំងទឹកមុខញឹមញញែញថា “លោកពិតជាសប្បាយណាស់ និងមានសំណាងណាស់សម្រាប់ដែលបានមករាប់ countdown ឆ្លងឆ្នាំថ្មីរួមគ្នាជាមួយលោកអភិបាលខេត្តផ្ទាល់បែបនេះ ហើយឆ្នាំថ្មី ឆ្នាំ២០២០នេះលោកច្បាស់ជាហេងហេងមិនខានឡើយ។ អរគុណដល់ប៊ូសស្ត្រងដែលបានមករៀបចំកម្មវិធីឆ្លងឆ្នាំដ៏រីករាយនៅទឹកដីបាត់ដំបងនេះ៕”

    January 1, 2020
  • Boostrong

    ពិតជាមានភាពភ្ញាក់ផ្អើលមែនទែនដែលនៅក្នុងការប្រគំតន្ត្រីអបអរឆ្នាំថ្មីនាទឹកដីដែលធ្លាប់តែល្បីឈ្មោះតាមរយៈកវីជាច្រើនគឺដងស្ទឹងសង្កែចំណងស្នេហ៍កវីទឹកដីខេត្តបាត់ដំបង ដោយគេឃើញមានតារាចម្រៀង G-Devith បានលុតជង្គង់សុំ ទេព បូព្រឹក្ស រៀបការហើយនៅលើឆាកប្រគំតន្ត្រី BOOSTRONG 2020 THE COUNTDOWN បន្ទាប់ពីច្រៀងចប់តែម្ដង។ ពួកគេបានច្រៀងចម្រៀងរួមគ្នាអស់ជាច្រើនបទនិង មានសុទ្ធតែសម្លៀកបំពាក់ម៉ូតប្លែកៗ ជាពិសេសគឺលោក G-Devith ដែលលោកបានស្លៀកសំលាក់បំពាក់ដែលមានជាឈុតដូចហេរ៉ូខ្ចាដំរីអីចឹង។ ទាំងការច្រៀង រាំ និងការស្លៀកពាក់ពិតជាទាក់ទាញក្រសែភ្លែករាប់ម៉ឺនគូគួរឲ្យតាមដានមិនហ៊ានដាក់ភ្នែកឡើយ។ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងផងស្រាប់តែលោកជី ដេវីត បានលុតជង្គង់សុំកញ្ញា ទេព បូព្រឹក ថាឲ្យព្រមរៀបការជាមួយខ្លួនទាំងកណ្ដាលឆាកតែម្ដង ហើយបានយកក្រវិលកំប៉ុង ប៊ូសស្ត្រងធ្វើជាជញ្ជៀនភ្ជាប់និស័យស្នេហ៍យ៉ាងរ៉ូមែនទិចណាស់។ គ្រប់ៗគ្នានៅមុខបូសស្ត្រងបានស្រែកហ៊ោជូនពួកគេជាខ្លាំង។ នេះជាអនុស្សាវរីយ៍ប្រចាំឆ្នាំដល់ល្អដែលគ្រប់ៗគ្នាមិនអាចបំភ្លេចបានឡើយជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗរបស់ប៊ូសស្ត្រង។ https://youtu.be/nUc-tdL0Pos

