យប់ឆ្លងឆ្នាំថ្មីនៅបាត់ដំបងសែនរំភើបណាស់បានរាប់ថយក្រោយជាមួយអភិបាលខេត្តផ្ទាល់
Boostrong January 1, 2020 Khmernote

ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងពិតជាមានភាពសប្បាយរីករាយនិងរំភើបក្រៃលែងដែលបានរាប់លេខថយក្រោយអបអរទទួលឆ្នាំថ្មីឆ្នាំ២០២០រួមគ្នាជាមួយលោកអភិបាលខេត្តបាត់ដំបងផ្ទាល់តែម្ដង។ នៅលើឆាកប្រគំតន្ត្រីឆ្លងឆ្នាំថ្មីប៊ូសស្ត្រង BOOSTRONG 2020 THE COUNTDOWN នាថ្ងៃទី៣១ ធ្នូ ២០១៩ វេលាម៉ោង១១:59 នាទីគេឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខេត្តបាត់ដំបងបានអញ្ជើញទៅចូលរួមសប្បាយនិងរាប់ថយក្រោយជាមួយប្រជាពលរដ្ឋយើងនិងបាញ់កាំជ្រូវឆ្លងឆ្នាំថ្មីដោយផ្ទាល់នៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ ថ្ងៃទី៣១ ធ្នូ នេះជារាត្រីដ៏សប្បាយនិងជាអនុស្សាវរីយ៍ដ៏ល្អមួយមិនអាចបំភ្លេចបានឡើងសម្រាប់អ្នកដែលបានទៅចូលរួមផ្ទាល់នៅទីតាំងប្រគំតន្ត្រីមុខឆាកប៊ូសស្ត្រងខេត្តបាត់ដំបង។

ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានទៅចូលរួមនៅមុខឆាកប្រគំតន្ត្រីប៊ូសស្ត្រង បាននិយាយទាំងទឹកមុខញឹមញញែញថា “លោកពិតជាសប្បាយណាស់ និងមានសំណាងណាស់សម្រាប់ដែលបានមករាប់ countdown ឆ្លងឆ្នាំថ្មីរួមគ្នាជាមួយលោកអភិបាលខេត្តផ្ទាល់បែបនេះ ហើយឆ្នាំថ្មី ឆ្នាំ២០២០នេះលោកច្បាស់ជាហេងហេងមិនខានឡើយ។ អរគុណដល់ប៊ូសស្ត្រងដែលបានមករៀបចំកម្មវិធីឆ្លងឆ្នាំដ៏រីករាយនៅទឹកដីបាត់ដំបងនេះ៕”