    December 31, 2019
  • Boostrong

    មិនធម្មតាទេនាយចឺម នៅតែព្រើលតាមមកព្រើលដល់ខេត្តបាត់ដំបងថ្ងៃឆ្លងឆ្នាំទៀត តែលើកនេះហ៊ានព្រើលជាមួយកញ្ញា រ៉ាប៊ី នៅមាត់ស្ទឹងសង្កែដែលជាទីឋានបង្កើតស្នេហ៍របស់កវីល្បីៗជាច្រើនរូបនាទសវត្សរ៍ទី៦០។ ពិតជាប្លែកភ្នែកនិងមានការភ្ញៀកផ្អើលមែនទែនសម្រាប់បងប្អូនដែលមកឆ្លងឆ្នាំនៅក្រុងបាត់ដំបងដោយបានឃើញវត្តមានតារាចម្រៀងនាយ ចឺម បានមកច្រៀងលេងនូវសំនៀងយ៉ាងក្រអួនក្រអៅនិងលូកលាន់បិចបោចប្រលែងគ្នាគួជាទីរីករាយជាមួយកញ្ញា រ៉ាប៊ី នៅលើឆាកប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ BOOSTRONG 2020 THE COUNTDOWN ។ នៅក្រោមក្រសែភ្នែកបងប្អូនមកទស្សនារាប់ពាន់នាក់នៅមុខឆាកប្រគំតន្ត្រីនេះ ស្របពេលដែលវគ្គកញ្ញារ៉ាប៊ីកំពុងតែច្រៀងបាន៣បទហើយស្រាប់តែនាយចឺមលេចមុខមកនៅពីក្រោយកញ្ញារ៉ាប៊ី និងបិចបោចលេងពាក្យសម្ដីធ្វើឲ្យរ៉ាប៊ី ទ្រាំមិនបានក៏ច្រៀងបទប្រុសអីក៏ព្រើលមួយបទទៀតផ្អើលអ្នកទស្សនាផ្ទាល់សម្លឹងមើលមិនដាក់ភ្នែកពោពេញដោយសំណើចក្អាក់ក្អាយនៅមុខឆាកប្រគំតន្ត្រីប៊ូសស្ត្រងដងស្ទឹងសង្កែឆ្នាំថ្មី។ ទោះជាយ៉ាងណានាយចឺមនិងរ៉ាប៊ីក៏បានលើកដៃសុំទោសបងប្អូនអ្នកទស្សនាទាំងអស់ដោយបានលើកឡើងថានេះគ្រាន់តែជាការសម្ដែងលេងដើម្បីចង់ឲ្យបងប្អូនសប្បាយតែប៉ុនណោះ។ សូមបញ្ជាក់ផងដែរថា ប៊ូសស្ត្រងបានរៀបចំមហាព្រឹត្តិការណ៍ Countdown ឆ្លងឆ្នាំដ៏ធំមួយនៅដងស្ទឹងសង្កែឆ្នាំនេះដែលធ្វើឲ្យបងប្អូនបន្សល់ទុកនូវអនុស្សាវរីយ៍សប្បាយៗជាមួយគ្នាមិនអាចបំភ្លេចបានឡើយ។

    December 31, 2019
  • Boostrong

    នៅរាត្រីទី២នេះ វត្តមានរបស់គូសង្សារដ៏ផ្អែមល្ហែម លោកជី ដេវីត និងកញ្ញាទេព បូព្រឹក្ស បានធ្វើឲ្យមហាជនយ៉ាងច្រើនណែនណាន់ស្រែកហ៊ោកញ្ជ្រៀវលាន់លឺទូទាំងដងស្ទឹងសង្កែ។ ពិតជាអស្ចារ្យខ្លាំងណាស់ នៅថ្ងៃឆ្លងឆ្នាំ ប៊ូសស្រ្តងបានរៀបចំកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមហិមា BOOSTRONG 2020 THE COUNTDOWN បីថ្ងៃជាប់ៗគ្នានៅទឹកដីបាត់ដំបង ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនក្នុងថ្ងៃឆ្លងថ្មីជាមួយប៊ូសស្រ្តង។ លោកជី ដេវីត និងកញ្ញាទេព បូព្រឹក្ស បានមកសម្តែង និងច្រៀងរួមគ្នាឡើងផ្អែមល្ហែមនៅលើឆាកប៊ូសស្រ្តង ចំនួន៦បទជាប់ៗគ្នា សុទ្ធតែជាបទចម្រៀងដែលកំពុងពេញនិយមខ្លាំងមែទទែននៅក្នុងស្រទាប់យុវវ័យ ជាពិសេសបទ B.A.B គ្រាន់តែចេញមកភ្លាម ធ្វើឲ្យបងប្អូនរាំចាក់ក្បាច់តាម ជាមួយសំលេងស្រែកហ៊ោយ៉ាងសប្បាយរីករាយ។ គ្រប់ចង្វាក់រាំ និងក្បាច់រាំរបស់ទេព បូព្រឹក្ស និងក្រុមរាំ គ្រាន់តែមើលក៏ស្រៀវដែរ

    December 30, 2019
  • Boostrong

    ស្ទើរតែមិនគួរឲ្យជឿ គ្រាន់តែថ្ងៃទី១សោះ មានមនុស្សជាច្រើនម៉ឺននាក់ចូលរួមលេងកំសាន្តក្នុងកម្មវិធី Countdown ដែលបានរៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្រ្តងនៅខេត្តបាត់ដំបង នាដងស្ទឹងសង្កែ ដែលមានរយៈពេល 3 ថ្ងៃពេញ ចាប់ពីថ្ងៃទី 29 ដល់ ថ្ងៃទី 31 ធ្នូ ឆ្នាំ 2019។ មហាព្រឹត្តិការណ៍ Boostrong 2020 The Countdown គឺជាព្រឹត្តិការណ៍ដ៏ធំជាងគេបង្អស់នៅខេត្តបាត់ដំបង ដែលមានព្រឹ្តត្តិការណ៍ដ៏អស្ចារ្យជាច្រើនកើតឡើងក្នងពេលតែមួយ។ ទស្សនីយភាពដ៏វិសេសគ្មានពីរទាំងនេះ បានទាក់ទាញចិត្តមនុស្សជាច្រើនម៉ឺននាក់មកចូលរួមទស្សនាទាំងភ្ញៀវជាតិ និងអន្តរជាតិដោយទឹកមុខញញឹមញញែម សប្បាយរីករាយនិងមានសុភមង្គលជាមួយក្រុមគ្រួសារផងដែរ។ មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យស្វាគមន៍ឆ្នាំថ្មីនេះនៅតែបន្តរហូតដល់ថ្ងៃទី31 ដូច្នេះកុំភ្លេចមកចួលរួមជាមួយប៊ូសស្ត្រងទាំងអស់គ្នាកុំបីខាន។ ជាពិសេសមកក្រេបយករសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រង ខ្លាំងជាង ថាមពលយូរជាង។  

    December 30, 2019
  • PR

    នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩, នៅមជ្ឈមណ្ឌលព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខា-ធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក ឈន់ សកល នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការប្រើប្រាស់សេវាកម្មកៀរគរនិងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជារវាងក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) និងមូលនិធិគន្ធបុប្ផាកម្ពុជា”។ ក្នុងឱកាសនោះ លោក ឈន់ សកល បានលើកឡើងថាការចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះជាកិច្ចសហការថ្មីមួយទៀត ក្នុងការផ្ដល់នូវជម្រើសបន្ថែមជូនសប្បុរសជន ដែលមានបំណងបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យមានលក្ខណៈកាន់តែងាយស្រួលតាមរយៈសេវាផ្ទេរប្រាក់របស់ក្រុមហ៊ុនទ្រូម៉ាន់នី នៅតាមគ្រប់ភ្នាក់ងារទាំងអស់នៅទូទាំងប្រទេស

    December 27, 2019
  • អចលនទ្រព្យ អាជីវកម្ម

    ផ្យារទំនើប AEON របស់ជប៉ុននឹងត្រៀមបង្ហាញសាខាទី៣ របស់ខ្លួន បន្ទាប់ពីបោះជំហានចូលក្នុងប្រទេសកម្ពុជាយ៉ាងជោគជ័យជាមួយអាជីវកម្មផ្សារទំនើប ដោយតាមប្រភពពីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD ក្នុងសាងសង់ផ្សារទំនើបថ្មីដែល​ជាសាខាទី៣។ ផ្សារទំនើប Aeon 2 ខណ្ឌសែនសុខ ផ្សារទំនើបទី៣ ដែលក្រុមហ៊ុនត្រៀមសាងសង់មានទីតាំងស្ថិតនៅភូមិព្រែកតាឡុង ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ២៨៩,៦ លានដុល្លារអាមេរិក នៅលើផ្ទៃដីសរុប ១៨ហិចតា។ បន្ថែមពីនេះចំណាយពេលសាងសង់រយៈពេល ២ ឆ្នាំ ដោយបើកដំណើរការនៅក្នុងឆ្នាំ ២០២៣ ដែលអាចបង្កើតការងារបានចំនួន

    December 26, 2019
  • Boostrong

    កាន់តែវិសេសវិសាលគ្មានពីរសម្រាប់អបអរឆ្លងឆ្នាំសាកលឆ្នាំថ្មី 2020 បងប្អូនដែលមានបំណងទៅដើរលេងកំសាន្តនៅខេត្តបាត់ដំបងប្រាកដជាបានជួបជាមួយមហាព្រឹត្តិការណ៍ Boostrong 2020 the Countdown ដែលមានទីតាំងនៅសួនច្បារដងស្ទឹងសង្កែ ចាប់ពីថ្ងៃទី29 ដល់ថ្ងៃទី31 ធ្នូនេះមិនខាន។ ព្រឹត្តិការណ៍ណាត់ជួបគ្នារាប់ថយក្រោយសប្បាយៗនេះមានទាំងការតាំងពិពណ៌លក់ផលិតផលម្ចាស់ស្រុករាប់រយស្តង់មានទំនិញជាង២០២០មុខ និងមានការបាញ់កាំជ្រូចខ្នាតយក្ស២០២០ដើម រួមជាមួយការចែកប៊ូសស្ត្រងញ៉ាំដោយឥតគិតថ្លៃ 2020កំប៉ុង ហើយកាន់តែវិសេសជាងនេះទៀតគឺការប្រគំតន្ត្រីឆ្លងឆ្នាំថ្មីដ៏សប្បាយនិងមានន័យមិនអាចបំភ្លេចបានចំនួនបីរាត្រីពេញ។ ក្រៅពីនេះទៀតប៊ូសស្ត្រងបានរៀបចំកំប៉ុងប៊ូសស្ត្រងដ៏ប្រណិតចំនួន៥០០០កំប៉ុងដើម្បីផ្គុំគ្នាជារាងឆ្នាំ2020ដ៏ធំស្គឹងស្កៃនៅចំទីតាំងសួនច្បារដងស្ទឹងសង្កែដើម្បីអបអរឆ្នាំថ្មី២០២០ទាំងអស់គ្នាផងដែរ។ បើតាមប្រភពពីប៊ូសស្ត្រងបានឲ្យដឹងថាអក្សរ 2020 ដែលធ្វើឡើងពីកំប៉ុងប៊ូសស្ត្រងនេះមានប្រវែងជិត៨ម៉ែត្រ និងមានកំពស់ជិត៦ម៉ែត្រដែលរង់ចាំស្វាគមន៍បងប្អូនយើងចូលរួមទទួលឆ្នាំថ្មីទាំងអស់គ្នានាមាត់ស្ទឹងសង្កែ។ កុំភ្លេចមកចូលរួមមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យស្វាគមន៍ឆ្នាំថ្មីកុំបីខានជាមួយប៊ូសស្ត្រងទាំអស់គ្នា។ ជាពិសេសមកក្រេបយករសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រង ខ្លាំងជាង ថាមពលយូរជាង។

    December 25, 2019
  • គំនិតអប់រំ បុគ្គលជោគជ័យ

    មុនពេលដែលលោក Steve Jobsស្ថាបនិកក្រុមហ៊ុន Apple ទទួលមរណភាពបា​នបញ្ចេញនូវដំបូន្មានដ៏ចាក់ដោតជាច្រើននៅក្នុងជីវិតពិតរបស់មនុស្ស ដែលធ្វើឲ្យសម្ដីទាំងនោះក្លាយជាការចងចាំដ៏ល្អ និងជាធាតុសំខាន់សម្រាប់ដឹកនាំជីវិតដែលមនុស្សគ្រប់គ្នាបានរៀនសូត្រតាម។ ក្រៅពីដំបូន្មានល្អៗដូចជា ពេលវេលារបស់អ្នកមានកំណត់ ដូច្នេះកុំខ្ជះខ្ជាយវារស់នៅក្នុងជិវិតអ្នកដទៃ, កុំជាប់អន្ទាក់ដោយសារជំនឿរបស់អ្នក និងមានភាពក្លាហានធ្វើតាមបេះដូង និងវិចារណញ្ញាណរបស់អ្នក លោក Steve Jobs ក៏បានលើកឡើងពីដំបូន្មានដ៏មានតម្លៃ ៣ យ៉ាងដែលធ្វើឲ្យអ្នករស់នៅក្នុងជីវិតដ៏ល្អបំផុតមួយ៖ ១.គិតគូពីអ្វីដែលអ្នកបានឆ្លងកាត់៖ មិនថាអ្នកជានរណានោះទេ សុទ្ធតែមានពេលវេលាកំណត់នៅលើផែនដីនេះ ដូច្នេះអ្នកគួររៀនសូត្រតាម Jobs ដោយប្រើប្រាស់សេចក្ដីស្លាប់ ដូចដែលគាត់បានធ្វើដោយគាត់តែងតែរំលឹកខ្លួនឯងថាគាត់នឹងស្លាប់ក្នុងពេលឆាប់ៗនេះ ហើយវាគឺជាឧបករណ៍សំខាន់បំផុតដែលគាត់ធ្លាប់បានជួបប្រទះដើម្បីជួយគាត់ឲ្យធ្វើការសំរេចចិត្តធំៗ នៅក្នុងជីវិត។ ដូច្នេះពេលវេលាដែលអ្នកទុកចោលគឺមិនមានន័យថាត្រូវបានកំណត់នោះទេ ផ្ទុយទៅវិញវាផ្តល់អំណាចឲ្យអ្នកប្រើពេលវេលានោះតាមរបៀបដែលមានអត្ថន័យបំផុត។ ២.ស្មោះត្រង់ក្នុងការវាយតម្លៃអំពីខ្លួនឯង៖ នៅពេល Jobs មានអាយុ

    December 24, 2019
  • Boostrong

    ឆ្នាំនេះពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ថ្ងៃ Countdown ជាលើកដំបូងនៅតាមដងស្ទឹងសង្កែខេត្តបាត់ដំបង ដោយប៊ូសស្រ្តងនឹងរៀបចំឡើងនូវកំពូលព្រឹត្តិការណ៍ធំៗ ព្រមៗគ្នាទាំង 3 ថ្ងៃពេញ ថ្ងៃទី 29.30.31 ធ្នូ ឆ្នាំ 2019 ។ នៅតាមដងស្ទឹងសង្កែដែលធ្លាប់តែល្បីល្បាញតាមរយៈទឹកខ្មៅរបស់កវីល្បីៗរាប់សិបអ្នកនោះ។ ពេលនេះចំថ្ងៃឆ្លងឆ្នាំសាកល នឹងមានព្រឹត្តិការណ៍ដ៏ធំអស្ចារ្យគឺការ Countdown រាប់ថយក្រោយ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំ២០២០ នាចុងឆ្នាំខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏សប្បាយរីករាយមិនគួរំលងនេះមានឈ្នោះថា BOOSTRONG 2020 THE COUNTDOWN ដែលមានស្តង់តាំងពិព័រណ៍រាប់រយស្តង់នៅជុំវិញដងស្ទឹងសង្កែសរុបទំនិញមានជាង២០២០មុខ មានការបាញ់កាំជ្រូចខ្នាតធំ២០២០ដើម និងមានការចែកញ៉ាំប៊ូសស្ត្រង ឥតគិតថ្លៃ២០២០កំប៉ុង។ ក្រៅពីមានកម្មវិធីដ៏អស្ចារ្យជាច្រើនដូចនេះហើយ ប៊ូសស្ត្រងក៏បានរៀបចំការប្រគំតន្ត្រីដ៏ធំមហិមានៅជាប់ដងស្ទឹងសង្កែដ៏ស្រស់ស្អាតផងដែរ ដែលមានសុទ្ធតែកំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសផងដែរ។ ចូលរូមស្រែកហ៊ោកញ្រ្ជៀវជាមួយមនុស្សជាទីស្រលាញ់ និង

    December 24, 2019